newsare.net
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានឱ្យដឹងថា ពលរដ្ឋថៃម្នាក់ និងយោធាខ្មែរម្នាក់បអាជ្ញាធរខេត្តបន្ទាយមានជ័យថា យោធាខ្មែរម្នាក់ និងពលរដ្ឋថៃម្នាក់ រងរបួសធ្ងន់ក្រោយជាន់មីនត្រង់ព្រំដែនខ្មែរ-ថៃស្រុកថ្មពួក
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានឱ្យដឹងថា ពលរដ្ឋថៃម្នាក់ និងយោធាខ្មែរម្នាក់បានរងរបួសធ្ងន់ក្រោយដើរជាន់មីនត្រង់ចំណុចគោលចន្លោះបង្គោលសីម៉ាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ បើតាមលោកអភិបាលរងខេត្តគឺ មុនពេលកើតហេតុពលរដ្ឋថៃម្នាក់បានដើរចូលក្នុងតំបន់ហាមឃាត់(តំបន់មីន) ដើម្បីប៉ះបន្លែ ហើយក្រោយហេតុការណ៍ផ្ទុះមីនរួច យោធាខ្មែរម្នាក់បានទៅឆ្ការព្រៃដើម្បីជួយសង្គ្រោះក៏ប៉ះមីនផ្ទុះដូចគ្នា។ Read more