newsare.net
គណបក្សភ្លើងទៀននៅថ្ងៃទី៣០ ខែឧសភានេះ បានចេញមកបញ្ជាក់ដោយទាត់ចោលការចោទប្រកាន់ថាគណបក្សប្រឆាំគណបក្សភ្លើងទៀនបដិសេធការចោទប្រកាន់ថាលាក់ច្បាប់ដើមនៃបញ្ជីចុះឈ្មោះគណបក្សនយោបាយ
គណបក្សភ្លើងទៀននៅថ្ងៃទី៣០ ខែឧសភានេះ បានចេញមកបញ្ជាក់ដោយទាត់ចោលការចោទប្រកាន់ថាគណបក្សប្រឆាំងមួយនេះ បានលាក់ច្បាប់ដើមដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ ក្នុងចេតនាមិនចង់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលជាឧបាយកលធ្វើឲ្យបរទេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងបង្កចលាចលក្នុងសង្គម។ ការបញ្ជាក់របស់គណបក្សភ្លើងទៀន បានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានដាក់ការសង្ស័យថាការបាត់លិខិតច្បាប់ដើមរបស់គណបក្សភ្លើងទៀនគឺជាឧបាយកលអ្នកណាម្នាក់។ Read more