newsare.net
ការបំពុលដោយប្លាស្ទិកជាប្រធានបទនៃកិច្ចប្រជុំកំពូលអន្តរជាតិដែលនឹងរៀបចំក្នុងរដ្ឋមន្រ្តីបរិស្ថានបារាំង៖បើយើងមិនធ្វើអ្វីសោះ កាកសំណល់ប្លាស្ទិកនឹងមានច្រើនជាងត្រីនៅក្នុងមហាសមុទ្រនាឆ្នាំ ២០៦០
ការបំពុលដោយប្លាស្ទិកជាប្រធានបទនៃកិច្ចប្រជុំកំពូលអន្តរជាតិដែលនឹងរៀបចំក្នុងប្រទេសបារាំងពីថ្ងៃចន្ទ ទី២៩ ឧសភាដល់ថ្ងៃសុក្រ ទី២ មិថុនា។ កម្មវត្ថុនៃកិច្ចប្រជុំកំពូល គឺអនុម័តលើសន្ធិសញ្ញាមួយស្តីពីការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពរបស់មនុស្សលោក។ តែមុននឹងកិច្ចប្រជុំកំពូលនេះឈានមកដល់ បារាំងបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបទេស និងរដ្ឋមន្រ្តីបរិស្ថានមកពីប្រមាណ ៦០ប្រទេសក្នុងថ្ងៃសៅរ៍ ទី២៧ ឧសភា។ សម្រាប់សហភាពអឺរ៉ុប ប្រទេសបារាំង និងក្រុមប្រទេស ៥៥ប្រទេសទៀតយល់ថា គេត្រូវកាត់បន្ថយកាផលិតប្លាស្ទិក។ តែជំហរនេះត្រូវបានប្រទេសមួយចំនួនជំទាស់ដោយពួកគេចង់គិតគូរពីការគ្រប់គ្រងលើកាកសំណល់ប្លាស្ទិក និងចង់ឲ្យអាទិភាពលើការកៃច្នៃប្លាស្ទិកចាស់ៗដើម្បីប្រើឡើងវិញ។ ករណីនេះត្រូវបានរដ្ឋមន្រ្តីបរិស្ថានបារាំងលោកគ្រីស្តូហ្វ បេឈូលើកឡើងពីសហរដ្ឋអាមេរិក។ Read more