លោក ឈាង វណ្ណារិទ្ធិ៖ សេចក្ដីសម្រេចរបស់ IPU ជាសម្ពាធការទូត តែមិនអាចចាប់បង្ខំឲ្យកម្ពុជាអនុវត្តតាមទេ
newsare.net
សហភាពអន្ដរសភា IPU នៅថ្ងៃទី១៨តុលា បានចេញសេចក្ដីសម្រេចមួយស្ដីពីកម្ពុជា ដោយបានទាលោក ឈាង វណ្ណារិទ្ធិ៖ សេចក្ដីសម្រេចរបស់ IPU ជាសម្ពាធការទូត តែមិនអាចចាប់បង្ខំឲ្យកម្ពុជាអនុវត្តតាមទេ
សហភាពអន្ដរសភា IPU នៅថ្ងៃទី១៨តុលា បានចេញសេចក្ដីសម្រេចមួយស្ដីពីកម្ពុជា ដោយបានទាមទារឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ទាក់ទងនឹងសេចក្ដីសម្រេចរបស់ IPU នេះ លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាពីគោលនយោបាយ ពន្យល់ថា សេចក្ដីសម្រេចនេះ មិនមានន័យចាប់បង្ខំឲ្យកម្ពុជាអនុវត្តតាមទេ។ បើតាមលោក ឈាង វណ្ណារិទ្ធិ IPU គ្រាន់តែជាវេទិកាមួយសម្រាប់បញ្ចេញមតិរបស់សមាជិករដ្ឋសភាមកពីប្រទេសនានានៅលើពិភពលោកតែប៉ុណ្ណោះ។ បើទោះបីជាវាមិនមានអំណាចចាប់បង្ខំឲ្យរដ្ឋាភិបាលខ្មែរធ្វើតាមក៏ពិតមែន ប៉ុន្តែបើតាមលោក ឈាង វណ្ណារិទ្ធិ វាអាចជាសម្ពាធការទូតមួយ ដែលធ្វើឲ្យកម្ពុជាបាក់មុខបាក់មាត់នៅលើឆាកអន្ដរជាតិ។ Read more