newsare.net
នៅទីក្រុងប៉ារីស ថ្ងៃសុក្រទី២៦ឧសភា ក្រុមបាតុករ ច្រើនរយនាក់ ជាក្រុមសកម្មជនការពារបរិសកម្មជនបរិស្ថានចូលលុកលុយរំខានមហាសន្និបាតម្ចាស់ភាគហ៊ុនក្រុមហ៊ុនតូតាល់
នៅទីក្រុងប៉ារីស ថ្ងៃសុក្រទី២៦ឧសភា ក្រុមបាតុករ ច្រើនរយនាក់ ជាក្រុមសកម្មជនការពារបរិស្ថានអាកាសធាតុ មកពីអង្គការផ្សេងៗគ្នា បានធ្វើបាតុកម្មលុកលុយរំខានមហាសន្និបាតម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនប្រេងនិងថាមពល តូតាល់។ ប៉ូលិសបារាំង បានបំបែកហ្វូងបាតុករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនបាតុករខ្លះផង។ ទោះបីជារំខានយ៉ាងណាក្តី មហាសន្និបាតប្រចាំឆ្នាំ របស់ម្ចាស់ភាគហ៊ុន តូតាល់ នៅតែបន្តធ្វើឡើង ដូចតាមការគ្រោងទុក។ ទន្ទឹមនឹងគ្នានេះដែរ រដ្ឋាភិបាលបារាំង ក៏បានអំពាវនាវ ឲ្យ តូតាល់ បង្កើនការវិនិយោគទុនលើវិស័យថាមពលបៃតង។ Read more