លោកដូណាល់ ត្រាំ អះអាងថាលោកនិយាយច្រឡំមាត់ខុសន័យដែលចង់និយាយ នៅចំពោះមុខលោកពូទីន
newsare.net
ដំណើរទស្សនកិច្ចនៅអឺរ៉ុប របស់លោកដូណាល់ ត្រាំ បានបិទបញ្ចប់ទៅ ដោយកាលពីថ្ងៃទី១៦កក្កដា លោកត្លោកដូណាល់ ត្រាំ អះអាងថាលោកនិយាយច្រឡំមាត់ខុសន័យដែលចង់និយាយ នៅចំពោះមុខលោកពូទីន
ដំណើរទស្សនកិច្ចនៅអឺរ៉ុប របស់លោកដូណាល់ ត្រាំ បានបិទបញ្ចប់ទៅ ដោយកាលពីថ្ងៃទី១៦កក្កដា លោកត្រាំ បានជួបលោកប្រធានាធិបតីពូទីន នៅឯទីក្រុងហ៊ែលស៊ីនគី ប្រទេសហ្វាំងឡង់។ ត្រលប់ទៅដល់ក្រុងវ៉ាស៊ីនតោនវិញ លោកដូណាល់ ត្រូវបានមតិសាធារណៈ បណ្តាញព័ត៌មាន ក៏ដូចជាអ្នកនយោបាយក្នុងបក្សខ្លួន ចោមរោមរិះគន់យ៉ាងចាស់ដៃ ថាមិនបានការពារប្រយោជន៍ជាតិអាមេរិក នៅចំពោះមុខប្រធានាធិបតីរុស្ស៊ីទេ ព្រោះលោកត្រាំ បាននិយាយថា គាត់មិនជឿថារុស្ស៊ីជាអ្នកនៅពីក្រោយការលូកដៃ កកូរកកាយការបោះឆ្នោត។ នៅថ្ងៃអង្គារទី១៧កក្កដា ប្រឈមមុខនឹងពាក្យរិះគន់ដ៏ធ្ងន់ធ្ងរទាំងនេះ លោកដូណាល់ ត្រាំ បានចេញមុខមកអះអាងថា នៅពេលធ្វើសន្និសីទកាសែតជាមួយលោកពូទីន គឺលោកនិយាយច្រឡំមាត់ ទើបធ្វើឲ្យខុសន័យដើម ដែលលោកចង់និយាយ។ Read more