newsare.net
នៅថ្ងៃអាទិត្យ ទី២២ មករា បារាំង និងអាល្លឺម៉ង់បានប្រារព្ធខួប ៦០ឆ្នាំនៃសន្ធិសញ្ញាមិលោកម៉ាក្រុង និងលោកស្ហុលស៍បង្ហាញពីការរកឃើញឡើងវិញនូវម៉ូទ័របារាំង អាល្លឺម៉ង់ដើម្បីធ្វើឲ្យអឺរ៉ុបកាន់តែខ្លាំង
នៅថ្ងៃអាទិត្យ ទី២២ មករា បារាំង និងអាល្លឺម៉ង់បានប្រារព្ធខួប ៦០ឆ្នាំនៃសន្ធិសញ្ញាមិត្តភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២ មករា ឆ្នាំ ១៩៦៣។ ពិធីនេះបានរៀបចំធ្វើនៅសកលវិទ្យាល័យស័រប៊នក្នុងក្រុងប៉ារីសប្រទេសបារាំងដោយមានការចូលរួមផ្ទាល់របស់ប្រធានាធិបតីបារាំងលោកម៉ាក្រុង និងនាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្ហុលស៍។ ខួប ៦០ឆ្នាំនៃមិត្តភាពបារាំង អាល្លឺម៉ង់បានធ្វើឡើងនៅក្នុងបរិបទនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងចំពេលដែលបារាំង អាល្លឺម៉ង់កំពុងស្គាល់ភាពរកាំរកូសរវាងគ្នា។ តែនៅក្នុងសុន្ទរកថាថ្លែងនាឱកាសនោះ លោកស្ហុលស៍បានបញ្ជាក់ថា បារាំង និងអាល្លឺម៉ង់អាចជំនះភាពមិនចុះសម្រុងគ្នា និងថា អនាគតអឺរ៉ុបផ្អែកលើកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។ ចំណែកលោកម៉ាក្រុងបានលើកឡើងដោយធានាថា អាល្លឺម៉ង់ និងបារាំងត្រូវតែក្លាយជាអ្នកត្រួសត្រាយផ្លូវសម្រាប់ការកសាងអឺរ៉ុបឡើងវិញ។ តែលោកម៉ាក្រុងបានទទួលស្គាល់ថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ។ Read more