newsare.net
នៅថ្ងៃសៅរ៍ទី ៧ធ្នូ ប៉ុន្មានម៉ោងក្រោយប្រធានាធិបតីស៊ីរីរត់ចេញពីប្រទេស ដោយសារការវាយផរបបផ្តាច់ការដួលរលំនៅស៊ីរី តើអ៊ីស្រាអែលកំពុងឆ្លៀតឱកាសលេបត្របាក់ទឹកដីស៊ីរី?
នៅថ្ងៃសៅរ៍ទី ៧ធ្នូ ប៉ុន្មានម៉ោងក្រោយប្រធានាធិបតីស៊ីរីរត់ចេញពីប្រទេស ដោយសារការវាយផ្តួលរំលំអំណាចពីសំណាក់ក្រុមឧទ្ទាមប្រដាប់អាវុធ អ៊ីស្រាអែលដែលមានព្រំដែនជាប់ព្រំដែនភាគខាងត្បូងរបស់ស៊ីរីបានបញ្ជូនទ័ពភ្លាម ទៅចូលគ្រប់គ្រងតំបន់ខ្ពង់រាបហ្គោឡានផ្នែកខាងស៊ីរី។ អ៊ីស្រាអែលបានលើកឡើងពីសិទ្ធិការពារសន្តិសុខផ្ទាល់ខ្លួន និងវត្តមានតាំងទីកងទ័ពជាបណ្តោះអាសន្នក្នុងតំបន់ហ្គោឡានរបស់ស៊ីរី ក្នុងកាលៈទេសៈដែលស៊ីរីកំពុងជួបចលាចល និងធ្លាក់ក្រោមដៃដឹកនាំរបស់ក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម។ ប៉ុន្តែ នៅថ្ងៃសុក្រទី ១៣ធ្នូ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសប្រាប់ឲ្យកងទ័ពត្រៀមខ្លួនដើម្បីបន្តឈរជើងនៅហ្គោឡានស៊ីរី ជាពិសេសនៅពេញមួយរដូវរងានាខាងមុខ៕ Read more