Cambodia



Industries left guessing as Cambodia fails to release customs data for 2017

When government-aligned Fresh News reported on Sunday that bilateral trade between the US and Cambodia had increased to $3.46 billion last year, up more than 8 percent from the year before, they weren’t using Cambodian government data. The post Industries

អ្នកនាំពាក្យបរិស្ថាន៖ រយៈពេល៥ថ្ងៃ សមត្ថកិច្ចឃាត់ជនសង្ស័យ១នាក់ និងឃ្លុំដីជិត៤ពាន់ហិចតា

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធ

អ្នកនាំពាក្យបរិស្ថាន៖ រយៈពេល៥ថ្ងៃ សមត្ថកិច្ចឃាត់ជនសង្ស័យ១នាក់ និងឃ្លុំដីជិត៤ពាន់ហិចតា

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់បានចុះអន្តរាគមន៍ដោយប្រើកម្លាំងសរុបជិត ៨០០នាក់។ កិច្ចអន្តរាគមន៍បានឈានទៅឃ្លុំដីក្នុងទំហំជិត៤ពាន់ហិកតា ឃាត់ជនសង្ស័យ ០១នាក់បញ្ជូនទៅតុលាការខេត្តពោធិ៍សាត់ និងមនុស្សមួយចំនួនទៀតត្រូវបានអប់រំ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បន្តថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរដ្ឋាភិបាលថ្មី មានមុំមួយបានផ្តោតសំខាន់ទៅលើការគ្រប់គ្រងធនធានធម្មជាតិ ដែលកន្លងមកក្រសួងបរិស្ថានក៏បានបង្ហាញភាពម៉ឺងម៉ាត់ក្នុងការការពារធនធានធម្មជាតិផងដែរ។  

រុស្ស៊ី៖លោកពូទីនបានជាប់ឆ្នោតអណត្តិថ្មី និងសន្យាមិនទុកឲ្យរុស្ស៊ីរងការបំភិតបំភ័យ

នៅប្រទេសរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានជាប់ឆ្នោតប្រធានាធិបតីមួយអាណត្តិថ្មីសម្រាប់ ៦ឆ្នាំប

រុស្ស៊ី៖លោកពូទីនបានជាប់ឆ្នោតអណត្តិថ្មី និងសន្យាមិនទុកឲ្យរុស្ស៊ីរងការបំភិតបំភ័យ

នៅប្រទេសរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានជាប់ឆ្នោតប្រធានាធិបតីមួយអាណត្តិថ្មីសម្រាប់ ៦ឆ្នាំបន្ថែមទៀត។ ការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកពូទីនអាចជាការរង់ចាំ ព្រោះជាការបោះឆ្នោតដែលគ្មានគូប្រជែងពីក្រុមគណបក្សប្រឆាំងពិតប្រាកដ។ ថ្លែងនៅក្រោយការជាប់ឆ្នោត មនុស្សខ្លាំងរុស្ស៊ីរូបនេះបានចាត់ទុកជ័យជម្នះរបស់ខ្លួនថាបានរំលេចឲ្យឃើញនូវមុខមាត់ប្រទេសរុស្ស៊ី” ឯកភាពរួមធ្លុងមួយ” និងថា លោកនឹងទុកបណ្តោយឲ្យប្រទេសទទួលរងការសម្លុតបំភ័យពីពួកសត្រូវឡើយ។

ការសិក្សា៖ ព្រៃ​ជីវ​ចម្រុះសម្បូរបែប ​ធន់ខ្លាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ព្រៃ​មានដើមឈើ​ច្រើន​ប្រភេទ​​ និងជីវចម្រុះ​ខ្លាំង ជាព្រៃធន់​ខ្លាំង​នឹងផលវិបាក​នៃ​​ការ​ប្

ការសិក្សា៖ ព្រៃ​ជីវ​ចម្រុះសម្បូរបែប ​ធន់ខ្លាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ព្រៃ​មានដើមឈើ​ច្រើន​ប្រភេទ​​ និងជីវចម្រុះ​ខ្លាំង ជាព្រៃធន់​ខ្លាំង​នឹងផលវិបាក​នៃ​​ការ​ប្រែប្រួល​អាកាសធាតុ​ហើយ​ អាច​បំពេញ​តួនាទី​ជា​អ្នក​បឺត​ស្រូប​កាបូន​បាន​ល្អ​ទៀត។ នេះ​បើ​តាម​ការសិក្សា​ពីរ​ចេញផ្សាយ​នៅថ្ងៃ​ចន្ទទី ១៨​មីនា​២០២៤។ ការ​សិក្សា​ទី​មួយជា​របស់​អ្នក​ស្រាវជ្រាវ​នៅ​បារាំង​និងអាល្លឺម៉ង់ ​ចេញ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ Global Change Biology។ ឯទីពីរ ចេញ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​​ PNAS ជា​ការសិក្សារបស់​អ្នក​វិទ្យាសាស្ត្រឈរ​ជើង​នៅ​​បារាំង​និង​ចិន។ ​

ពលរដ្ឋបឹងតាមោកជាង៥០នាក់ទៅដាក់ញត្តិនៅក្រសួងព្រះបរមរាជវាំង តែត្រូវក្រសួងបដិសេធ

នៅរសៀលថ្ងៃទី១៨ ខែមីនា ពលរដ្ឋរស់នៅបឹងតាមោកជាង៥០នាក់បាននាំគ្នាដើរទៅដាក់ញត្តិនៅក្រសួងព្រះប

ពលរដ្ឋបឹងតាមោកជាង៥០នាក់ទៅដាក់ញត្តិនៅក្រសួងព្រះបរមរាជវាំង តែត្រូវក្រសួងបដិសេធ

នៅរសៀលថ្ងៃទី១៨ ខែមីនា ពលរដ្ឋរស់នៅបឹងតាមោកជាង៥០នាក់បាននាំគ្នាដើរទៅដាក់ញត្តិនៅក្រសួងព្រះបរមរាជវាំងដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអង្គព្រះមហាក្សត្រ។ ពលរដ្ឋរងគ្រោះអះអាងថា ពួកគេនៅតែរងការគំរាមបណ្តេញចេញដោយបង្ខំពីសំណាក់អាជ្ញាធរ។ តែមន្ត្រីក្រសួងបានបដិសេធមិនទទួលយកញត្តិនេះរបស់ពលរដ្ឋដោយពន្យល់ហេតុផលថា មិនមែនជាតួនាទីរបស់ស្ថាប័នអង្គព្រះមហាក្សត្រ៕

អាហ្វហ្កានីស្ថានរបស់តាលីបង់គំរាមសងសឹកប៉ាគីស្ថាន

ស្ថានការណ៍​នៅ​ព្រំដែន​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ឡើង​តានតឹងខ្លាំង នៅ​ថ្ងៃ​ចន្ទ​នេះ

អាហ្វហ្កានីស្ថានរបស់តាលីបង់គំរាមសងសឹកប៉ាគីស្ថាន

ស្ថានការណ៍​នៅ​ព្រំដែន​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​ឡើង​តានតឹងខ្លាំង នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី ពួកតាលីបង់​អាហ្វហ្កានីស្ថាន​គំរាម​ថា នឹង​សងសឹក​ប៉ាគីស្ថាន​ដែល​បាន​បញ្ជូន​ដ្រូន និង​យន្តហោះចម្បាំង​មក​វាយប្រហារ​ក្នុងទឹកដី​អាហ្វហ្កានីស្ថាន។ តាមអ្នកនាំពាក្យ​របស់​រដ្ឋាភិបាលតាលីបង់ មនុស្ស​៨នាក់ ដែលសុទ្ធសឹងជាស្រ្តី និងកុមារ​ស្លាប់​នៅក្នុងការវាយប្រហារ​ផ្លូវអាកាស​របស់​ប៉ាគីស្ថាន កាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ព្យុងយ៉ាង​បាញ់​មីស៊ីលបាលីស្ទិក​អ៊ីពែរសូនិក​ស្វាគមន៍​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ

នៅ​ថ្ងៃ​ចន្ទទី ១៨ មីនា​នេះ កូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីល​បាលីស្ទិករយៈ​ខ្លី​​ជា​ច្រើន​គ្រា

ព្យុងយ៉ាង​បាញ់​មីស៊ីលបាលីស្ទិក​អ៊ីពែរសូនិក​ស្វាគមន៍​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ

នៅ​ថ្ងៃ​ចន្ទទី ១៨ មីនា​នេះ កូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីល​បាលីស្ទិករយៈ​ខ្លី​​ជា​ច្រើន​គ្រាប់​ ទៅ​ក្នុង​សមុទ្ទ​ខាង​កើត ឬ​សមុទ្ទ​ជប៉ុន។ ជាការ​បាញ់​ស្វាគមន៍​ដំណើរ​មក​ដល់​ប្រទេស​កូរ៉េខាង​ត្បូង​របស់​លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន​ផង និង​ជំនួប​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​លើក​ទីបី​ផង។

លោកហ៊ុន ម៉ាណែតបញ្ជាឱ្យទប់ស្កាត់សកម្មភាពរាំតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេរថយន្តធំ

នៅថ្ងៃទី១៨មីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យកម្លាំងសមត្ថកិច

លោកហ៊ុន ម៉ាណែតបញ្ជាឱ្យទប់ស្កាត់សកម្មភាពរាំតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេរថយន្តធំ

នៅថ្ងៃទី១៨មីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរាជធានី-ខេត្តទាំងអស់ត្រូវទប់ស្កាត់សកម្មភាពរាំតាមចង្វាក់ស៊ីផ្លេរថយន្តធំៗតាមដងផ្លូវ។ បទបញ្ជារបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើង ខណៈមានយុវជននិងកុមារកម្ពុជាមួយចំនួនកំពុងវីវក់នឹងការរាំកំសាន្តរបៀបនេះ ដោយថែមទាំងថតយកទៅបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមនានាទៀតផង។

លោក លី សុធារ៉ាយុត្តិ៖ក្រសួងមហាផ្ទៃត្រូវអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់

គណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតបានរៀបចំសន្និសីទកាសែតក្នុងថ្ងៃទី១៨ មីនានេះ។ នាឱកាសនោះ គណបក្

លោក លី សុធារ៉ាយុត្តិ៖ក្រសួងមហាផ្ទៃត្រូវអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់

គណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតបានរៀបចំសន្និសីទកាសែតក្នុងថ្ងៃទី១៨ មីនានេះ។ នាឱកាសនោះ គណបក្សភ្លើងទៀនបានស្នើឲ្យក្រសួងមហាផ្ទៃពន្លឿនការដោះដូរសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនឲ្យបានលឿន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទទូចជាថ្មីឲ្យក្រសួងមហាផ្ទៃអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សជំទាស់មួយនេះ។ តាម លោក លី សុធារ៉ាយុត្តិ ការស្នើដូចនេះក៏ព្រោះតែមានអ្នកខ្លះបានស្លាប់ និងខ្លះទៀតទៅចុះចូលជាមួយគណបក្សផ្សេង។

ពលករខែ្មរ​នឹងត្រូវ​ទទួល​យ៉ាងកក់ក្តៅ​ពី​អាជ្ញាធរ​ខ្មែរ​ប្រសិន​ចង់ត្រឡប់​មកចូលឆ្នាំ​នៅ​ខ្មែរ

ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ក៏ដូចជា​ឡាវ និង​ភូមា ដែលកំពុង​ធ្វើការនៅក្នុង​ប្រទេសថៃ ​និងចង់

ពលករខែ្មរ​នឹងត្រូវ​ទទួល​យ៉ាងកក់ក្តៅ​ពី​អាជ្ញាធរ​ខ្មែរ​ប្រសិន​ចង់ត្រឡប់​មកចូលឆ្នាំ​នៅ​ខ្មែរ

ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ក៏ដូចជា​ឡាវ និង​ភូមា ដែលកំពុង​ធ្វើការនៅក្នុង​ប្រទេសថៃ ​និងចង់​ត្រឡប់ទៅស្រុក​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ​នឹងមិនត្រូវ​ការលិខិត​អនុញ្ញាត ដើម្បី​ត្រលប់ទៅ​កាន់​ប្រទេសថៃ​វិញទេ។​ ជាមួយគ្នានេះ ​ក្រសួង​ការងារកម្ពុជា​ និង​ផ្នែកពាក់ព័ន្ធ​ក៏កំពុងរៀបចំ​ទទួលពលករ​ខ្មែរ​ទាំងនោះ​ដែលចង់​ត្រលប់ចូល​កម្ពុជា ​ដើម្បី​ចូលរួម​បុណ្យចូលឆ្នាំ​នៅតាម​ច្រកទ្វារ​នានាក្នុងខេត្ត​ជាប់​ព្រំដែនថៃ​។

ហេតុអ្វីយុវជនផ្តើមមានសន្ទុះឲ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើ?

ទិវាព្រៃឈើនៅក្នុងឆ្នាំ ២០២៤ នេះបានរៀបចំឡើងក្រោមប្រធានបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាត

ហេតុអ្វីយុវជនផ្តើមមានសន្ទុះឲ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើ?

ទិវាព្រៃឈើនៅក្នុងឆ្នាំ ២០២៤ នេះបានរៀបចំឡើងក្រោមប្រធានបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»។ នៅថ្ងៃអាទិត្យ ទី១៧ មីនានេះ ក្រុមបណ្តាញយុវជន និងអ្នកការពារព្រៃឈើបានរៀបចំការជួបជុំមួយនៅទីលានប្រជាធិបតេយ្យដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក។ ក្រុមអ្នកការពារព្រៃឈើបានកត់សម្គាល់ឃើញថា យុវជនផ្តើមមានសន្ទុះយល់ដឹង និងឲ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើ។

វៀតណាមព្រមានពីការខាតបង់ផលកសិកម្ម ជិត​៣ពាន់លានដុល្លារ ដោយសារ​ការឡើងកំពស់ទឹកសមុទ្រ

វៀតណាមប្រឈមនឹងការខាតបង់​ផលកសិកម្ម​ជិត​៣ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារ​ការឡើង​កំព

វៀតណាមព្រមានពីការខាតបង់ផលកសិកម្ម ជិត​៣ពាន់លានដុល្លារ ដោយសារ​ការឡើងកំពស់ទឹកសមុទ្រ

វៀតណាមប្រឈមនឹងការខាតបង់​ផលកសិកម្ម​ជិត​៣ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារ​ការឡើង​កំពស់ទឹកសមុទ្រដែលគំរាមកំហែងជន់លិច​ដីស្រែ ដីដាំដំណាំហូបផ្លែ។ តាម​ការសិក្សា​របស់​ក្រសួងបរិស្ថាន​របស់​ប្រទេស​នេះ ដែលចុះផ្សាយ​ដោយ​កាសែតក្នុងស្រុកវៀតណាម កាលពីថ្ងៃអាទិត្យទី ១៧ មីនា តំបន់ដែលតាទន្លេមេគង្គ ភាគខាងត្បូង​វៀតណាម ដែលគេ​ចាត់ទុកជា​ចានបាយ​របស់​ប្រជាជន​វៀតណាម​ អាច​រងការខូចខាតធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​ទឹកសមុទ្រហូរចាក់ចូលស្រែ និងជន់លិចដីចំការ។

របបសឹកនីហ្សេប្រកាសកាត់ផ្តាច់សហប្រតិបត្តិការកងទ័ពជាមួយអាមេរិក

បន្ទាប់ពីអតីតអាណានិគមនិយមបារាំង ដល់វេនអាមេរិកដែលរបបសឹកនីហ្សេប្រកាសកាត់ផ្តាច់ទំនាក់ទំនងយ

របបសឹកនីហ្សេប្រកាសកាត់ផ្តាច់សហប្រតិបត្តិការកងទ័ពជាមួយអាមេរិក

បន្ទាប់ពីអតីតអាណានិគមនិយមបារាំង ដល់វេនអាមេរិកដែលរបបសឹកនីហ្សេប្រកាសកាត់ផ្តាច់ទំនាក់ទំនងយោធា។ នៅក្នុងការប្រកាសតាមទូរទស្សន៍ជាតិ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ អ្នកនាំពាក្យរបស់រដ្ឋាភិបាលថ្មីដែលលើកបន្តុបដោយក្រុមយោធាបានប្រកាសថា នីហ្សេសម្រេចបិទបញ្ចប់សហប្រតិបត្តិការកងទ័ពជាមួយអាមេរិក។ ការប្រកាសនេះធ្វើឡើងនៅតែបីថ្ងៃក្រោយ ទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកនៅទីក្រុងនីអាមេ ដែលនៅក្នុងនោះ អាមេរិក​ចោទរបបសឹកនីហ្សេថា បាន​លួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយរុស្ស៊ីក្នុងវិស័យកងទ័ព។

ទោះ​សម្ពាធច្រើន​ក្តី លោក ​នេតាន់យ៉ាហ៊ូ​ រក្សា​ជំហរ​វាយប្រហារ​និង​ជម្លៀស​ប្រជាជន​​តំបន់រាហ្វាហ៍

ទោះបី​ជា​មាន​សម្ពាធពី​សំណាក់​សហគមអន្តរជាតិច្រើន​យ៉ាង​ក្តី ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែល 

ទោះ​សម្ពាធច្រើន​ក្តី លោក ​នេតាន់យ៉ាហ៊ូ​ រក្សា​ជំហរ​វាយប្រហារ​និង​ជម្លៀស​ប្រជាជន​​តំបន់រាហ្វាហ៍

ទោះបី​ជា​មាន​សម្ពាធពី​សំណាក់​សហគមអន្តរជាតិច្រើន​យ៉ាង​ក្តី ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែល  ​ នៅតែរក្សា​ជំហរ​វាយប្រហារតំបន់រាហ្វាហ៍ ​​និងបញ្ជា​ឲ្យ​ត្រៀម​​ជម្លៀស​ប្រជាជន ជាង​១លាន​នាក់ ​ចេញពី​តំបន់រាហ្វាហ៍។ ​ជំហរថ្នាក់ដឹកនាំ​អ៊ីស្រាអែលដូច​នេះ ត្រូវ​ប្រកាស​ឡើង​ម្តងហើយ​ម្តងទៀត ជា​ច្រើន​លើកច្រើនសា។​ នៅថ្ងៃ​អាទិត្យ  ទី​១៧មីនា​  លោក បេនចាមិន ​នេតាន់យ៉ាហ៊ូ នៅតែថ្លែង​ជំហរ​ដដែល បន្ទាប់ពី​ ប្រធានអង្គការ​សុខភាព​ពិភព​លោក សូម​ឲ្យ​គិតពី​​មនុស្សធម៌ និងកុំ​អនុវត្ត​គម្រោង​ជម្លៀស​ប្រជាជន។​ ​

កង​ទ័ព​​ជើង​ទឹក​​​ឥណ្ឌា​សង្រ្គោះ​កប៉ាល់​១​ពីចោរ​សមុទ្រ​សូម៉ាលី​ ក្រោយ​​តាម​​ដាន​​អស់​​ជា​ច្រើន​​ខែ

ទីបញ្ជាការ​កងទ័ព​ជើងទឹក​​ឥណ្ឌា ​ប្រកាស​ថា បានជួយ​សង្គ្រោះកប៉ាល់​ដឹកទំនិញ​១គ្រឿង​ពី​កណ្ត

កង​ទ័ព​​ជើង​ទឹក​​​ឥណ្ឌា​សង្រ្គោះ​កប៉ាល់​១​ពីចោរ​សមុទ្រ​សូម៉ាលី​ ក្រោយ​​តាម​​ដាន​​អស់​​ជា​ច្រើន​​ខែ

ទីបញ្ជាការ​កងទ័ព​ជើងទឹក​​ឥណ្ឌា ​ប្រកាស​ថា បានជួយ​សង្គ្រោះកប៉ាល់​ដឹកទំនិញ​១គ្រឿង​ពី​កណ្តាប់​ដៃ​ក្រុម​ចោរសមុទ្រ​សូម៉ាលី ហើយ​និងបានរំដោះអ្នក​បើកកប៉ាល់​និង​ក្រុម​បុគ្គលិក​នៅលើកប៉ាល់​នោះ ប្រកប​ដោយ​សុវត្ថិភាព។ ប្រទេស​ប៊ុលហ្ការី ដែល​មាន​ជនជាតិខ្លួន​ច្រើន​​នៅលើកប៉ាល់នោះ បាន​ថ្លែង​អំណរ​គុណ​ឥណ្ឌា និង​បាន​ចាត់ទុកថា ជា​ជោគជ័យ​មួយ​ដ៏ធំ​សម្រាប់​សហគម​ឈ្មួញ​ផ្លូវ​សមុទ្រ​។​ ​

ដំណាំនិងព្រៃឈើជាង៤០ហិកតានៅឧទ្យានជាតិព្រះមុនីវង្សបូកគោត្រូវបានអណ្តាតភ្លើងលេបត្របាក់

ស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងនៅថ្ងៃទី១៧ មីនា ឆ្នាំ២០២៤នេះថា ភ្លើងឆេះព្រៃក្នុងឧទ្យ

ដំណាំនិងព្រៃឈើជាង៤០ហិកតានៅឧទ្យានជាតិព្រះមុនីវង្សបូកគោត្រូវបានអណ្តាតភ្លើងលេបត្របាក់

ស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងនៅថ្ងៃទី១៧ មីនា ឆ្នាំ២០២៤នេះថា ភ្លើងឆេះព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោនៅថ្ងៃទី១៦ មីនាបានបំផ្លាញផលដំណាំ និងព្រៃឈើជាង៤០ហិកតា។ តែមិនបានបង្កប៉ះពាល់ដល់ផ្ទះសម្បែង និងអាយុជីវិតពលរដ្ឋដែលរស់នៅតំបន់នោះទេ។ ចំណែកមន្ទីរបរិស្ថានខេត្តកំពតបានអះអាងពីការកំពុងស្រាវជ្រាវតាមរកជនបង្កឱ្យមានភ្លើងឆេះព្រៃនេះទៅផ្តន្ទាទោសតាមច្បាប់។

រុស្ស៊ី បោះឆ្នោតថ្ងៃចុងក្រោយជ្រើសរើសប្រធានាធិបតី

ថ្ងៃទី​១៧មីនា ប្រជាពលរដ្ឋរុស្ស៊ី នាំគ្នាទៅ​បោះឆ្នោតថ្ងៃចុងក្រោយ ដើម្បីជ្រើសរើសប្រធានាធិប

រុស្ស៊ី បោះឆ្នោតថ្ងៃចុងក្រោយជ្រើសរើសប្រធានាធិបតី

ថ្ងៃទី​១៧មីនា ប្រជាពលរដ្ឋរុស្ស៊ី នាំគ្នាទៅ​បោះឆ្នោតថ្ងៃចុងក្រោយ ដើម្បីជ្រើសរើសប្រធានាធិបតី។ ក្នុងការបោះឆ្នោតនេះ ប្រធានាធិបតីផុតអាណត្តិ លោក វ៉្លាឌីមៀរ ពូទីន ប្រាកដជានឹងជាប់ឆ្នោតសម្រាប់អាណត្តិថ្មី ដ្បិតថា គ្មានបេក្ខជនប្រឆាំងដ៏លេចធ្លោរូបណា បានទទួលសិទ្ធិចូលប្រឡូកឡើយ។ ចំណែកវិមានក្រេមឡាំង ចាត់ទុកថា​ការបោះឆ្នោត​នេះ ជា​​ឯកភាពជាតិ ក្នុងឋានៈជាករណីយកិច្ចស្នេហាជាតិ ខណៈដែល ការវាយលុក ទៅលើ អ៊ុយក្រែន កំពុងប្រព្រឹត្តទៅពេញទំហឹង។ សូមស្តាប់ កែវ ឆាយា រាយការណ៍​ពីរដ្ឋធានីម៉ូស្គូ៖​

ក្រសួងការងារឱ្យកម្មកររោងចក្រY&Wរកការងារថ្មី ខណៈឱកាសការងារមានជាង២ពាន់កន្លែង

ក្នុងអំឡុងពេលនីតិវិធីនៃការដោះស្រាយបញ្ហាដល់កម្មករនិយោជិតនៅរោងចក្រ Y&W កំពុងដំណើរការ ក្រសួងក

ក្រសួងការងារឱ្យកម្មកររោងចក្រY&Wរកការងារថ្មី ខណៈឱកាសការងារមានជាង២ពាន់កន្លែង

ក្នុងអំឡុងពេលនីតិវិធីនៃការដោះស្រាយបញ្ហាដល់កម្មករនិយោជិតនៅរោងចក្រ Y&W កំពុងដំណើរការ ក្រសួងការងារបានអំពាវនាវឱ្យកម្មករទៅទទួលយកសេវាស្វែងរកការងារថ្មីដែលកំពុងធ្វើការរើសបុគ្គលិកនៅមុខរោងចក្រ Y&W ដោយផ្ទាល់។ តាមប្រធានសហជីពប្រចាំ រោងចក្រ Y&W លោក ផាន បូរី មានកម្មករនិយោជិតភាគច្រើនទទួលបានការងារថ្មី នៅឡើយតែរឿងបើកប្រាក់ឈ្នួលដែលក្រុមហ៊ុនជំពាក់កម្មករមួយប៉ុណ្ណោះដែលគួរតែពន្លឿន។

អាជ្ញាធរខេត្តព្រះវិហារថា ពលរដ្ឋដែលសម្លាប់ខ្លួនមិនមែនដោយសាររឿងជម្លោះដីធ្លីទេ

អាជ្ញាធរខេត្តព្រះវិហារបានបដិសេធលើព័ត៌មានដែលផ្សព្វផ្សាយថា ពលរដ្ឋជាអ្នកមានជម្លោះដីធ្លីម្ន

អាជ្ញាធរខេត្តព្រះវិហារថា ពលរដ្ឋដែលសម្លាប់ខ្លួនមិនមែនដោយសាររឿងជម្លោះដីធ្លីទេ

អាជ្ញាធរខេត្តព្រះវិហារបានបដិសេធលើព័ត៌មានដែលផ្សព្វផ្សាយថា ពលរដ្ឋជាអ្នកមានជម្លោះដីធ្លីម្នាក់ឈ្មោះឃីម ខ្លីបានលេបថ្នាំសម្លាប់ខ្លួនដោយសារតែខឹងនឹងកម្លាំងសមត្ថកិច្ចដុតបំផ្លាញផ្ទះរបស់គាត់នៅក្នុងជម្លោះដីធ្លីនៅស្រុកគូលែន។ ការបដិសេធនេះបានធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានផ្សាយថា អ្នកស្រី ឃីម ខ្លី បានផឹកថ្នាំពុលសម្លាប់ខ្លួនដោយសារតែខឹងនឹងការបង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ចនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនសិលាដាម៉ិចកាលពីដើមខែមីនានេះ។

ទីភ្នាក់ងាររដ្ឋKCNAលើកតម្កើងកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា ជាឧត្តមមនុស្សនៃមគ្គទេសក៍

បន្ទាប់ពីចេញមុខ​ជា​ញឹកញាប់​នៅក្នុងកម្មវិធីធំៗជាមួយ​ឪពុក ដូចជា​នៅ​ក្នុង​កម្មវិធីព្យុហយាត

ទីភ្នាក់ងាររដ្ឋKCNAលើកតម្កើងកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា ជាឧត្តមមនុស្សនៃមគ្គទេសក៍

បន្ទាប់ពីចេញមុខ​ជា​ញឹកញាប់​នៅក្នុងកម្មវិធីធំៗជាមួយ​ឪពុក ដូចជា​នៅ​ក្នុង​កម្មវិធីព្យុហយាត្រាកងទ័ព ឬ​នៅពេលបាញ់មីស៊ីល​បាលីស្ទិកជាដើម កូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​ទើប​ត្រូវ​បាន​កាសែត​រដ្ឋKCNAប្រើពាក្យពិសេស​ដែល​គេលឺប្រើសម្រាប់តែ​អ្នកដឹកនាំនយោបាយជាន់ខ្ពស់​នៅ​កូរ៉េខាងជើង។ នៅក្នុង​ដំណើរអមលោកគីមជុងអ៊ុនជាឪពុក ទៅកន្លែងដាំបន្លែ​កាលពីថ្ងៃ​សៅរ៍ កូនស្រី​របស់​មេដឹកនាំកូរ៉េខាងជើង​ត្រូវ​អ្នកអានព័ត៌មាន​របស់​ទីភ្នាក់ងារព័ត៌មានKCNA​លើកតម្កើងជា​ឧត្តមមនុស្សនៃ​មគ្គទេសក៍។ សម្រាប់អ្នកជំនាញ ពាក្យពិសេសជា​សញ្ញាពន្លយឲ្យដឹងថា កូនស្រីរបស់គីម ជុងអ៊ុន​ជា​អនាគតមេដឹកនាំកូរ៉េខាងជើង ស្នងតំណែងពីឪពុក លោកគីម ជុងអ៊ុន។

យុវជនជនជាតិដើមភាគតិចមួយក្រុមសម្ដែងរឿងខ្លីនិយាយពីបញ្ហាសហគមន៍

នៅថ្ងៃទី១២ខែមីនា យុវជនជនជាតិដើមតិចមួយក្រុមបានសម្ដែងរឿងខ្លីនិយាយពីបញ្ហាកើតឡើងក្នុងសហគមន៍

យុវជនជនជាតិដើមភាគតិចមួយក្រុមសម្ដែងរឿងខ្លីនិយាយពីបញ្ហាសហគមន៍

នៅថ្ងៃទី១២ខែមីនា យុវជនជនជាតិដើមតិចមួយក្រុមបានសម្ដែងរឿងខ្លីនិយាយពីបញ្ហាកើតឡើងក្នុងសហគមន៍ដែលខ្លួនរស់នៅ។ បញ្ហាទាំងនោះរួមមាន:ក្មេងទំនើង សិស្សមិនចូលសាលា  ការមិនយកចិត្តទុកដាក់ពីឪពុកម្ដាយលើសុវត្ថិភាពកូន  យុវជនរៀនចប់តែមានអត់មានលទ្ធភាពរៀនបន្ត ការបៀតបៀនលើរូបរាងកាយជាដើម។  បើតាមក្រុមយុវជនសកម្មភាពសម្ដែងរបស់ពួកគេចង់បានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤

ហ្កាហ្សា៖ នាវាមនុស្សធម៌ទី១ចាប់ផ្តើមចែក​ជំនួយ ខណៈ​​បទឈប់បាញ់ផ្តើមសញ្ញាវិជ្ជមាន​ជាថ្មី

ថ្ងៃសៅរ៍​ ទី​១៦មីនា នាវាដឹកជំនួយមនុស្សធម៌ ទី១ បាន​ចាប់ផ្តើមចែកចាយជំនួយស្បៀង​ដល់​ប្រជាជន​​

ហ្កាហ្សា៖ នាវាមនុស្សធម៌ទី១ចាប់ផ្តើមចែក​ជំនួយ ខណៈ​​បទឈប់បាញ់ផ្តើមសញ្ញាវិជ្ជមាន​ជាថ្មី

ថ្ងៃសៅរ៍​ ទី​១៦មីនា នាវាដឹកជំនួយមនុស្សធម៌ ទី១ បាន​ចាប់ផ្តើមចែកចាយជំនួយស្បៀង​ដល់​ប្រជាជន​​នៅតំបន់​ហ្កាហ្សា។​ ​​ហ្កាហ្សាជាទីដែល​ញ៉ាំញីដោយ​ភ្លក់ភ្លើង​សង្គ្រាម​ ប្រមាណ​ជាង​ ៥ ខែ រវាង​អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស។ អង្គការ​សហប្រជាជាតិ​ បញ្ជាក់ថា​ ប្រជា​ពលរដ្ឋ​នៅទី​នោះ កំពុង​ជួប​គ្រោះ​ទុរ្ភិក្ស​ជាខ្លាំង និងត្រូវការ​ជំនួយ​ជាបន្ទាន់។ នាវាដឹកជំនួយទី១ ​ផ្តើម​ចែក​អំណោយ​ស្បៀង ទន្ទឹម​នឹង​នាវា​ទី២ បាន​ត្រៀម​ខ្លួន​ជាស្រេច​ ដើម្បី​ចេញដំណើរពី​ប្រទេស​ស៊ីប។ នៅ​ពេល​នេះ សញ្ញាវិជ្ជមាន​នៃការ​ចរចាគ្នា ​ឈាន​ទៅរក​បទឈប់​បាញ់​ ក៏​ផ្តើម​កម្រើកឡើងវិញ។​ ​

៥០​ប្រទេស​ថ្កោលទោស​រុស្ស៊ីដែលរៀបចំការបោះឆ្នោត​ក្នុង​ទឹកដីអ៊ុយក្រែន ប៉ុន្តែ រុស្ស៊ីថាកុំចេះលូកដៃ

ការបោះឆ្នោតប្រធានាធិបតី​រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនបានបង្កឲ្យមានរលករិះគន់ និងថ្កោលទោស​

៥០​ប្រទេស​ថ្កោលទោស​រុស្ស៊ីដែលរៀបចំការបោះឆ្នោត​ក្នុង​ទឹកដីអ៊ុយក្រែន ប៉ុន្តែ រុស្ស៊ីថាកុំចេះលូកដៃ

ការបោះឆ្នោតប្រធានាធិបតី​រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនបានបង្កឲ្យមានរលករិះគន់ និងថ្កោលទោស​ពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិ និង​ប្រទេស​ជាង​៥០សមាជិក​របស់ស្ថាប័នអន្តរជាតិមួយនេះ។ នៅក្នុង​កិច្ចប្រជុំរបស់​ក្រុមប្រឹក្សា​សន្តិសុខ​នៅទីក្រុង​ញូវយ៉ក កាលពីថ្ងៃសុក្រ អគ្គលេខាធិការរង​ទទួលបន្ទុកកិច្ចការនយោបាយ​របស់​អង្គការ​សហប្រជាជាតិ​ប្រកាស​ថា ការបោះឆ្នោត​ប្រធានាធិបតីរុស្ស៊ី នៅក្នុងទឹកដីអ៊ុយក្រែន​ដែល​ស្ថិតក្រោមការគ្រប់គ្រង​របស់​រុស្ស៊ី គឺជា​រឿងដែលមិនអាច​ទទួលយកបាន។ ប៉ុន្តែ អ្នកតំណាងរុស្ស៊ី​និយាយការពារ​ជំហររបស់រុស្ស៊ី និងថារុស្ស៊ីនឹងមិនអត់ឱនរាល់ការប៉ុនប៉ង​លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី។

អាហ្វហ្កានីស្ថានសាទរ​ការ​បន្តជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ ហើយសង្ឃឹម​ភ្ជាប់​ទំនាក់ទំនង​អន្តរជាតិ

អាជ្ញាធរ​តាលីបង់ បាន​ថ្លែង​អបអរ​សាទរ​ថ្ងៃសៅរ៍ ​​ទី១៦មីនា ក្រោយ​ពី​អង្គការ​សហប្រជាជាតិ សម្

អាហ្វហ្កានីស្ថានសាទរ​ការ​បន្តជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ ហើយសង្ឃឹម​ភ្ជាប់​ទំនាក់ទំនង​អន្តរជាតិ

អាជ្ញាធរ​តាលីបង់ បាន​ថ្លែង​អបអរ​សាទរ​ថ្ងៃសៅរ៍ ​​ទី១៦មីនា ក្រោយ​ពី​អង្គការ​សហប្រជាជាតិ សម្រេច​​​​​​បន្តជំនួយ​ជួយ​អាហ្វហ្កានីស្ថាន។ ថ្នាក់ដឹកនាំ​តាលីបង់  ក៏​សង្ឃឹមដែរ ថា​វត្តមាន​របស់​បេសកម្ម​​ជំនួយ​របស់​អង្គការសហប្រជាជាតិ នឹងជួយ​ភ្ជាប់​ទំនាក់ទំនង​​​​អាហ្វហ្កានីស្ថាន ទៅ​នឹង​សហគម​​អន្តរជាតិ។ ដ្បិត​ថា តាំងពី​វាយប្រហារ​ប្រយុទ្ធ​យក​អំណាចរដ្ឋនិង​បណ្តេញ​សហរដ្ឋអាមេរិក​ឲ្យ​ចេញពីស្រុកមក, រហូត​ទល់​ពេលនេះ គ្មា​នប្រទេស​ណា​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់ ស្របច្បាប់​ជាផ្លូវការ​នៅឡើយទេ។​

ក្រសួងមហាផ្ទៃស្នើឲ្យពិនិត្យឡើងវិញករណីផ្កាយ៣ម្នាក់ធ្វើតេស្តមានសារធាតុញៀន

លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពឲ្យពិនិត្យឡើងវិញលើករណីលោ

ក្រសួងមហាផ្ទៃស្នើឲ្យពិនិត្យឡើងវិញករណីផ្កាយ៣ម្នាក់ធ្វើតេស្តមានសារធាតុញៀន

លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពឲ្យពិនិត្យឡើងវិញលើករណីលោកឧត្តមសេនីយឯកម្នាក់ឈ្មោះយិន គារដែលបដិសេធថា ខ្លួនមិនដែលពាក់ព័ន្ធនឹងគ្រឿងញៀនទាល់តែសោះ ស្រាប់តែធ្វើតេស្តរកឃើញមានសាធាតុញៀននៅក្នុងខ្លួនទៅវិញ។ ការបញ្ជាឲ្យពិនិត្យឡើងវិញនេះធ្វើឡើង បន្ទាប់ពីមានលិខិតស្នើសុំអន្តរាគមន៍ពីសាមីខ្លួនផ្ទាល់ដែលអះអាងពីការគ្មានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនទេ។

គណបក្សកម្លាំងជាតិ៖ការចាប់ខ្លួនលោកមឺ សេងហ៊ ជារូបភាពបំភ័យមុនបោះឆ្នោត

គណបក្សកម្លាំងជាតិបានហៅការចាប់ខ្លួនសមាជិកមា្នក់របស់ខ្លួនកាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០២៤ ថាជា

គណបក្សកម្លាំងជាតិ៖ការចាប់ខ្លួនលោកមឺ សេងហ៊ ជារូបភាពបំភ័យមុនបោះឆ្នោត

គណបក្សកម្លាំងជាតិបានហៅការចាប់ខ្លួនសមាជិកមា្នក់របស់ខ្លួនកាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០២៤ ថាជារូបភាពបំភិតបំភ័យ និងបង្កបរិយាកាសនយោបាយអាប់អួនៅក្នុងដំណើរការបោះឆ្នោតអសកលនាពេលខាងមុខ។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សជំទាស់ថ្មី ខណៈដែលលោក មឺ សេងហ៊ ហៅគា វិសាល ដែលត្រូវបានចាប់ខ្លួនក៏ជាបេក្ខជនពេញសិទ្ធិលេខរៀងទី១សម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិនៅខេត្តកំពង់ចាម។

ប្រមុខ​ទូត​អាមេរិកអំពាវនាវឲ្យ​សហគមអន្តរជាតិ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនសំយោគ

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន  អំពាវនាវឲ្យ​​មជ្ឈដ្ឋាន​អន្ត

ប្រមុខ​ទូត​អាមេរិកអំពាវនាវឲ្យ​សហគមអន្តរជាតិ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនសំយោគ

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន  អំពាវនាវឲ្យ​​មជ្ឈដ្ឋាន​អន្តរជាតិ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​សំយោគ ប្រភេទ​​ ហ្វង់តានីល។ ហ្វង់តានីល ​ជា​គ្រឿងញៀនសំយោគ ​មាន​ឥទ្ធិពល​ខ្លាំង​ជាង ហេរ៉ូអ៊ីន ​៥០ដង ហើយនិង​​ខ្លាំងជាង​ មរហ្វ៊ីន ​ដល់ទៅ​ជាង ១០០ដង។ ​ក្នុង​ឱកាសសន្និសីទ​អន្តរជាតិ​ស្តីពី​គ្រឿងញៀន នៅ​ប្រទេស​អូទ្រីស, ប្រមុខ​ទូត​អាមេរិក​ បាន​បង្ហើប​ថា ហ្វង់តានីល មាន​កម្រិត​ឥទ្ធិពលខ្លាំង និងបានធ្វើ​ឲ្យ​ពលរដ្ឋអាមេរិក ស្លាប់បាត់បង់ជីវិត ​រាប់​ពាន់​នាក់ ក្នុង​១ឆ្នាំៗ។

សហជីពជប៉ុនតវ៉ា​បាន​ការដំឡើងប្រាក់ខែ​ជាង ៥% ដែលខ្ពស់មិនធ្លាប់មាននៅជប៉ុន

រដ្ឋាភិបាលជប៉ុន និង​សហព័ន្ធសហជីពដែលប្រមូលផ្តុំសហជីពជប៉ុន​ជាង​៧៧០​សំដែង​ក្តីរីករាយ ​ពេញច

សហជីពជប៉ុនតវ៉ា​បាន​ការដំឡើងប្រាក់ខែ​ជាង ៥% ដែលខ្ពស់មិនធ្លាប់មាននៅជប៉ុន

រដ្ឋាភិបាលជប៉ុន និង​សហព័ន្ធសហជីពដែលប្រមូលផ្តុំសហជីពជប៉ុន​ជាង​៧៧០​សំដែង​ក្តីរីករាយ ​ពេញចិត្ត នៅបន្ទាប់ពី​ការចរចា​ជាមួយ​ក្រុមហ៊ុន​សហគ្រាស​ស្តីពីការដំឡើងប្រាក់ខែ​​​បាន​ផ្តល់​លទ្ធផល​ជាវិជ្ជមាន។ តាម​សហព័ន្ធសហជីព Rengo បន្ទាប់ពីតវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​៣,៨%​កាលពី​ឆ្នាំមុន សហជីពជប៉ុន​នៅ​ថ្ងៃ​សុក្រ​ទី ១៥​មីនា​ទទួល​ជោគជ័យ​ម្តងទៀតក្នុងការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​ជប៉ុន​ដំឡើង​ប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួន ប្រមាណ​៥,២៨%​។ នៅក្នុងរយៈពេល​៣០ឆ្នាំ នេះជាលើកទី១ ដែល​ក្រុមហ៊ុន​ជប៉ុនសុខចិត្ត​ដំឡើងប្រាក់ខែ​បុគ្គលិក ក្នុង​បរិមាណ​មួយ​ដ៏ខ្ពស់​ បំបែក​ឯតទគ្គកម្ម។

Villers-Cotterêts៖ពីការបរបាញ់សត្វកម្សាន្តក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង

ក្នុងឱកាស សប្តាហ៍នៃភាសាបារាំង និងទិវាហ្វ្រង់កូហ្វូនី (Francophonie) វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាស

Villers-Cotterêts៖ពីការបរបាញ់សត្វកម្សាន្តក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង

ក្នុងឱកាស សប្តាហ៍នៃភាសាបារាំង និងទិវាហ្វ្រង់កូហ្វូនី (Francophonie) វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកស្តាប់ និងទស្សនា ស្វែងយល់អំពីប្រវត្តិនៃប្រាសាទមួយក្នុងប្រទេសបារាំង ដែលមានឈ្មោះថា Villers-Cotterêts។ កសាងឡើង ក្នុងរជ្ជកាលរបស់ស្តេចបារាំង François ទី១ ក្នុងសតវត្សរ៍ទី ១៦ ពោលគឺក្នុងសម័យ Renaissance ប្រាសាទ Villers-Cotterêts មានវាសនា ខុសប្លែកពីប្រាសាទដទៃ។ ដំបូងជាទីលាន សម្រាប់ការបរបាញ់សត្វកម្សាន្ត ប្រាសាទនេះបានប្រែក្លាយទៅជាព្រះបរមរាជវាំងអចិន្ត្រៃយ៍របស់ស្តេច François ទី១ មុននឹងឆ្លងកាត់ដំណាក់កាលជាច្រើនបន្តបន្ទាប់ រហូតក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង ក្នុងពេលបច្ចុបប្បន្ន។ ដូច្នេះ ដើម្បីចង់ដឹងអំពីដំណើរវិវត្តន៍ នៃប្រាសាទ Villers-Cotterêts យ៉ាងណា សូមស្តាប់ខ្លឹមសារលំអិត៕​

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ 

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ 

លោកហ៊ុន ម៉ាណែតស្នើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅចំពោះស្ថានភាពសេដ្ឋកិច្ច

នៅថ្ងៃសុក្រ ទី១៥មីនា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងការពារស្ថានភាពសេដ្ឋកិច្ចក្នុងរ

លោកហ៊ុន ម៉ាណែតស្នើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅចំពោះស្ថានភាពសេដ្ឋកិច្ច

នៅថ្ងៃសុក្រ ទី១៥មីនា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានថ្លែងការពារស្ថានភាពសេដ្ឋកិច្ចក្នុងរយៈពេល៦ខែនៃការដឹកនាំរបស់លោកថា កម្ពុជានៅតែជាប្រទេសមានការទាក់ទាញផ្នែកវិនិយោគ។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះធ្វើឡើងចំពេលដែលមានរោងចក្រមួយចំនួនបានបិទដំណើរការ។ តែតាមលោក ហ៊ុន ម៉ាណែត រយៈពេល៦ខែកន្លងមក មានរោងចក្រចំនួនជាង៣ពាន់បានបើកថ្មី។

ស្ទង់មតិ​ឆ្នាំ​២០២៣៖ថ្នាក់ដឹក​នាំ​អង្គការ​សង្គមស៊ីវិល និង​សហជីព​ទទួល​បាន​ច្រើន​នូវ​សេរីភាព​ជាមូល​ដ្ឋាន

អង្គការ​សិទ្ធិ​មនុស្ស​ចំនួន ៣ គឺ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក និង SOLIDARITY CENTERបា

ស្ទង់មតិ​ឆ្នាំ​២០២៣៖ថ្នាក់ដឹក​នាំ​អង្គការ​សង្គមស៊ីវិល និង​សហជីព​ទទួល​បាន​ច្រើន​នូវ​សេរីភាព​ជាមូល​ដ្ឋាន

អង្គការ​សិទ្ធិ​មនុស្ស​ចំនួន ៣ គឺ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក និង SOLIDARITY CENTERបាន​ធ្វើការ​ស្ទង់​មតិ​ថ្នាក់​ដឹក​នាំ​អង្គការសង្គម​ស៊ីវិល និង​សហជីព​រយៈ​ពេល ៨​ឆ្នាំ​ពី​ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣។ បើ​និយា​យតែ​ក្នុង​ឆ្នាំ ២០២៣ មួយ ការស្ទង់​មតិបាន​ធ្វើ​លើថ្នា​ក់ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន​១៥៩​នាក់ ដែល​តំណាង​ឲ្យ​អង្គការ​សង្គមស៊ីវិល​១០៤​នាក់ និងសហជីព​ចំនួន​៥៥នា​ក់នៅ​កម្ពុជា។ លទ្ធផល​បាន​បង្ហាញ​ពីកា​រវិវឌ្ឍន៍​វិជ្ជមាន​ស្តីពី​សេរីភាព​ជាមូល​ដ្ឋានដែលថ្នាក់​ដឹក​នាំសង្គម​ស៊ីវិល និង​សហជីព​ទទួលបាន។    

Get more results via ClueGoal