newsare.net
នៅក្នុងឱកាសជំនួបក្រៅផ្លូវការមួយក្នុងក្រុងញូយ៉កនាថ្ងៃទី២៤កញ្ញា ប្រមុខការទូតវៀតណាមលោក Bui Thanh SVietnam Plus៖វៀតណាមអះអាងបន្តបង្កើនការអភិវឌ្ឍន៍រួមជាមួយកម្ពុជា និងឡាវ ទោះគ្មាន CLV-DTA
នៅក្នុងឱកាសជំនួបក្រៅផ្លូវការមួយក្នុងក្រុងញូយ៉កនាថ្ងៃទី២៤កញ្ញា ប្រមុខការទូតវៀតណាមលោក Bui Thanh Son បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមគ្នាជាមួយឡាវ និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋវៀតណាម Vietnam Plus នៅថ្ងៃទី២៥កញ្ញា។ តាម Vietnam Plus ប្រមុខការទូតកម្ពុជាលោក សុខ ចិន្តាសោភាក៏បានបញ្ជាក់ថា ការដែលកម្ពុជាដកខ្លួនចេញពីកិច្ចសហការតំបន់អភិវឌ្ឍតំបន់ត្រីកោណ CLV-DTA មិនប៉ះពាល់ដល់យន្តការកិច្ចសហប្រតិបត្តិការផ្សេងទៀតនៅក្នុងក្របខ័ណ្ឌទ្វេភាគី ឬត្រីភាគីរវាងប្រទេសជិតខាងទាំង២ទេ។ Read more