newsare.net
លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានផ្នែកបរិស្ថានប្រចាំខេត្តស្ទឹងត្រែង បានអះអាងថា លោកលោក អ៊ុក ម៉ៅ៖ បណ្តឹងខ្ញុំប្តឹងគេ ត្រូវបានទាត់ចោល តែបណ្តឹងគេប្តឹងខ្ញុំ បែរជាមានចំណាត់ការលឿន
លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានផ្នែកបរិស្ថានប្រចាំខេត្តស្ទឹងត្រែង បានអះអាងថា លោកបានរងបណ្តឹងនៅតុលាការសរុប១៤ករណីដោយសារតែលោកបានរាយការណ៍ពីការឃុបឃិតគ្នារវាងមន្ត្រី និងក្រុមអ្នកកាប់ឈើនៅតំបន់នោះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ ខែឧសភា អ្នកសារព័ត៌មានដែលគ្មានប្រាក់ខែរូបនេះ ថ្លែងថា លោកធ្លាប់ត្រូវបានគេវាយដំ គេបោកទូរសព្ទចោល ដុតម៉ូតូ និងដុតផ្ទះចោល។ តែលោកថា នៅពេលលោកដាក់ពាក្យបណ្តឹងដើម្បីរកយុត្តិធម៌ មន្ត្រីមួយចំនួនទាត់ចោលពាក្យបណ្តឹងរបស់លោក ហើយនៅពេលដែលភាគីម្ខាងទៀតប្តឹងលោកវិញ គឺបែរជាមន្ត្រីមានចំណាត់ការលឿនទៅវិញ។ Read more