បារាំងស្វែងរកជំនួយគាំទ្រលីបង់ គេចពីការជ្រៀតជ្រែកបរទេស
newsare.net
ក្រោយវិបត្តិនាយករដ្ឋមន្ត្រីលីបង់ សាដ ហារិរី ប្រកាសលាលែងចេញពីតំណែងដោយបង្ខំ និងដបារាំងស្វែងរកជំនួយគាំទ្រលីបង់ គេចពីការជ្រៀតជ្រែកបរទេស
ក្រោយវិបត្តិនាយករដ្ឋមន្ត្រីលីបង់ សាដ ហារិរី ប្រកាសលាលែងចេញពីតំណែងដោយបង្ខំ និងដោយភ្ញាក់ផ្អើល ពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីដើមខែវិច្ឆិកា ដែលបានជំរុញឱ្យលីបង់ធ្លាក់ក្នុងភាពមិនប្រាកដប្រជានយោបាយមក នៅថ្ងៃសុក្រនេះ ក្រុមប្រទេសជាមិត្តរបស់លីបង់ បានជួបប្រជុំគ្នានៅទីក្រុងទីប៉ារីស ក្រោមវត្តមានរបស់លោកប្រធានាធិបតីបារាំង និង ប្រមុខការបរទេសអាមេរិក។ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានធ្វើសេចក្តីអំពាវនាវនៅថ្ងៃសុក្រនេះទៅកាន់សហគមន៍អន្តរជាតិ ឱ្យជួយនាយករដ្ឋមន្ត្រីលីបង់ ស្តារប្រទេសចេញពីវិបត្តិ និងកុំឱ្យមានការជ្រៀតជ្រែក ពីមហាអំណាចក្នុងតំបន់។ Read more