Cambodia



បឹងយក្ខ​ឡោម​ត្រូវ​បាន​បង្កើត​ទៅជា​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​

រដ្ឋាភិបាល​កម្ពុជា ​បាន​ចេញ​អនុក្រឹត្យ​ ស្តីពី​ការ​បង្កើត​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​

ប្រធានាធិបតីអ៊ីរ៉ង់ទៅ​ប៉ាគីស្ថាន ដើម្បី “ពង្រឹងសហប្រតិបត្តិការ” ​ឲ្យ​ល្អឡើងវិញ

លោក​អេប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតី​អ៊ីរ៉ង់ បានធ្វើដំណើរទៅទស្សនកិច្ច​នៅ​រដ្ឋធានីអ៊ីស្លាម៉

ប្រធានាធិបតីអ៊ីរ៉ង់ទៅ​ប៉ាគីស្ថាន ដើម្បី “ពង្រឹងសហប្រតិបត្តិការ” ​ឲ្យ​ល្អឡើងវិញ

លោក​អេប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតី​អ៊ីរ៉ង់ បានធ្វើដំណើរទៅទស្សនកិច្ច​នៅ​រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ទី​២២មេសា។ ជាដំណើរទស្សនកិច្ច​ ដែលធ្វើ​ឡើងក្នុងកម្មវត្ថុ​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាង​ប្រទេសជិតខាងទាំង២នេះ និងជាពិសេសគឺដើម្បីស្តារ​ចំណងសហការផ្នែកការទូត ឲ្យ​បានល្អប្រសើរឡើងវិញ បន្ទាប់ពី​ប្រទេសទាំង​២​ បានប្រទូស្តរាយ​គ្នាដោយ​អាវុធ កាលពីខែ​មករា​​។

ILO៖ ​ពលកររង​​​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ជាង​គេ ពីការ​ប្រែប្រួល​អាកាសធាតុ

អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ចេញ​របាយការណ៍ ​នៅថ្ងៃ​ចន្ទ​ទី ២២ មេសា​២០២៤​នេះ ដោយ​ស្រែក​អាស

ILO៖ ​ពលកររង​​​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ជាង​គេ ពីការ​ប្រែប្រួល​អាកាសធាតុ

អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ចេញ​របាយការណ៍ ​នៅថ្ងៃ​ចន្ទ​ទី ២២ មេសា​២០២៤​នេះ ដោយ​ស្រែក​អាសន្ន​ថា មាន​ពលករ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ខ្លាំងណាស់ រស់​ប្រឈម​នឹង​ហានិភ័យ​សុខភាព បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ ច្បាប់​ការងារ​ដែល​មានស្រាប់​​ មិន​អាច​ការ​ពារ​បុគ្គលិក​កម្មករ​ ពី​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភពផែនដីបាន​ទេ។  

អ្នកចិញ្ចឹមពពែក្នុងស្រុកត្អូញត្អែរពីការលំបាកដោយសារលំហូរពពែពីប្រទេសថៃ

លោកតាំង ហាំងលី ម្ចាស់កសិដ្ឋានចិញ្ចឹមពពែមួយកន្លែងស្ថិតក្នុងស្រុកកៀនស្វាយរិះគន់លើការនាំចូ

អ្នកចិញ្ចឹមពពែក្នុងស្រុកត្អូញត្អែរពីការលំបាកដោយសារលំហូរពពែពីប្រទេសថៃ

លោកតាំង ហាំងលី ម្ចាស់កសិដ្ឋានចិញ្ចឹមពពែមួយកន្លែងស្ថិតក្នុងស្រុកកៀនស្វាយរិះគន់លើការនាំចូលពពែពីប្រទេសក្រៅ ពិសេសពីថៃ ខណៈដែលម្ចាស់កសិដ្ឋានក្នុងស្រុកមួយចំនួនប្រឈមនឹងការបាត់បង់ទីផ្សារ និងការបិទទ្វារកសិដ្ឋាន។ បច្ចុប្បន្ន ទីផ្សារពពែពុំសូវពេញនិយម ហើយតម្លៃលក់ក៏មិនសូវបានថ្លៃខ្ពស់ដោយ ១គីឡូលក់បានត្រឹម ៥ដុល្លារប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកតាំង ហាំងលីបានស្នើឱ្យរដ្ឋាភិបាលផ្អាកការនាំចូលពពែប្រទេសក្រៅ និងជួយជំរុញទីផ្សារក្នុងស្រុក។ 

ព្រះ​មហាក្សត្រ ​និង​ប្រមុខ​ការទូត​កម្ពុជា​បន្តគាំទ្រ​នយោបាយ​«​ចិនតែ​មួយ​»

ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​នរោត្តម សីហមុនី ​និង​ប្រមុខ​ការទូត​កម្ពុជា​បានមាន​បន្ទូល ន

ព្រះ​មហាក្សត្រ ​និង​ប្រមុខ​ការទូត​កម្ពុជា​បន្តគាំទ្រ​នយោបាយ​«​ចិនតែ​មួយ​»

ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​នរោត្តម សីហមុនី ​និង​ប្រមុខ​ការទូត​កម្ពុជា​បានមាន​បន្ទូល និង​បញ្ជាក់​ជំហរថា ​កម្ពុជា​បន្តគាំទ្រ​នូវ​គោលនយោបាយ​ចិន​តែមួយ​។ ​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួរ​។ បន្ទូល​របស់ព្រះមហាក្សត្រ​កម្ពុជា​ដូច្នេះ​ធ្វើឡើង ​បន្ទាប់ពី​ព្រះអង្គ​បាន​ទទួលជួប​សវនាការ​មួយជាមួយ​លោក ​វ៉ាង យី ​រដ្ឋមន្ត្រី​ការបរទេស​ចិន​នាព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ​ខែ​មេសានេះ​ក្នុងឱកាស​ដែល​លោក​វ៉ាង យី​កំពុង​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ពីថ្ងៃ​ទី​២១ ​ដល់​ថ្ងៃទី​២៣ ​ខែ​មេសា​នេះ​។

ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​ធ្វើ​​សមយុទ្ធ​បែប​ប្រើ​កម្លាំង​​​ដណ្តើម​យកដី​​ជាប់​ជម្លោះ

នៅ​ថ្ងៃ​ចន្ទទី ២២​មេសា​២០២៤​នេះ យោធា​ហ្វីលីពីន​​និង​អាមេរិកប្រមាណ​ជិត​​១៧០០០​នាក់ បាន​បើ

ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​ធ្វើ​​សមយុទ្ធ​បែប​ប្រើ​កម្លាំង​​​ដណ្តើម​យកដី​​ជាប់​ជម្លោះ

នៅ​ថ្ងៃ​ចន្ទទី ២២​មេសា​២០២៤​នេះ យោធា​ហ្វីលីពីន​​និង​អាមេរិកប្រមាណ​ជិត​​១៧០០០​នាក់ បាន​បើក​ធ្វើ​សមយុទ្ធប្រចាំ​ឆ្នាំ​​រួម​គ្នា នៅ​ជិតតៃវ៉ាន់ និង​​តំបន់​ដែល​ជាប់​ជម្លោះ​ជាមួយ​ចិននៃ​សមុទ្ទ​ចិន​ខាង​ត្បូង។ ជា​លើកទីមួយ សមយុទ្ធ​នេះ បាន​​ការ​ចូលរួម​ពីសំណាក់​បារាំង​និង​សម្ព័ន្ធ​មិត្ត​អាស៊ី-អឺរ៉ុប​ចំនួន​​១៤​ប្រទេស​ផ្សេង​ទៀត។

ជនជាតិវៀតណាមជាង២០០នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងបទល្មើសឆបោកអនឡាញ

មានជនជាតិវៀតណាមចំនួន ២៣១នាក់ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុបណ្តេញចេញពីកម្ពុជាតាមច្រកអន្ត

ជនជាតិវៀតណាមជាង២០០នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងបទល្មើសឆបោកអនឡាញ

មានជនជាតិវៀតណាមចំនួន ២៣១នាក់ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុបណ្តេញចេញពីកម្ពុជាតាមច្រកអន្តរជាតិព្រែកចាក។ ការបណ្តេញជនជាតិវៀតណាមចេញពីកម្ពុជានេះធ្វើឡើង ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធពីបទល្មើសបទឆបោកតាមអនឡាញដែលប្រព្រឹត្តនៅ ៣ទីតាំងផ្សេងគ្នាក្នុងខេត្តព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវសន៍នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

លោក ​ហ៊ុន ម៉ាណែត​៖​បច្ចេកវិទ្យា​ឌីជីថល​ជា​ចលករ​ដ៏សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សង្គម-​សេដ្ឋកិច្ច

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន ម៉ាណែត ​ថ្លែងថា​នវានុវត្តន៍​ឌីជីថល​មាន​សារៈសំខាន់​សម្

លោក ​ហ៊ុន ម៉ាណែត​៖​បច្ចេកវិទ្យា​ឌីជីថល​ជា​ចលករ​ដ៏សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សង្គម-​សេដ្ឋកិច្ច

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន ម៉ាណែត ​ថ្លែងថា​នវានុវត្តន៍​ឌីជីថល​មាន​សារៈសំខាន់​សម្រាប់ការ​អភិឌ្ឍន៍​ប្រកបដោយ​ចីរភាព​ បរិយាបន្ន និង​ភាពធន់ ពិសេស​នៅក្នុង​ការដោះស្រាយ​បញ្ហាវិសមភាព​ដែល​បានបង្កឡើង​ដោយជំងឺកូវីដ-១៩​។ ការថ្លែង​របស់លោក​ ហ៊ុន ម៉ាណែត ដូច្នេះ​ធ្វើឡើង​នៅក្នុង​ឱកាសនៃ​សន្និបាតប្រចាំឆ្នាំ​លើកទី​៨០ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់អាស៊ី-​ប៉ាស៊ីហ្វិក​(ESCAP) នៅទីក្រុង​បាងកក​ប្រទេសថៃ​ក្នុងថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៤​នេះ​។

ចិន៖ ទឹកជំនន់ធ្ងន់ធ្ងរនៅ​ខេត្តក្វាងទុង ស្លាប់​យ៉ាងហោច៣នាក់ បាត់ខ្លួនជាង​១០នាក់

ភ្លៀងធ្លាក់យ៉ាងគំហុក២ថ្ងៃមកហើយ នៅ​ក្នុងខេត្ត​ក្វាងទុង ភាគខាងអាគ្នេយ៍​ប្រទេសចិន។ ទឹកជំនន់

ចិន៖ ទឹកជំនន់ធ្ងន់ធ្ងរនៅ​ខេត្តក្វាងទុង ស្លាប់​យ៉ាងហោច៣នាក់ បាត់ខ្លួនជាង​១០នាក់

ភ្លៀងធ្លាក់យ៉ាងគំហុក២ថ្ងៃមកហើយ នៅ​ក្នុងខេត្ត​ក្វាងទុង ភាគខាងអាគ្នេយ៍​ប្រទេសចិន។ ទឹកជំនន់​បានជន់លិច​នៅ​តាម​ទីក្រុង​ធំៗមួយចំនួន​ក្នុងខេត្តនេះ និង​បានបង្កឲ្យ​ដីបាក់រមៀល។ យោងតាមអាជ្ញាធរចិន មានមនុស្ស​ស្លាប់យ៉ាងហោច​៣នាក់ និង​​បាត់ខ្លួនជាង១០​នាក់ ព្រមទាំង​​ច្រើនម៉ឺននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសំបែង ទៅកាន់ទីកន្លែងមានសុវត្ថិភាព​។

លោក ស៊ុន ចន្ធី៖ ការរំសាយបាតុកម្ម គឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក

គណបក្សកម្លាំងជាតិបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ ខណៈតាមគម្រោ

លោក ស៊ុន ចន្ធី៖ ការរំសាយបាតុកម្ម គឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក

គណបក្សកម្លាំងជាតិបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ ខណៈតាមគម្រោងត្រូវធ្វើចំនួន៣ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ស៊ុន ចន្ធី បានអះអាងថា ការរំសាយបាតុកម្មគឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ ទោះជាយ៉ាងណា ប្រធានគណបក្សកម្លាំងជាតិរូបនេះ នៅតែរក្សាជំហរទាមទារឲ្យដោះលែងសមាជិកជាន់ខ្ពស់២រូប គឺ លោក អ៊ុំ វីរ:រដ្ឋ និងលោក មឺ សេងហ៊ និងចង់ឃើញរដ្ឋាភិបាលមានយន្តការសម្របសម្រួលវិវាទនយោបាយនៅក្រៅប្រព័ន្ធតុលាការ៕

សភាអាមេរិក​ដាក់​សម្ពាធ​បង្ខំ​ឲ្យ TikTok ផ្តាច់​ពី​​ក្រុម​ហ៊ុន​ចិន​ បើ​មិនដូច្នេះទេ​ ត្រូវ​បិទ​ចោល

ទីបំផុតទៅ សភាសហរដ្ឋអាមេរិក បាន​​អនុម័ត​យល់​ព្រម​ផ្តល់​កញ្ចប់​ថវិកា​ជំនួយ​ជាច្រើន​ដល់​អ៊

សភាអាមេរិក​ដាក់​សម្ពាធ​បង្ខំ​ឲ្យ TikTok ផ្តាច់​ពី​​ក្រុម​ហ៊ុន​ចិន​ បើ​មិនដូច្នេះទេ​ ត្រូវ​បិទ​ចោល

ទីបំផុតទៅ សភាសហរដ្ឋអាមេរិក បាន​​អនុម័ត​យល់​ព្រម​ផ្តល់​កញ្ចប់​ថវិកា​ជំនួយ​ជាច្រើន​ដល់​អ៊ុយក្រែន អ៊ីស្រាអែល និង​ជំនួយ​មនុស្សធម៌​នៅ​តំបន់​ហ្កាហ្សា កាលពី​ថ្ងៃ​សៅរ៍ ទី​២០មេសា។ ក្នុងពេល​ជាមួយគ្នា​នោះ​ សភាសហរដ្ឋអាមេរិក​ក៏បាន​​សម្រេច​សំណើច្បាប់ថ្មី ដាក់​សម្ពាធ​បន្ថែមទៀត ​បង្ខំ​ឲ្យក្រុមហ៊ុន​បណ្តាញសង្គម​ TikTok ផ្តាច់ខ្លួន​​​ឲ្យ​ដាច់​ស្រឡះពី​​ក្រុម​ហ៊ុន​ចិន។​​​ បើ​មិនដូច្នេះទេ​ នឹង​ត្រូវហាមឃាត់​ឈប់​ឲ្យ​ប្រើប្រាស់​នៅលើទឹកដី​សហរដ្ឋ​​អាមេរិក​។​

ទីបំផុត​សភាតំណាងអាមេរិក សម្រេចអនុញ្ញាតកញ្ចប់ថវិកា​៦១ពាន់​លានដុល្លារជួយអ៊ុយក្រែន

ឆ្លងកាត់ការទាមទារយ៉ាងទទូចពីសំណាក់រដ្ឋបាលលោក​ចូ បៃដិន និងឆ្លងកាត់ការចរចាអស់ជាច្រើនខែនៅ​ក

ទីបំផុត​សភាតំណាងអាមេរិក សម្រេចអនុញ្ញាតកញ្ចប់ថវិកា​៦១ពាន់​លានដុល្លារជួយអ៊ុយក្រែន

ឆ្លងកាត់ការទាមទារយ៉ាងទទូចពីសំណាក់រដ្ឋបាលលោក​ចូ បៃដិន និងឆ្លងកាត់ការចរចាអស់ជាច្រើនខែនៅ​ក្នុងសភា ទី​បំផុត​សភា​តំណាងសហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃសៅរ៍​ទី​២០មេសា យល់ព្រមអនុញ្ញាតកញ្ចប់ថវិកាដ៏ធំ ដើម្បីជួយ​អ៊ុយក្រែន​។ កញ្ចប់ថវិកានេះ មានទំហំទឹកប្រាក់ចំនួន​៦១ពាន់លានដុល្លារ ដែលផ្តោត​ខ្លាំង​​លើជំនួយសព្វាវុធ ដែលអ៊ុយក្រែន​បានទទូច​សុំ ខណៈនៅសមរភូមិ កងទ័ព​អ៊ុយក្រែន​កំពុងតែវាយដកដយ ដោយសារតែគ្មានគ្រាប់​គ្រប់គ្រាន់​។ ជំហានបន្ទាប់ ព្រឹទ្ធសភាអាមេរិក​នឹងបោះឆ្នោតលើគម្រោងកញ្ចប់ថវិកានេះ​ នៅថ្ងៃអង្គារ​ទី​២៣មេសា។​

កម្ពុជាចាត់ទុកទស្សនកិច្ចរបស់ លោក វ៉ាង យី ជាការពង្រឹងមិត្តភាពដែកថែប

ដូច​ការ​គ្រោង​ទុក​ ប្រ​មុខ​ការ​ទូត​ចិន ​លោក​ វ៉ាង ​យី ​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​នៅ​កម

កម្ពុជាចាត់ទុកទស្សនកិច្ចរបស់ លោក វ៉ាង យី ជាការពង្រឹងមិត្តភាពដែកថែប

ដូច​ការ​គ្រោង​ទុក​ ប្រ​មុខ​ការ​ទូត​ចិន ​លោក​ វ៉ាង ​យី ​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ច​ចំនួន៣​ថ្ងៃ​ នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃទី​២៣​ខែ​មេសា។​ ​ក្រសួង​ការបរទេស​កម្ពុជា​ បាន​គូស​បញ្ជាក់ថា ទស្សន​កិច្ច​របស់​ លោក វ៉ាង ​នឹង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ការ​សាង​សហគមន៍​មួយ ​វាសនា​រួម ប្រកប​ដោយ​គុណភាព​ខ្ពស់ ​និង​កិច្ច​សហប្រតិបត្តិ​ការទាំង​ក្នុង​តំបន់​ និង​អន្តរ​ជាតិ ​ដើម្បីប្រយោជន៍​ប្រជាជន ​និង​ប្រជា​ជន​។

តំណាងកម្ពុជានៅUN ខកចិត្តនឹងការលើកឡើងរបស់អ្នកជំនាញពីការយាយីសិទ្ធិមនុស្ស

តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិនៅ​ទីក្រុង​ហ្សឺ​ណែវ ​បាន​សំដែង​ការ​ខក​ចិត្ត​យ

តំណាងកម្ពុជានៅUN ខកចិត្តនឹងការលើកឡើងរបស់អ្នកជំនាញពីការយាយីសិទ្ធិមនុស្ស

តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិនៅ​ទីក្រុង​ហ្សឺ​ណែវ ​បាន​សំដែង​ការ​ខក​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អ្នក​ជំនាញ​អង្គការ​សហ​ប្រ​ជាតិ​ នៅ​ថ្ងៃទី១៨ ​ខែ​មេសា ឆ្នាំ​២០២៤ ​ដែល​បាន​គូសបញ្ជាក់​ថា ​កម្ពុជា​មាន​ការ​យាយី​ និង​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​។ ​អ្នក​ជំនាញ​អង្គការ​សហ​ប្រជា​ជាតិ ដែលបាន​អំពាវ​នាវ​ឱ្យកម្ពុជា​បញ្ចប់​រាល់​ទង្វើ​នៃ​ការ​យាយី និង​ការ​កាត់​ទោស​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​សង្គម​ ហើយ​អនុញ្ញាត​ឱ្យ​ពួកគេ​អនុវត្ត​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ​ដោយ​សេរី​។

មូលដ្ឋាន​យោធា​អ៊ីរ៉ាក់ដែល​​គាំទ្រ​អ៊ីរ៉ង់​រងការ​វាយប្រហារ​បំផ្ទុះ ស្លាប់​ម្នាក់ របួស​ច្រើននាក់

បន្ទាប់ពី​មូលដ្ឋាន​យោធា​អ៊ីរ៉ង់​រងការវាយប្រហារកាលពី​ថ្ងៃសុក្រ​ ពេលនេះចូលដល់មូលដ្ឋាន​យោធ

មូលដ្ឋាន​យោធា​អ៊ីរ៉ាក់ដែល​​គាំទ្រ​អ៊ីរ៉ង់​រងការ​វាយប្រហារ​បំផ្ទុះ ស្លាប់​ម្នាក់ របួស​ច្រើននាក់

បន្ទាប់ពី​មូលដ្ឋាន​យោធា​អ៊ីរ៉ង់​រងការវាយប្រហារកាលពី​ថ្ងៃសុក្រ​ ពេលនេះចូលដល់មូលដ្ឋាន​យោធាអ៊ីរ៉ាក់​ថែមទៀត​។ ទីបញ្ជាកម្លាំងយោធា​អ៊ីរ៉ាក់​១កន្លែងដែល​ផ្តុំ​ដោយ​ក្រុម​ប្រដាប់អាវុធ​គាំទ្រ​អ៊ីរ៉ង់ បាន​រង​ការ​វាយ​ប្រហា​រ​​នៅ​​ថ្ងៃសៅរ៍ ទី​២០មេសា​​ ដែល​បាន​បណ្តាលឲ្យស្លាប់​មនុស្ស​ម្នាក់ និង​របួស​៨នាក់។ នេះបើតាម​របាយ​ការណ៍​​បឋម​របស់​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់។ ភ្លាមៗ សហរដ្ឋអាមេរិកបាន​ប្រកាស​ថា​គ្មាន​ពាក់​ព័ន្ធ​នឹងខ្លួន​ទេ។ ចំណែក ​អ៊ីស្រាអែល សូម​មិន​បកស្រាយអ្វីទាំងអស់។ 

អាមេរិកសម្រេចដកទ័ពចេញពីនីហ្សេ ដោយសារ​វត្តមានទ័ព និងសព្វាវុធរបស់រុស្ស៊ី?

បន្ទាប់ពីនៅអល់អែកជាច្រើនខែបន្ទាប់ពីរដ្ឋប្រហារយោធា​នៅនីហ្ស រដ្ឋបាល​លោក​ចូ បៃដិន​នៅទីបំផុ

អាមេរិកសម្រេចដកទ័ពចេញពីនីហ្សេ ដោយសារ​វត្តមានទ័ព និងសព្វាវុធរបស់រុស្ស៊ី?

បន្ទាប់ពីនៅអល់អែកជាច្រើនខែបន្ទាប់ពីរដ្ឋប្រហារយោធា​នៅនីហ្ស រដ្ឋបាល​លោក​ចូ បៃដិន​នៅទីបំផុត​បាន​សម្រេច​យល់ព្រម​ដកទ័ពចេញពីនីហ្សេ ទៅតាម​ការទាមទារ​ចង់បាន​របស់​របបសឹក។ យោងតាមអ្នកទទួលខុសត្រូវ​អាមេរិកជាច្រើនរូបដែល​សុំ​មិនបញ្ចេញឈ្មោះ និង​ស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង​AFP នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី​នីហ្សេ លើកបន្តុបដោយ​របបសឹក នៅទីក្រុង​វ៉ាស៊ីនតោន​កាលពីថ្ងៃអង្គារ​ទី ១៦​មេសា​កន្លងទៅ អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​Kurt Campbell បាន​​យល់ព្រមទទួលសំណើពីអាជ្ញាធរនីហ្សេ​ ដែលចង់ឲ្យអាមេរិក​ដកទ័ពចេញពី​នីហ្សេ។

តម្លៃគ្រាប់ស្វាយចន្ទីសើម របស់កម្ពុជា កំពុងហក់ឡើងថ្លៃខ្ពស់ពុំធ្លាប់មាន

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើមកំពុងហក់ឡើងខ្ពស់មិនធ្លាប់មានក

តម្លៃគ្រាប់ស្វាយចន្ទីសើម របស់កម្ពុជា កំពុងហក់ឡើងថ្លៃខ្ពស់ពុំធ្លាប់មាន

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើមកំពុងហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ដោយមួយគីឡូមានតម្លៃប្រមាណ៥០០០រៀល។ ការកើនតម្លៃនាពេលនេះ ចំពេលដែលប្រជាកសិករពុំសូវមានគ្រាប់ស្វាយចន្ទីសើមស្តុកទុកដូចបណ្តាឆ្នាំកន្លងទៅ។ តាមសមាគមស្វាយចន្ទីកម្ពុជា ការថយចុះនៃបរិមាណគ្រាប់ស្វាយចន្ទីសើម ដោយហេតុតែ កន្លងមកគ្រាប់ស្វាយចន្ទីសើមពុំសូវទទួលបានតម្លៃថ្លៃ ទើបកសិករនាំគ្នាហាលសម្ងួតទុកដើម្បីលក់ចេញនាពេលក្រោយ។

រដ្ឋាភិបាល​ និងសង្គមស៊ីវិល៖ មរណភាពលោក សំបូរ​​ ម៉ាណារ៉ា ជាការបាត់បង់ធនធានរបស់ជាតិ

ក្រោយពេលទទួលមរណភាព លោក សំបូរ​​ ម៉ាណារ៉ា សាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ ត្រូវបានរដ្ឋាភិបាល​ ន

រដ្ឋាភិបាល​ និងសង្គមស៊ីវិល៖ មរណភាពលោក សំបូរ​​ ម៉ាណារ៉ា ជាការបាត់បង់ធនធានរបស់ជាតិ

ក្រោយពេលទទួលមរណភាព លោក សំបូរ​​ ម៉ាណារ៉ា សាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ ត្រូវបានរដ្ឋាភិបាល​ និងសង្គមស៊ីវិលចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ជាតិផ្នែកអប់រំ។ លោកសាស្ដ្រាចារ្យរូបនេះ បានលាចាកលោក កាលពីព្រឹកមិញ ដោយរោគាពាធ នៅអាយុ៦៧ឆ្នាំ។

លោកជុំ វិចិត្រ៖ការប្រើធ្យូងច្នៃពីត្រឡោកដូងជួយការពារព្រៃឈើដោយមិនដឹងខ្លួន

ក្រុមហ៊ុន Khmer Green Charcoal, KGC បានយកត្រឡោកដូងជាវត្ថុធាតុដើមមកកែច្នៃធ្វើជាធ្យូងអនាម័យ ដើម្បីលក់ និងបង

លោកជុំ វិចិត្រ៖ការប្រើធ្យូងច្នៃពីត្រឡោកដូងជួយការពារព្រៃឈើដោយមិនដឹងខ្លួន

ក្រុមហ៊ុន Khmer Green Charcoal, KGC បានយកត្រឡោកដូងជាវត្ថុធាតុដើមមកកែច្នៃធ្វើជាធ្យូងអនាម័យ ដើម្បីលក់ និងបង្កើតការងារធ្វើជូនពលរដ្ឋក្រីក្រ។ តាម លោក ជុំ វិចិត្រ ការប្រើប្រាស់ធ្យូងអនាម័យច្នៃចេញពីត្រឡោកដូងនេះ មិនប៉ះពាល់បរិស្ថាន និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដូចការប្រើប្រាស់ធ្យូងធម្មជាតិដែលកាប់ព្រៃឈើយកមកធ្វើនោះឡើយ។ នាយកប្រតិបត្តិក្រុមហ៊ុន KGC បានអះ អាងថា ការប្រើប្រាស់ធ្យូងអនាម័យនេះ ក៏បានជួយការពារការកាប់បំផ្លាញព្រៃឈើដោយមិនដឹងខ្លួន៕

កូរ៉េខាងជើងសាកល្បងក្បាលគ្រាប់ដ៏ធំមហិមា​សម្រាប់បំពាក់​មីស៊ីល​បណ្តែត

​ទីភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង ​ប្រកាសថា កងទ័ព​របបក្រុង​ព្យុងយ៉ាង​ បាន​សាកល្ប

កូរ៉េខាងជើងសាកល្បងក្បាលគ្រាប់ដ៏ធំមហិមា​សម្រាប់បំពាក់​មីស៊ីល​បណ្តែត

​ទីភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង ​ប្រកាសថា កងទ័ព​របបក្រុង​ព្យុងយ៉ាង​ បាន​សាកល្បងក្បាលគ្រាប់ដ៏ធំសម្រាប់បំពាក់​មីស៊ីល​បណ្តែត ហើយ​និងបាញ់សាក​មីស៊ីល​ប្រឆាំង​មីស៊ីល​ ដោយ​ជោគជ័យ។​ ចំពោះ​កូរ៉េខាងត្បូង, ការ​សាកល្បងមីស៊ីលរបស់​​កូរ៉េខាងជើង​នេះ ជាការ​ចំអក​ជាថ្មី​ទៀត​ចំពោះ​សហរដ្ឋអាមេរិក ខណៈ​ពេល​ដែល​ឯក​អគ្គរដ្ឋទូត​​អាមេរិក​ប្រចាំអង្គការ​សហ​ប្រជា​ជាតិ ​កំពុង​តែ​ដំណើរ​ទស្សនកិច្ច​នៅ​​អាស៊ី​។

លោក​ស៊ី ជីនពីង​​​សម្ពោធ​​បង្កើតអង្គភាពទ័ពបច្ចេកវិទ្យា​ ដើម្បីយកឈ្នះក្នុងសង្រ្គាមសម័យទំនើប

ចិន​បង្កើតកម្លាំង​ទ័ពបច្ចេកវិទ្យា មិនឲ្យ​ចាញ់ប្រទេសលោកខាងលិច។ កាលពីថ្ងៃ​សុក្រទី ១៩​មេសា ល

លោក​ស៊ី ជីនពីង​​​សម្ពោធ​​បង្កើតអង្គភាពទ័ពបច្ចេកវិទ្យា​ ដើម្បីយកឈ្នះក្នុងសង្រ្គាមសម័យទំនើប

ចិន​បង្កើតកម្លាំង​ទ័ពបច្ចេកវិទ្យា មិនឲ្យ​ចាញ់ប្រទេសលោកខាងលិច។ កាលពីថ្ងៃ​សុក្រទី ១៩​មេសា លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ក្នុងនាមជា​ប្រធានគណៈកម្មការកងទ័ពមជ្ឈិមបក្ស ដែលជា​តំណែងដឹកនាំកំពូល​នៅ ប្រទេស​ចិន បាន​ប្រកាស​បង្កើត​អង្គភាពទ័ពបច្ចេកវិទ្យា នៅក្នុងជួរកងទ័ពចិន។ ស្អាតស្អំ ​គួរឲ្យទុកចិត្ត និង​ស្មោះស័គ្រ​ចំពោះបក្ស​កុម្មុយនិស្តចិន អង្គភាព​ទ័ពបច្ចេកវិទ្យា​ ត្រូវ​ចិន​បង្កើតឡើង​ដើម្បីជួយ​ឲ្យចិន​យកឈ្នះនៅក្នុងសង្រ្គាមសម័យទំនើប។

ហេតុអ្វីចរន្តចុះចូលរបស់អ្នកប្រឆាំងនៅតែបន្តកើតមាននៅក្រោយការបោះឆ្នោត?

អ្នក​ចេញ​មុខ​ប្រឆាំង​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ចុះ​ចូល​ជា​មួយ​គណ​បក្ស​

ហេតុអ្វីចរន្តចុះចូលរបស់អ្នកប្រឆាំងនៅតែបន្តកើតមាននៅក្រោយការបោះឆ្នោត?

អ្នក​ចេញ​មុខ​ប្រឆាំង​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ចុះ​ចូល​ជា​មួយ​គណ​បក្ស​កាន់​អំណាច​បន្ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ដើម្បី​បាន​ចេញ-ចូល​កម្ពុជា ​និង​រួច​ផុត​ពី​ការ​ជាប់​ទោស​។​ លោក​ ហ៊ុន សែន ​និង ​លោក ​ហ៊ុន ម៉ាណែត ​បាន​ស្វាគមន៍​អ្នក​ប្រ​ឆាំង​ទាំង​នោះ ​ដូច​ជា​ លោក ​មុំ​ អហ្សានី ​អតីត​យោធា​លំហ​សមុទ្រ ​និង​ លោក ​គង់ ​សភា ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ និង​ជា​​អតីត​ជន​រង​គ្រោះ​ដែល​ត្រូវ ​បាតុករ​វាយ​នៅ​មុខ​រដ្ឋ​សភា​។​ អ្នក​តាមដាន​សភាព​ការណ៍​នយោបាយ​ កត់​សំគាល់​ថា​ ការ​ចុះចូល​របស់​អ្នកប្រ​ឆាំង​ខ្លះ ​ដោយ​សារ​តែ​ភាព​ទាល់​ច្រក​ និង​អ្នក​ខ្លះ​ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​។​

ក្រុមប្រទេស​G៧ ខ្វល់​កាន់​តែ​ខ្លាំង​រឿង​ចិន​ជួយ​រុស្ស៊ី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន

រដ្ឋមន្ត្រី​ការបរទេស​នៃ​៧​ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​គេ ហៅកាត់​ថា​G៧ បាន​សេចក្តី​ថ្លែង

ក្រុមប្រទេស​G៧ ខ្វល់​កាន់​តែ​ខ្លាំង​រឿង​ចិន​ជួយ​រុស្ស៊ី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន

រដ្ឋមន្ត្រី​ការបរទេស​នៃ​៧​ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​គេ ហៅកាត់​ថា​G៧ បាន​សេចក្តី​ថ្លែងការណ៍​រួម នៅ​ថ្ងៃសុក្រ​ទី ១៩មេសា​២០២៤នេះ បញ្ជាក់​អំពី​កង្វល់​ដ៏​ធំធេង​ ជុំ​វិញ​ការ​ផ្ទេរ​សម្ភារៈ​បរិក្ខារ​ចិន​ទៅឱ្យ​រុស្ស៊ី។ ជំនួយចិន​នេះ​បាន​ជួយ​ពន្លឿន​ម៉ាស៊ីន​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ នេះ​បើ​តាមក្រុមហ្សេ​៧​ដែល​មក​ជួប​​​ប្រជុំ​គ្នា​នៅ​ប្រទេស​អ៊ីតាលី។

តើអ៊ីស្រាអែលផ្តើមសងសឹកអ៊ីរ៉ង់ដែលបាញ់ដ្រូននិងមីស៊ីលកាលពីសប្តាហ៍មុន ឬយ៉ាងណា?

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក បាន​រាយការណ៍ថា​​ អ៊ីស្រាអែល​​បាន​វាយប្រហារទៅ​អ៊ីរ៉ង់ សំដៅមជ

តើអ៊ីស្រាអែលផ្តើមសងសឹកអ៊ីរ៉ង់ដែលបាញ់ដ្រូននិងមីស៊ីលកាលពីសប្តាហ៍មុន ឬយ៉ាងណា?

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក បាន​រាយការណ៍ថា​​ អ៊ីស្រាអែល​​បាន​វាយប្រហារទៅ​អ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហើយនិង​ព្រលាន​យន្តហោះ​អ៊ីរ៉ង់ នៅថ្ងៃសុក្រ​ទី​១៩មេសា និងថា​ ការវាយប្រហារ​ផ្លូវ​អាកាសនេះ​ជាការសងសឹក​​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​អ៊ីរ៉ង់​លើអ៊ីស្រាអែល កាលពី​ថ្ងៃទី​១៣-១៤មេសា​។ ផ្ទុយទៅវិញ ភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​មួយ​ចំនួន​ ព្យាយាម​អះអាង​ថា គ្មាន​ការ​វាយប្រហារ​អ្វីឡើយលើ​ទឹក​ដីអ៊ីរ៉ង់​ ហើយ​សារព័ត៌មាន​​ខ្លះទៀត បញ្ជាក់ថា មាន​សំឡេង​ផ្ទុះ តែ​គ្មានការ​ខូច​ខាត​អ្វីទេ។  អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ​ចេញមុខ​អះអាង​ថា ​សេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ​ពុំត្រឹមត្រូវទេ។ ចំណែកឯ  ​​រដ្ឋាភិបាល​អ៊ីស្រាអែល​ រក្សា​ភាព​ស្ងៀមស្ងាត់​​​ ដោយ​មិន​បញ្ជាក់ថា​ជាស្នាដៃ​ខ្លួន ហើយ​ក៏មិ​ន​បដិសេធ​ចោល​ដែរ​។

ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកហ៊ុន សែនជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងក្នុងថ្ងៃទី១៨ ខែមេសា

ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកហ៊ុន សែនជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងក្នុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា ព្រឹទ្ធសភានីតិកាលទី៥នេះនឹងដំណើរការទៅមុខយ៉ាងល្អ។ ការលើកឡើងរបស់លោកហ៊ុន សែនដូចនេះធ្វើឡើង បន្ទាប់ពីលោកមានជំនួបរយៈពេលជាង៣ម៉ោងជាមួយសមាជិកព្រឹទ្ធសភាចំនួន៣រូបមកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សប្រឆាំង។

ក្រសួងការងារនឹងស៊ើបអង្កេតលើក្រុមហ៊ុនដែលបញ្ចូនពលករទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត

មន្ត្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជាបានថ្លែងឲ្យដឹងនៅថ្ងៃទី១៩ ខែមេសានេះថា ក្រសួងការងារនឹង

ក្រសួងការងារនឹងស៊ើបអង្កេតលើក្រុមហ៊ុនដែលបញ្ចូនពលករទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត

មន្ត្រីជាន់ខ្ពស់ក្រសួងការងារកម្ពុជាបានថ្លែងឲ្យដឹងនៅថ្ងៃទី១៩ ខែមេសានេះថា ក្រសួងការងារនឹងបើកការស៊ើបអង្កេតលើករណីក្រុមហ៊ុនមួយដែលបានបញ្ជូនពលករខ្មែរឲ្យទៅធ្វើការនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ការបញ្ជាក់របស់មន្ត្រីក្រសួងការងារដូច្នេះធ្វើឡើង បន្ទាប់ពីមានពលករខ្មែរជិត៨០នាក់បានចាញ់បោកមេខ្យល់នាំទៅធ្វើការតាមរយៈក្រុមហ៊ុនមិនគោរពច្បាប់នៅអារ៉ាប៊ីសាអ៊ូឌីតកាលពីពេលថ្មីៗនេះ។

តើការ​ជក់​​កញ្ឆា​ប៉ះពាល់​ដល់សុខភាព​​ខួរក្បាល​និង​ផ្លូវ​ចិត្ត​យ៉ាងណាខ្លះ?

អាល្លឺម៉ង់ជា​ប្រទេស​ដ៏​ធំ​ជាង​គេ ដំបូងបង្អស់​​នៅ​អឺរ៉ុប​ដែល​អនុវត្ត​ច្បាប់​សេរី​និយម​ អ

តើការ​ជក់​​កញ្ឆា​ប៉ះពាល់​ដល់សុខភាព​​ខួរក្បាល​និង​ផ្លូវ​ចិត្ត​យ៉ាងណាខ្លះ?

អាល្លឺម៉ង់ជា​ប្រទេស​ដ៏​ធំ​ជាង​គេ ដំបូងបង្អស់​​នៅ​អឺរ៉ុប​ដែល​អនុវត្ត​ច្បាប់​សេរី​និយម​ អនុញ្ញាត​ឱ្យ​ជក់​ ទិញ កញ្ឆា​តាមទីសាធារណៈ និង​ដាំ​កញ្ឆា​នៅ​តាម​ផ្ទះ ដើម្បីជាការ​​កំសាន្ត​លំហែចិត្ត។ ប៉ុន្តែ​កញ្ឆា​ជា​គ្រឿង​ញៀន​​មួយ​ប្រភេទ​ដែល​ល្បី​ខាង​ធ្វើ​ឱ្យ​ខូច​ខួរក្បាល​​ និង​ផលវិបាក​ជា​ច្រើន​ផ្សេង​ទៀតណាស់​ចំពោះ​សង្គម​និង​សុខភាព។ នេះ​ជា​ឱកាស​បូក​សរុប​ឡើង​វិញ​អំពី​ផល​ប៉ះពាល់​នៃ​កញ្ឆា​ចំពោះ​សុខភាព​។

លោក ​ប៉ាត មុន្នី​៖ ​គណបក្ស​ជំនាន់ថ្មី​នឹង​គិតគូរ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បង្រួបបង្រួម

កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា​កន្លងទៅ ​ក្រសួង​មហាផ្ទៃ​បានសម្រេច​ចុះឈ្មោះ ​«គណបក្ស​ជំនាន់ថ្មី​

លោក ​ប៉ាត មុន្នី​៖ ​គណបក្ស​ជំនាន់ថ្មី​នឹង​គិតគូរ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បង្រួបបង្រួម

កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា​កន្លងទៅ ​ក្រសួង​មហាផ្ទៃ​បានសម្រេច​ចុះឈ្មោះ ​«គណបក្ស​ជំនាន់ថ្មី​» នៅក្នុងបញ្ជី​គណបក្ស​នយោបាយ។ ​នៅក្នុង​កិច្ច​សម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI ​ក្នុងថ្ងៃ​សុក្រ ​ទី​១៩ ខែ​មេសានេះ​ លោក ​ប៉ាត មុន្នី ​ស្ថាបនិក​គណបក្ស​ជំនាន់ថ្មី​បាន​អះអាងថា ​ការ​បង្កើត​គណបក្ស​ជំនាន់ថ្មី​នេះឡើង​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​បំណង​របស់​ប្រជាពលរដ្ឋ​ដែលចង់បាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​បង្រួបបង្រួម​ពិតប្រាកដ​។ ​តាមស្ថាបនិក​គណបក្ស​រូបនេះ​ដដែល ​ធនធាន​សម្រាប់​ដំណើរការ​គណបក្ស​គឺ​បានមកពី​ការចូលរួម​ពី​សំណាក់​សមាជិក ​និង​ការ​គាំទ្រពី​ប្រជាពលរដ្ឋ​៕

តើ​ការ​បោះឆ្នោត​សភា​ឥណ្ឌា​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្តេច?

ចាប់​ពី​ថ្ងៃសុក្រ​ទី ១៩​មេសា​២០២៤​នេះទៅ​ ពលរដ្ឋ​ឥណ្ឌា​ជិត​៩៧០​លាន​នាក់​ត្រូវ​ទៅ​បោះឆ្នោ

តើ​ការ​បោះឆ្នោត​សភា​ឥណ្ឌា​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្តេច?

ចាប់​ពី​ថ្ងៃសុក្រ​ទី ១៩​មេសា​២០២៤​នេះទៅ​ ពលរដ្ឋ​ឥណ្ឌា​ជិត​៩៧០​លាន​នាក់​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា ៥៤៣​រូប។ គឺ​ជា​ការ​បោះឆ្នោតសភា​ខ្នាត​​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​រយៈ​ពេល​ដល់​ទៅ​៦​សប្តាហ៍ និង​ចែក​ចេញ​ជា​៧​ដំណាក់កាល។  ​លទ្ធផលនឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៤​មិថុនា​២០២៤។ តើ​ការ​បោះឆ្នោត​សភា​ឥណ្ឌា​នេះ​មាន​ដំណើរបែបបទ​យ៉ាងណា និង​​ទស្សនៈវិស័យ​សម្រាប់គណ​បក្ស​ណាខ្លះ?

លោកស៊ូ កូត៖ឱ្យតែយើងដាក់ចិត្តធ្វើ ការលក់លៀសហាលក៏អាចមានបានដែរ

លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រ

លោកស៊ូ កូត៖ឱ្យតែយើងដាក់ចិត្តធ្វើ ការលក់លៀសហាលក៏អាចមានបានដែរ

លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រុងភ្នំពេញឱ្យដឹងថា គាត់អាចលក់ដាច់បានរហូតរាប់ពាន់កំប៉ុង ឬក្បែរមួយតោនឯណោះក្នុងមួយថ្ងៃៗ។ ធ្លាប់ជាកសិករ ធ្វើចំការម្នាក់នៅខេត្តកំពង់ចាម លោកស៊ូ កូតបានអះអាងថា របរលក់លៀសហាលអាចជួយផ្គត់ផ្គងជីវភាពលោកបានគាប់ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ របរមួយនេះក៏កំពុងផ្តល់ចំណូលដល់សិស្សនិស្សិតប្រមាណជាង ១០នាក់ដែលបម្រើការឱ្យលោកដែរ។ ចំពោះលោកស៊ូ កូត ឱ្យតែដាក់ចិត្តធ្វើ របរលក់លៀសហាលក៏អាចឱ្យមនុស្សមានបានដែរ។

លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ

លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទ

លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ

លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។

អាល្លឺម៉ង់​ចាប់ខ្លួន​ចារបុរសរុស្ស៊ី​ ២នាក់ ​​សង្ស័យ​ប្រុង​កម្ទេចមូលដ្ឋាន​យោធាអាមេរិក

ចារបុរសរុស្ស៊ី​ ២នាក់ ត្រូវ​នគរបាល​​អាល្លឺម៉ង់ចាប់ខ្លួន​ ព្រោះតែ​​​​ប្រុងរៀបចំ​គម្រោងបំផ

អាល្លឺម៉ង់​ចាប់ខ្លួន​ចារបុរសរុស្ស៊ី​ ២នាក់ ​​សង្ស័យ​ប្រុង​កម្ទេចមូលដ្ឋាន​យោធាអាមេរិក

ចារបុរសរុស្ស៊ី​ ២នាក់ ត្រូវ​នគរបាល​​អាល្លឺម៉ង់ចាប់ខ្លួន​ ព្រោះតែ​​​​ប្រុងរៀបចំ​គម្រោងបំផ្ទុះ​​​កម្ទេច​រចនាសម្ព័ន្ធយោធា​អាល្លឺម៉ង់ ហើយ​និងមូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក នៅលើទឹកដី​អាល្លឺម៉ង់​។ រដ្ឋអាជ្ញាប្រឆាំងអំពើ​ភេរវកម្ម​ បាន​ចោទប្រកាន់ពួក​គេ​ទាំង២ ​តាម​ផ្លូវ​ច្បាប់​ពី​បទល្មើស​ភេរវកម្ម​ ដែល​អាច​នឹង​ត្រូវ​ទទួល​ទោស​ជាប់ពន្ធានាគារ ប្រមាណ ១ ទសវត្សរ៍។​​ ​

ប្រមុខការទូតចិន​ប្រកាស​គាំទ្រតួនាទី​​ជា​ប្រទេសដ៏​ធំរបស់​ឥណ្ឌូណេស៊ី

លោក វ៉ាងយី រដ្ឋមន្ត្រីការបរទេស​ចិន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ នៅថ

ប្រមុខការទូតចិន​ប្រកាស​គាំទ្រតួនាទី​​ជា​ប្រទេសដ៏​ធំរបស់​ឥណ្ឌូណេស៊ី

លោក វ៉ាងយី រដ្ឋមន្ត្រីការបរទេស​ចិន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ នៅថ្ងៃព្រហស្បតិ៍ទី​១៨​មេសា​​នេះ លោក​ប្រមុខ​ការ​ទូត​ចិន​បាន​ចូល​ជួប​ប្រធានាធិបតី​ផុត​អាណត្តិ​ ចូកូ វីដូដូ ផង​និង​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី លោក ប្រាបូវ៉ូ ស៊ូប្រីយ៉ាតូ ផង ដោយ​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹងតួនាទី​របស់​​ឥណ្ឌូណេស៊ី​​ជា​​ប្រទេសដ៏​​ធំមួយ។

Get more results via ClueGoal