newsare.net
យោងតាមប្រភពរូបថត នៅតាមបណ្តាញសង្គមរុស្ស៊ី បានបង្ហាញឲ្យឃើញថា កាលពីថ្ងៃសុក្រទី២០មករា អាជ្ញរុស្ស៊ីដាក់បញ្ឈរប្រព័ន្ធបាញ់មីស៊ីលក្នុងក្រុងម៉ូស្គូ និងបើកការហាត់សមការពារផ្លូវអាកាស
យោងតាមប្រភពរូបថត នៅតាមបណ្តាញសង្គមរុស្ស៊ី បានបង្ហាញឲ្យឃើញថា កាលពីថ្ងៃសុក្រទី២០មករា អាជ្ញាធររុស្ស៊ី បានដាក់បញ្ឈរប្រព័ន្ធបាញ់មីស៊ីលជាច្រើនគ្រឿង នៅតាមទីតាំងសំខាន់ៗមួយចំនួន ក្នុងក្រុងមូស្គូ។ មិនមានការបញ្ជាក់ហេតុផលជាផ្លូវការណាមួយ ពីការដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលនេះទេ។ តែយ៉ាងណា កាលពីថ្ងៃសៅរ៍ ម្សិលមិញ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា គេបានបើកការធ្វើសមយុទ្ធយោធា ការពារប្រព័ន្ធផ្លូវអាកាស នៅតំបន់ជុំវិញក្រុងម៉ូស្គូ។ Read more