Cambodia



China brings casino boom to Cambodian town – but doom to local businesses?

The new season of The New Silk Road looks at how Chinese money is changing Sihanoukville and Phnom Penh, from the glitz and glamour, jobs and construction boom to the sudden imbalance, animosity and anxiety. The post China brings casino boom to Cambodian tow

លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ

លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទ

លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ

លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។

អាល្លឺម៉ង់​ចាប់ខ្លួន​ចារបុរសរុស្ស៊ី​ ២នាក់ ​​សង្ស័យ​ប្រុង​កម្ទេចមូលដ្ឋាន​យោធាអាមេរិក

ចារបុរសរុស្ស៊ី​ ២នាក់ ត្រូវ​នគរបាល​​អាល្លឺម៉ង់ចាប់ខ្លួន​ ព្រោះតែ​​​​ប្រុងរៀបចំ​គម្រោងបំផ

អាល្លឺម៉ង់​ចាប់ខ្លួន​ចារបុរសរុស្ស៊ី​ ២នាក់ ​​សង្ស័យ​ប្រុង​កម្ទេចមូលដ្ឋាន​យោធាអាមេរិក

ចារបុរសរុស្ស៊ី​ ២នាក់ ត្រូវ​នគរបាល​​អាល្លឺម៉ង់ចាប់ខ្លួន​ ព្រោះតែ​​​​ប្រុងរៀបចំ​គម្រោងបំផ្ទុះ​​​កម្ទេច​រចនាសម្ព័ន្ធយោធា​អាល្លឺម៉ង់ ហើយ​និងមូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក នៅលើទឹកដី​អាល្លឺម៉ង់​។ រដ្ឋអាជ្ញាប្រឆាំងអំពើ​ភេរវកម្ម​ បាន​ចោទប្រកាន់ពួក​គេ​ទាំង២ ​តាម​ផ្លូវ​ច្បាប់​ពី​បទល្មើស​ភេរវកម្ម​ ដែល​អាច​នឹង​ត្រូវ​ទទួល​ទោស​ជាប់ពន្ធានាគារ ប្រមាណ ១ ទសវត្សរ៍។​​ ​

ប្រមុខការទូតចិន​ប្រកាស​គាំទ្រតួនាទី​​ជា​ប្រទេសដ៏​ធំរបស់​ឥណ្ឌូណេស៊ី

លោក វ៉ាងយី រដ្ឋមន្ត្រីការបរទេស​ចិន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ នៅថ

ប្រមុខការទូតចិន​ប្រកាស​គាំទ្រតួនាទី​​ជា​ប្រទេសដ៏​ធំរបស់​ឥណ្ឌូណេស៊ី

លោក វ៉ាងយី រដ្ឋមន្ត្រីការបរទេស​ចិន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ នៅថ្ងៃព្រហស្បតិ៍ទី​១៨​មេសា​​នេះ លោក​ប្រមុខ​ការ​ទូត​ចិន​បាន​ចូល​ជួប​ប្រធានាធិបតី​ផុត​អាណត្តិ​ ចូកូ វីដូដូ ផង​និង​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី លោក ប្រាបូវ៉ូ ស៊ូប្រីយ៉ាតូ ផង ដោយ​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹងតួនាទី​របស់​​ឥណ្ឌូណេស៊ី​​ជា​​ប្រទេសដ៏​​ធំមួយ។

លោក​ហ៊ុន ម៉ាណែតស្វាគមន៍ការស្នើសុំវិលចូលស្រុកវិញ​របស់​លោកគង់ សភា

នៅល្ងាច​ថ្ងៃទី១៨មេសា ឆ្នាំ​២០២៤នេះ លោកហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាសស្វាគមន

លោក​ហ៊ុន ម៉ាណែតស្វាគមន៍ការស្នើសុំវិលចូលស្រុកវិញ​របស់​លោកគង់ សភា

នៅល្ងាច​ថ្ងៃទី១៨មេសា ឆ្នាំ​២០២៤នេះ លោកហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាសស្វាគមន៍​​ការវិលចូលស្រុកវិញរបស់លោកគង់ សភា ដែលជា​អតីតតំណាងរាស្ត្រ​នៃអតីតគណបក្ស​សង្គ្រោះជាតិ។ ការស្វាគមន៍នេះធ្វើឡើង បន្ទាប់ពី​លោក គង់ សភា ចេញ​​លិខិត​​​​ស្នើឱ្យលោកហ៊ុន ម៉ាណែត​ជួយ​អន្តរាគមន៍ទៅ​ព្រះមហាក្សត្រ​​ប្រោសប្រទានការលើកលែងទោសលោក​ ដើម្បីវិលមកមើលថែគ្រួសារដែលចាស់ជរា។

គណបក្សកម្លាំងជាតិប្ដូរទីតាំងសម្ដែងមតិ ក្រោយរដ្ឋបាលក្រុងមិនអនុញ្ញាតនៅទីលានប្រជាធិបតេយ្យ

គណបក្សកម្លាំងជាតិបានយល់ព្រមរៀបចំជួបជុំសម្ដែងមតិនៅទីស្នាក់ការបក្សរបស់ខ្លួនក្នុងខណ្ឌមានជ

គណបក្សកម្លាំងជាតិប្ដូរទីតាំងសម្ដែងមតិ ក្រោយរដ្ឋបាលក្រុងមិនអនុញ្ញាតនៅទីលានប្រជាធិបតេយ្យ

គណបក្សកម្លាំងជាតិបានយល់ព្រមរៀបចំជួបជុំសម្ដែងមតិនៅទីស្នាក់ការបក្សរបស់ខ្លួនក្នុងខណ្ឌមានជ័យ បន្ទាប់ពីបរាជ័យក្នុងការស្នើសុំរៀបចំនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ។ តែទោះជាប្តូរទីតាំងជួបជុំក៏ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុនបញ្ជាក់ថា ចំនួនមនុស្ស និងសកម្មភាពនានានឹងរក្សានៅដដែល។

ជំនួប​កំពូល​ស្តីពី​សមុទ្ទ​ ប្រមូល​ជំនួយ​បាន​ជាង​១១,៥​ពាន់​លាន​សម្រាប់​ថែមហាសាគរ

ជំនួប​កំពូល​អន្តរជាតិ​ស្តីពី​សមុទ្ទ​បាន​បិទ​បញ្ចប់​នៅថ្ងៃពុធ​ ទី ១៧​មេសា នៅ​ប្រទេសក្រិក ជ

ជំនួប​កំពូល​ស្តីពី​សមុទ្ទ​ ប្រមូល​ជំនួយ​បាន​ជាង​១១,៥​ពាន់​លាន​សម្រាប់​ថែមហាសាគរ

ជំនួប​កំពូល​អន្តរជាតិ​ស្តីពី​សមុទ្ទ​បាន​បិទ​បញ្ចប់​នៅថ្ងៃពុធ​ ទី ១៧​មេសា នៅ​ប្រទេសក្រិក ជាមួយ​នឹង​ការ​សន្យា​ផ្តល់​ជំនួយ​ជាង​១១លាន​៥សែន​ដុល្លារ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ក្រិក ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​ប្រចាំ​ឆ្នាំ។ តើ​អន្តរជាតិ​នឹង​សន្យា​ជួយ​សមុទ្ទ​យ៉ាង​ណា​ខ្លះ?

ព្យុះភ្លៀង​មរណៈ សម្លាប់​មនុស្ស​ ​២០ នាក់ នៅ ​អេមីរ៉ាត​អារ៉ាប់​រួម និង​ ​បារ៉ែន

​ភ្លៀងដ៏​កាចសាហាវ បាន​សម្លាប់​ផ្តាច់​ជីវិតមនុស្ស​ ជិត​ ២០ ក្នុង​​ប្រទេស​អេមីរ៉ាត​អារ៉ាប់​

ព្យុះភ្លៀង​មរណៈ សម្លាប់​មនុស្ស​ ​២០ នាក់ នៅ ​អេមីរ៉ាត​អារ៉ាប់​រួម និង​ ​បារ៉ែន

​ភ្លៀងដ៏​កាចសាហាវ បាន​សម្លាប់​ផ្តាច់​ជីវិតមនុស្ស​ ជិត​ ២០ ក្នុង​​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម និង​ប្រទេស​បារ៉ែន។ ​ក្រុង​​ឌូបៃ ​ថ្ងៃពុធទី១៧មេសា​ ភ្លៀង​ធ្លាក់តែក្នុង​រយៈ​ ២៤ ម៉ោងតែប៉ុណ្ណោះ​ ​ប្រៀប​ស្មើ​បាន​នឹងចំណុះ​ទឹក​​ភ្លៀង​រយៈពេល​ ២ ឆ្នាំ​ ក្នុង​កម្រិត​ធម្មតា​នៅ​អេមីរ៉ាត​អារ៉ាប់​រួម។ ចំណែក ក្រុង​អូម៉ង់ ភ្លៀង​នៅថ្ងៃអង្គារ បាន​បំបែក​កំណត់ត្រាភ្លៀង​គ្រោះថ្នាក់​ខ្លាំង​​ ក្នុងរយៈ​ពេល​ជិត​ ៣០ ឆ្នាំចុងក្រោយ​នេះ នៅ​​បារ៉ែន​។ សាលារៀន​ គ្រឹះស្ថាន​សាធារណៈ និងព្រលាន​យន្តហោះ ត្រូវ​បិទទ្វារ​ផ្អាក​ដំណើរការ។​​

រុស្ស៊ីដកទ័ព ចេញពីតំបន់ការ៉ាបាក់ ដែលធ្លាក់ក្រោមការគ្រប់គ្រង់របស់ អាស៊ែបៃហ្សង់

កងទ័ពរុស្ស៊ី ដែលឈរជើង ក្រោមបុព្វហេតុរក្សាសន្តិភាពក្នុងតំបន់ ការ៉ាបាក់់ តាំងពីឆ្នាំ ២០២០​ ម

រុស្ស៊ីដកទ័ព ចេញពីតំបន់ការ៉ាបាក់ ដែលធ្លាក់ក្រោមការគ្រប់គ្រង់របស់ អាស៊ែបៃហ្សង់

កងទ័ពរុស្ស៊ី ដែលឈរជើង ក្រោមបុព្វហេតុរក្សាសន្តិភាពក្នុងតំបន់ ការ៉ាបាក់់ តាំងពីឆ្នាំ ២០២០​ មក បានចាប់ផ្តើមដកខ្លួនចេញ ពីតំបន់នេះ ជាបណ្តើរៗ នេះបើផ្អែកតាមសេចក្តីប្រកាស នៅថ្ងៃពុធទី ១៧ មេសា ដោយវិមានក្រេមឡាំង ក្នុងប្រទេសរុស្ស៊ី។ គួររំឭកថា ការ៉ាបាក់ គឺជាទឹកដី ដែលមានជនជាតិអាមេនី រស់នៅមួយភាគធំ តាំងពីសម័យបុរាណកាល  តែក្រោយមក តំបន់នេះបានធ្លាក់ក្រោមការត្រួតត្រា របស់ប្រទេស អាស៊ែបៃហ្សង់ នៅអំឡុងដើមសតវត្សរ៍ទី ២០។ ឆ្នាំ ១៩៩១ ការ៉ាបាក់ បានផ្តាច់ខ្លួន ពីអាស៊ែបៃហ្សង់ និង បានក្លាយជាតំបន់អបគមន៍ អស់រយៈពេលជាង ៣ ទសវត្សរ៍។ តែ នៅខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ អាស៊ែបៃហ្សង់ បានបើកប្រតិបត្តិការយោធាផ្លេកបន្ទោរ និងបានដណ្តើមយក ទឹកដីការ៉ាបាក់ ត្រឡប់មកវិញ។ ការណ៍នេះ បានបណ្តាលឲ្យជនជាតិអាមេនីរាប់ម៉ឺននាក់ ត្រូវបង្ខំចិត្ត ចាកចោលផ្ទះសំបែង និងភៀសខ្លួន ចូលទៅក្នុងទឹកដីរបស់ប្រទេសអាមេនីជិតខាង។

របប​សឹក​ភូមា​សម្រាល​ទោសលោកស្រីអ៊ុងសានស៊ូជីឱ្យ​​​ចេញ​ពីពន្ធនាគារ​ទៅ​ជាប់​ឃុំ​នៅ​ផ្ទះ

ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ប្រពៃណី រដ្ឋាភិបាល​សឹក​ភូមា​បាន​សម្រេច​​ដោះលែងអ្នក​ទោ

របប​សឹក​ភូមា​សម្រាល​ទោសលោកស្រីអ៊ុងសានស៊ូជីឱ្យ​​​ចេញ​ពីពន្ធនាគារ​ទៅ​ជាប់​ឃុំ​នៅ​ផ្ទះ

ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ប្រពៃណី រដ្ឋាភិបាល​សឹក​ភូមា​បាន​សម្រេច​​ដោះលែងអ្នក​ទោសចំនួន​ជាង​បីពាន់​នាក់។ ​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​លោកស្រី​ អ៊ុងសានស៊ូជី គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ដោះលែង​នោះ​ទេ ប៉ុន្តែ​របប​សឹក​បាន​សម្រេច​សម្រាល​ទោស ដោយ​ផ្ទេរ​លោកស្រីចេញពី​ពន្ធនាគារ ទៅ​ឃុំឃាំង​នៅក្នុង​គេ​ហដ្ឋាន​វិញ។

អូឡាំពិក​បារីស​២០២៤៖ ១០០​ថ្ងៃ​មុន​ការ​​សម្ពោធ តើ​បារាំង​បាន​ត្រៀមខ្លួន​​រួចរាល់​ហើយ​ឬនៅ?

គិតចាប់ពីថ្ងៃទី​១៧មេសានេះទៅ គឺនៅ​សល់​១០០ថ្ងៃគត់ ដែល​កម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក

អូឡាំពិក​បារីស​២០២៤៖ ១០០​ថ្ងៃ​មុន​ការ​​សម្ពោធ តើ​បារាំង​បាន​ត្រៀមខ្លួន​​រួចរាល់​ហើយ​ឬនៅ?

គិតចាប់ពីថ្ងៃទី​១៧មេសានេះទៅ គឺនៅ​សល់​១០០ថ្ងៃគត់ ដែល​កម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ​។​ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូន​បារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បី​ទទួល​កីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ​​។​ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាម​​ធ្វើភេរវកម្ម​​ នៅថ្ងៃ​បើក​សម្ពោធការប្រកួត​។

១៧មេសា៖គណបក្សភ្លើងទៀនអំពាវនាវឱ្យអ្នកនយោបាយស្ដារវប្បធម៌និយាយគ្នាត្រង់ទៅ ត្រង់មក

នៅថ្ងៃទី១៧ ខែមេសានេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានរៀបចំពិធីបង្សុកូលនៅមជ្ឈមណ្ឌលប្

១៧មេសា៖គណបក្សភ្លើងទៀនអំពាវនាវឱ្យអ្នកនយោបាយស្ដារវប្បធម៌និយាយគ្នាត្រង់ទៅ ត្រង់មក

នៅថ្ងៃទី១៧ ខែមេសានេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានរៀបចំពិធីបង្សុកូលនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដើម្បីឧទ្ទិសកុសលដល់អ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ឆ្លៀតក្នុងឱកាសនេះ គណបក្សក្នុងសម័្ពន្ធភាពឆ្ពោះទៅអនាគតទាំងពីរបានអំពាវនាវដល់អ្នកនយោបាយបច្ចុប្បន្នឲ្យបំភ្លេចចោលទំព័រចាស់ ហើយបើកទំព័រថ្មីដើម្បីស្ដារវប្បធម៌និយាយគ្នាត្រង់ៗ និងបញ្ចប់អរិភាពនយោបាយដែលជាបច្ច័យអាក្រក់នាំទៅរកការបែកបាក់ក្នុងសង្គមជាតិខ្មែរ។

របាយការណ៍ស្រាវជ្រាវ និងវិភាគ៖កម្ពុជាបាត់បង់ព្រៃឈើនៅឆ្នាំ ២០២៣ ក្នុងទំហំស្មើនឹងផ្ទៃដី Los Angeles

យោងតាមរបាយការណ៍ស្រាវជ្រាវ និងការវិភាគលើរូបភាពផ្កាយរណបពីបរទេស ប្រទេសកម្ពុជាបានបាត់បង់ព្រ

របាយការណ៍ស្រាវជ្រាវ និងវិភាគ៖កម្ពុជាបាត់បង់ព្រៃឈើនៅឆ្នាំ ២០២៣ ក្នុងទំហំស្មើនឹងផ្ទៃដី Los Angeles

យោងតាមរបាយការណ៍ស្រាវជ្រាវ និងការវិភាគលើរូបភាពផ្កាយរណបពីបរទេស ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើក្នុងឆ្នាំ២០២៣ដល់ទៅ ១២១ ០០០ហិកតា។ ទំហំនៃការបាត់បង់នេះគឺស្មើនឹងផ្ទៃដីទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក។ តាមរបាយការណ៍ដដែល ការបាត់បង់នេះដោយសារតែការរកស៊ីវិនិយោគដូចជា អាជីវកម្មរ៉ែមាសនិងរ៉ែដែក ការធ្វើទំនប់វារីអគ្គិសនី និងការកាប់ឈើខុសច្បាប់ជាច្រើន។

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​និង​ចិន​​និយាយ​រក​គ្នា​វិញ បន្ទាប់​ពី​អាក់​ខានអស់​ជាង​មួយ​ឆ្នាំ

បន្ទាប់​ពី​អាក់​ខាន​អស់​រយៈ​ពេល​ជិតមួយ​ឆ្នាំកន្លះ លោក ឡយដ៍ អូស្ទីន រដ្ឋមន្ត្រីការពារ​ជាតិ

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​និង​ចិន​​និយាយ​រក​គ្នា​វិញ បន្ទាប់​ពី​អាក់​ខានអស់​ជាង​មួយ​ឆ្នាំ

បន្ទាប់​ពី​អាក់​ខាន​អស់​រយៈ​ពេល​ជិតមួយ​ឆ្នាំកន្លះ លោក ឡយដ៍ អូស្ទីន រដ្ឋមន្ត្រីការពារ​ជាតិអាមេរិក​និង​សមភាគី​ចិន​លោក​ដុង ជន បាន​ជួប​ពិភាក្សា​គ្នា​ជា​លើ​កទីមួយ នៅ​ថ្ងៃ​អង្គារ​ទី ១៦​មេសា តាម​វីដេអូខុន​ហ្វេរិន។ នេះ​ជា​សញ្ញា​ដែល​បញ្ជាក់​ថា​មហាអំណាច​ទាំងពីរ​មាន​ឆន្ទៈ​ចង់​រក្សា​កិច្ច​សន្ទនា​រវាង​គ្នា​ បើ​ទោះ​បី​ជាទំនាក់ទំនង​នៅ​​តាន​តឹងខ្លាំង​ក៏​ដោយ។

កម្ពុជាជាប្រទេសមួយក្នុងចំណោម ៣ប្រទេសដែលប្រមុខការទូតចិនគ្រោងបំពេញទស្សនកិច្ច

ប្រមុខ​ការ​ទូត​ចិន លោក​ វ៉ាង យី គ្រោង​បំពេញ​ទស្សន​កិច្ច​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​ប្រទេស

កម្ពុជាជាប្រទេសមួយក្នុងចំណោម ៣ប្រទេសដែលប្រមុខការទូតចិនគ្រោងបំពេញទស្សនកិច្ច

ប្រមុខ​ការ​ទូត​ចិន លោក​ វ៉ាង យី គ្រោង​បំពេញ​ទស្សន​កិច្ច​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​ប្រទេស​អាស៊ី​ចំនួន​ ៣ប្រទេស​។​ បើ​តាម​សារព័ត៌​មាន​ចិន​ South China Morning Post ទស្សន​កិច្ច​របស់​លោក​ វ៉ាង យី ​មានគោល​ដៅជំរុញ​ការ​អនុវត្ត​លើគម្រោង​ខ្សែក្រ​វ៉ាត់ ​និង​ផ្លូវ​ ដែល​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ប្រធានា​ធិបតី​ចិនលោក​ស៊ី ជីនពីង។

ហេតុអ្វី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​២០២៤​មានសន្ទុះ​ខ្លាំងក្លា ​និង​ការ​ចូលរួម​ពី​ពលរដ្ឋ​ច្រើនជាង​ឆ្នាំមុន​ៗ​?

ពិធីបុណ្យ​ចូលឆ្នាំខ្មែរប្រពៃណី​ជាតិ​ដែលមានរយៈពេល​៤ថ្ងៃ ត្រូវបានបិទ​បញ្ចប់នៅថ្ងៃទី១៦ ខែ​

ហេតុអ្វី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​២០២៤​មានសន្ទុះ​ខ្លាំងក្លា ​និង​ការ​ចូលរួម​ពី​ពលរដ្ឋ​ច្រើនជាង​ឆ្នាំមុន​ៗ​?

ពិធីបុណ្យ​ចូលឆ្នាំខ្មែរប្រពៃណី​ជាតិ​ដែលមានរយៈពេល​៤ថ្ងៃ ត្រូវបានបិទ​បញ្ចប់នៅថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០២៤​។ ជាការកត់សម្គាល់​ ពិធីបុណ្យចូលឆ្នាំខ្មែរ​ឆ្នាំ២០២៤នេះ ​ត្រូវបានអ្នក​តាមដានសង្គម ​និងប្រពៃណីវប្បធម៌​ខ្មែរ​មើលឃើញដូចៗគ្នាថា ​មានសន្ទុះខ្លាំងក្លា ​និងមាន​ការចូលរួមលេងកម្សាន្ត​ពី​ពលរដ្ឋខ្មែរច្រើន​ជាងបណ្តាឆ្នាំមុនៗ​។ តើការចូលរួម​ដ៏គគ្រឹកគគ្រេង​របស់ពលរដ្ឋខ្មែរ​ឆ្នាំនេះ ​មានជាប់ពាក់ព័ន្ធ​នឹងរឿង​ជាតិនិយម និង​ការដាក់សង្ក្រាន្ត​របស់ថៃទៅក្នុង​បញ្ជីបេតិកភណ្ឌ​អរូបីរបស់​អង្គការ ​UNESCO ​ឬ​យ៉ាងណា​?

លោក ហ៊ុន សែនព្រមអនុគ្រោះឲ្យមុំ អាហ្សានី តែមិនលើកលែងឲ្យ លោក សម រង្ស៊ី

ប្រមុខ​គណ​បក្ស​កាន់​អំណាច​ លោក ហ៊ុន សែន បាន​យល់​ព្រម​អនុគ្រោះ​ដល់​លោក​ អ៊ឹម សុផល​ ហៅ ​មុំ អា

លោក ហ៊ុន សែនព្រមអនុគ្រោះឲ្យមុំ អាហ្សានី តែមិនលើកលែងឲ្យ លោក សម រង្ស៊ី

ប្រមុខ​គណ​បក្ស​កាន់​អំណាច​ លោក ហ៊ុន សែន បាន​យល់​ព្រម​អនុគ្រោះ​ដល់​លោក​ អ៊ឹម សុផល​ ហៅ ​មុំ អាហ្សានី ដែល​តែង​តែ​វាយ​ប្រហារ​ត្រកូល​ហ៊ុន​តាម​រយៈ​សារ​ព័ត៌​មាន​ ឌឺ ខាមបូឌា ដេលី​កន្លងមក​។ ​ការ​យល់​ព្រមអនុ​គ្រោះ​នេះ​ធ្វើ​ឡើង  បន្ទាប់ពី​លោក មុំ អាហ្សានី បាន​ចេញ​មុខ​សុំ​ទោស ​លោក ​ហ៊ុន សែន ​និង​បាន​ទម្លាក់​កំហុស​ដាក់​ក្រុម លោក សម រង្ស៊ី ថាជា​អ្នក​រៀប​ចំ​ឆាក​ឲ្យ​វាយ​ប្រហារ​ត្រ​កូល​ហ៊ុន​។

កម្ពុជាធ្វើបត្យាប័នជនជាតិចិនពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ ១៣០នាក់ទៅប្រទេសចិនវិញ

រដ្ឋាភិបាលកម្ពុជាបានធ្វើបត្យាប័នបញ្ជូនជនជាតិចិនចំនួន ១៣០នាក់ទៅប្រទេសកំណើតវិញកាលពីថ្ងៃទី

កម្ពុជាធ្វើបត្យាប័នជនជាតិចិនពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ ១៣០នាក់ទៅប្រទេសចិនវិញ

រដ្ឋាភិបាលកម្ពុជាបានធ្វើបត្យាប័នបញ្ជូនជនជាតិចិនចំនួន ១៣០នាក់ទៅប្រទេសកំណើតវិញកាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២៤។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ជនជាតិចិនទាំង ១៣០នាក់ជាជនសង្ស័យនៃឧក្រិដ្ឋកម្មអនឡាញក្នុងចំណោមជាង១ពាន់នាក់ដែលសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងអនឡាញនៅខេត្តព្រះសីហនុ។

អ.ស.ប អំពាវនាវរកប្រាក់​១ពាន់លានដុល្លារ ដើម្បីជួយអេត្យូពីដែលប្រឈមនឹង​គ្រោះទុរ្ភិក្ស

ប្រទេសអេត្យូពី កំពុងតែឆ្លងកាត់​យ៉ាងលំបាកវេទនាបំផុត នូវ​គ្រោះទុរ្ភិក្ស។ ប្រជាជន​ទាំង​២១លា

អ.ស.ប អំពាវនាវរកប្រាក់​១ពាន់លានដុល្លារ ដើម្បីជួយអេត្យូពីដែលប្រឈមនឹង​គ្រោះទុរ្ភិក្ស

ប្រទេសអេត្យូពី កំពុងតែឆ្លងកាត់​យ៉ាងលំបាកវេទនាបំផុត នូវ​គ្រោះទុរ្ភិក្ស។ ប្រជាជន​ទាំង​២១លាននាក់នៃប្រទេសនេះ រស់រំពឹងទាំងស្រុង ទៅនឹង​ជំនួយ​ស្បៀងអាហារ ​ពីអង្គការក្រៅរដ្ឋាភិបាល​។ អង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃទី​១៦មេសា ប្រមូល​ប្រាក់ឲ្យ​បាន​យ៉ាងហោច​ ​ចំនួន​១ពាន់លានដុល្លារ ដើម្បីបន្តជួយជាជំនួយ​មនុស្សធម៌​ដល់ប្រជាជនអេត្យូពី។

មូលនិធិរូបិយវត្ថុអន្តរជាតិ FMI មាន​សុទិដ្ឋិនិយម​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​សកល​លោក

ទោះបី​ភ្នក់ភ្លើង​សង្គ្រាម​កំពុងតែ​បន្ត​ឆាបឆេះ​នៅ​អ៊ុយក្រែន ហើយ​និង​នៅ​តំបន់​ដើមបូព៌ា​ក្

មូលនិធិរូបិយវត្ថុអន្តរជាតិ FMI មាន​សុទិដ្ឋិនិយម​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​សកល​លោក

ទោះបី​ភ្នក់ភ្លើង​សង្គ្រាម​កំពុងតែ​បន្ត​ឆាបឆេះ​នៅ​អ៊ុយក្រែន ហើយ​និង​នៅ​តំបន់​ដើមបូព៌ា​ក្តី តែ​វឌ្ឍនភាព​សេដ្ឋកិច្ច​សកលលោក បន្ត​មា​នសន្ទុះ​កំណើន​។ នេះក៏ព្រោះតែ​ភាព​ស៊ាំ​ធន់​នឹងវិបត្តិ​របស់​ប្រទេស​ជាច្រើន​ ហើយ​សេដ្ឋកិច្ចរបស់​​ប្រទេស​ធំៗ មាន​សុខភាព​ល្អ និង​ មាន​វឌ្ឍនភាពរីកចម្រើន​​។​ នេះបើតាម​របាយការណ៍ព្យាករសេដ្ឋកិច្ច​​របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ ដែល​បាន​ចេញផ្សាយ​នៅថ្ងៃទី​១៦មេសា។ ជាមួយ​គ្នា​នេះ FMI ​បាន​ព្រមានអំពី​វិបត្តិ​អតិផរណា​ ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំខាង​មុខ​។​ ​

កីឡាអូឡាំពិក២០២៤៖ភ្លើងគប់ត្រូវបានអុជឡើងនៅក្រិក និងផ្តើមដំណើរមួយ​ជុំក្រិកឆ្ពោះទៅបារាំង

នៅ​ថ្ងៃទី១៦ មេសា ឆ្នាំ ២០២៤ ពោល ១០១ថ្ងៃ​មុន​ការ​រៀបចំ​ប្រកួត​កីឡាអូឡាំពិក​ក្នុង​ប្រទេស​បា

កីឡាអូឡាំពិក២០២៤៖ភ្លើងគប់ត្រូវបានអុជឡើងនៅក្រិក និងផ្តើមដំណើរមួយ​ជុំក្រិកឆ្ពោះទៅបារាំង

នៅ​ថ្ងៃទី១៦ មេសា ឆ្នាំ ២០២៤ ពោល ១០១ថ្ងៃ​មុន​ការ​រៀបចំ​ប្រកួត​កីឡាអូឡាំពិក​ក្នុង​ប្រទេស​បារាំង ភ្លើងគប់អូឡាំពិក​ត្រូវ​បាន​អុជ​ឡើង​នៅ​អូឡាពី (Olympie) ក្នុង​ប្រទេស​ក្រិក​ដែល​ជា​ទីកន្លែង​រៀបចំ​ការ​ប្រកួតកីឡាអូឡាំពិក​លើក​ដំបូង។ បន្ទាប់​មក ភ្លើងគប់អូឡាំពិក​នេះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីតាំង និង​តំបន់​មួយ​ចំនួន​ក្នុង​ទឹកដី​ក្រិក​រយៈពេល ១១ថ្ងៃ មុន​នឹង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​បារាំង​សម្រាប់​ការ​បើក​សម្ពោធ​កីឡាអូឡាំពិក​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៦ កក្កដា​ខាង​មុខ។

ហ្ស៊កហ្ស៊ី៖ប្រទូសរ៉ាយគ្នាក្នុងសភាដោយសារគម្រោងច្បាប់ស្តីពី « ភ្នាក់ងារបរទេស »

នៅថ្ងៃចន្ទ ទី១៥ មេសា រដ្ឋសភាហ្ស៊កហ្ស៊ីបានចាប់ផ្តើមពិភាក្សាឡើងវិញលើគម្រោងច្បាប់ដ៏ចម្រូងចម

ហ្ស៊កហ្ស៊ី៖ប្រទូសរ៉ាយគ្នាក្នុងសភាដោយសារគម្រោងច្បាប់ស្តីពី « ភ្នាក់ងារបរទេស »

នៅថ្ងៃចន្ទ ទី១៥ មេសា រដ្ឋសភាហ្ស៊កហ្ស៊ីបានចាប់ផ្តើមពិភាក្សាឡើងវិញលើគម្រោងច្បាប់ដ៏ចម្រូងចម្រាសស្តីពី « ភ្នាក់ងារបរទេស » ។ តែស្រាប់នៅក្នុងការពិភាក្សានោះក៏មានផ្ទុះឡើងនូវការវាយតប់គ្នារវាងអ្នកតំណាងរាស្ត្រ។ គួររម្លឹកថាកាលពីឆ្នាំ ២០២៣ គម្រោងច្បាប់ដដែលមួយនេះធ្លាប់បានបង្កឲ្យមានបាតុកម្មប្រឆាំងយ៉ាងខ្លាំងក្លាពីមហាជនដោយពួកគេចាត់ទុកជាគម្រោងច្បាប់សំដៅបំបិទសេរីភាព។

អាល្លឺម៉ង់និង​​ចិន ​ចង់ពួតដៃ​សហការ​គ្នា ដើម្បីនាំមកនូវ​សន្តិភាព​ឲ្យ​​អ៊ុយក្រែន

ក្នុង​ជំនួបជាមួយ​​ប្រមុខរដ្ឋ​​ចិន នៅ​រដ្ឋធានីប៉េកាំង លោកអធិការ​បតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុ

អាល្លឺម៉ង់និង​​ចិន ​ចង់ពួតដៃ​សហការ​គ្នា ដើម្បីនាំមកនូវ​សន្តិភាព​ឲ្យ​​អ៊ុយក្រែន

ក្នុង​ជំនួបជាមួយ​​ប្រមុខរដ្ឋ​​ចិន នៅ​រដ្ឋធានីប៉េកាំង លោកអធិការ​បតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ ថ្លែងក្តីសង្ឃឹមថា ភាគី​ទាំង​ពីរ​នឹង​ធ្វើការរួម​គ្នា​ដើម្បីនាំមកនូវ​សន្តិភាព​នៅ​អ៊ុយក្រែន​។ ទន្ទឹម​នឹងគ្នា​នេះ​ ភាគី​ចិន លោក​​​ប្រធានាធិបតីស៊ី ជីនពីង បញ្ជាក់ដែរ នៅ​ថ្ងៃអង្គារ ទី​១៦មេសា ថា ចិន​មហាអំណាច​សេដ្ឋកិច្ច​លេខ២ ហើយ​អាល្លឺម៉ង់​មហាអំណាច​សេដ្ឋកិច្ច​ទី​​៣ គួរតែ​ពួត​ដៃ​សហ​ការ​គ្នា​ដើម្បី​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​នៅលើពិភពលោក​។ ​

ជម្លោះដីធ្លីខេត្តព្រះវិហារ៖តុលាការសម្រេចដោះលែងពលរដ្ឋ២៨នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

តុលាការខេត្តព្រះវិហារបានសម្រេចដោះលែងពលរដ្ឋ ២៨នាក់ដែលរងការចោទប្រកាន់ពីបទទន្ទ្រានចូលកាន់ក

ជម្លោះដីធ្លីខេត្តព្រះវិហារ៖តុលាការសម្រេចដោះលែងពលរដ្ឋ២៨នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

តុលាការខេត្តព្រះវិហារបានសម្រេចដោះលែងពលរដ្ឋ ២៨នាក់ដែលរងការចោទប្រកាន់ពីបទទន្ទ្រានចូលកាន់កាប់ដីរដ្ឋខុសច្បាប់ នៅស្រុកគូលែន។ លោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារបានបញ្ជាក់នៅថ្ងៃទី១៦មេសា ឆ្នាំ២០២៤ នេះថា ការដោះលែងនេះដោយសារតែពួកគេបានសារភាពទទួលស្គាល់កំហុស និងឆ្លើយថា មានមេខ្យល់ញុះញង់បង្កឱ្យមានសកម្មភាពហិង្សាតបតជាមួយអាជ្ញាធរ។ តែលោកណុប វុធ្ធីមិនភ្លេចបន្ថែមថា ពួកគេទាំង២៨នាក់នៅតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

ហេតុអ្វីសហរដ្ឋអាមេរិកលូកដៃចូលគម្រោងព្រែកជីក «ហ្វូណនតេជោ»?

បន្ទាប់ពី​កម្ពុជា​ប្រកាស​ពី​គម្រោង​ព្រែក​ជីក​ពី​តាកែវ​ទៅ​កាន់​សមុទ្រ​ខេត្ត​កែប​នៅ​ចុង​

ហេតុអ្វីសហរដ្ឋអាមេរិកលូកដៃចូលគម្រោងព្រែកជីក «ហ្វូណនតេជោ»?

បន្ទាប់ពី​កម្ពុជា​ប្រកាស​ពី​គម្រោង​ព្រែក​ជីក​ពី​តាកែវ​ទៅ​កាន់​សមុទ្រ​ខេត្ត​កែប​នៅ​ចុង​ឆ្នាំ​២០២៤​ នេះ​ គេឃើញ​មាន​ប្រតិកម្ម​មួយ​ចំនួន​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​។ ​វៀតណាម​ដែល​ជា​ប្រទេស​នៅ​កៀក​នឹង​គម្រោង​ព្រែក​ជីក​«ហ្វូណនតេជោ» បាន​ប៉ុន​ប៉ង​រារាំង​គម្រោង​នេះ​ក្រោម​លេស​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន​។ ចំណែក​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ក្តី​បារម្ភ​ថា ​គម្រោង​នេះ​អាច​ជា ​«ផ្លូវ​នាវា​ចរណ៍​របស់​កង​យោធា​ជើង​ទឹក​ចិន»​។​ តែ​សម្រាប់​កម្ពុជា រាល់​ការ​លើក​ឡើង​ទាំង​នេះ​សុទ្ធ​សឹង​ជា​ហេតុ​ផល​នយោបាយ​៕​

វិសមភាព​ប្រាក់​ចំណូល​ កើន​ឡើង​ខ្លាំង​ក្នុង​ប្រទេស​ទទួល​ជំនួយ​IMF

វិសមភាព​ប្រាក់​ចំណូល​​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុង​៦០%​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​កម

វិសមភាព​ប្រាក់​ចំណូល​ កើន​ឡើង​ខ្លាំង​ក្នុង​ប្រទេស​ទទួល​ជំនួយ​IMF

វិសមភាព​ប្រាក់​ចំណូល​​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុង​៦០%​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​កម្មវិធី​ជំនួយ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ និង​ធនាគារ​ពិភពលោក។ ជា​វិសមភាព​ដ៏​ខ្ពស់​ ​ដល់​កំរិត​​ទាញ​សញ្ញាអាសន្នរបស់​អង្គការ​សហប្រជាជាតិទៀត។ ​នេះ​បើ​តាម​របាយការណ៍​Oxfamចេញ​ផ្សាយ​នៅថ្ងៃចន្ទទី ១៥​មេសា​។

ក្រោយ​ការវាយប្រហាររបស់អ៊ីរ៉ង់ អ៊ីស្រាអែលស្ថិតនៅចំពោះមុខជំរើស២​ដ៏គ្រោះថ្នាក់

គិតមកត្រឹមពេលនេះ ២ថ្ងៃក្រោយអ៊ីរ៉ង់​បញ្ជាដ្រូននិងមីស៊ីលសរុបជាង​៣០០គ្រាប់ បាញ់ឆ្ពោះមកលើអ៊

ក្រោយ​ការវាយប្រហាររបស់អ៊ីរ៉ង់ អ៊ីស្រាអែលស្ថិតនៅចំពោះមុខជំរើស២​ដ៏គ្រោះថ្នាក់

គិតមកត្រឹមពេលនេះ ២ថ្ងៃក្រោយអ៊ីរ៉ង់​បញ្ជាដ្រូននិងមីស៊ីលសរុបជាង​៣០០គ្រាប់ បាញ់ឆ្ពោះមកលើអ៊ីស្រាអែល រដ្ឋាភិបាលរបស់​ណេតាន់យ៉ាហ៊ូ នៅមិនទាន់សម្រេច ឬប្រកាសអ្វីទាំងអស់ ទាក់ទិននឹងការឆ្លើយតបទៅលើ​អ៊ីរ៉ង់​វិញ។ តើអ៊ីស្រាអែល នឹង​ស្ងាត់ត្រឹមនេះ ឬមួយអ៊ីស្រាអែល និងវាយប្រហារ​លើទឹកដី​អ៊ីរ៉ង់ដើម្បីសងសិកវិញ? នេះគឺជាជម្រើសដ៏លំបាក​​ចំនួន​​២ ដែលរដ្ឋាភិបាល​លោកណេតាន់យ៉ាហ៊ូ កំពុងតែប្រឈម ខណៈសហគមន៍អន្តរជាតិ ព្រួយបារម្ភកាន់តែខ្លាំង អំពីសង្គ្រាមឆាបឆេះរាលដាល។​

ប៉ារីសបើក​សន្និសីទ​មនុស្ស​ធម៌កុំ​ឱ្យ​ភ្លេច​ស៊ូដង់​ ដែលអាចធ្លាក់​ក្នុង​មហន្តរាយ​គ្មាន​ប្រៀប

​ស៊ូដង់​អាច​នឹងធ្លាក់​ក្នុង​​​វិបត្តិ​ស្បៀង​អាហារធំធេង​​បំផុត​ដែល​ពិភពលោកមិន​​ធ្លាប់ជួ

ប៉ារីសបើក​សន្និសីទ​មនុស្ស​ធម៌កុំ​ឱ្យ​ភ្លេច​ស៊ូដង់​ ដែលអាចធ្លាក់​ក្នុង​មហន្តរាយ​គ្មាន​ប្រៀប

​ស៊ូដង់​អាច​នឹងធ្លាក់​ក្នុង​​​វិបត្តិ​ស្បៀង​អាហារធំធេង​​បំផុត​ដែល​ពិភពលោកមិន​​ធ្លាប់ជួប​​ប្រទះ​ពី​មុន​មក​ទេ។ នេះ​ជា​ពាក្យ​ព្រមាន​របស់​អគ្គនាយក​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ក្នុង​ពេល​បើ​ក​សន្និសីទ​ស្តី​ពី​ប្រទេស​ស៊ូដង់​នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី ១៥​មេសា​២០២៤។ ផ្តួច​ផ្តើម​ឡើង​ដោយ​បារាំង ដើម្បី​តើនរំឮក​សហគមន៍​អន្តរជាតិ​កុំ​ឱ្យ​ភ្លេចស៊ូដង់​មួយ​នេះ សន្និសីទ​មាន​កម្មវត្ថុ​ប្រមូល​ជំនួយ​និង​សម្របសម្រួល​ឱ្យ​មានការ​ចរចា​បិទ​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយ​ពេល​មួយ​ឆ្នាំ​គត់ហើយ។

លោក​ដូណាល់ ត្រាំ ​​ចូលខ្លួន​ក្នុង​​អង្គ​សវនាការព្រហ្មទណ្ឌជាប្រវត្តិសាស្ត្រ

ថ្ងៃចន្ទទី​១៥មេសា២០២៤​ លោក​ដូណាល់ ត្រាំ បានក្លាយ​ជាអតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​ដំបូងគ

លោក​ដូណាល់ ត្រាំ ​​ចូលខ្លួន​ក្នុង​​អង្គ​សវនាការព្រហ្មទណ្ឌជាប្រវត្តិសាស្ត្រ

ថ្ងៃចន្ទទី​១៥មេសា២០២៤​ លោក​ដូណាល់ ត្រាំ បានក្លាយ​ជាអតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​ដំបូងគេបង្អស់ ដែលត្រូវ​ប្រឈមមុខនឹងអង្គសវនាការ​ព្រហ្មទណ្ឌ​។ ចៅក្រម​តុលាការនៅសង្កាត់ម៉ាន់ហាតាន់ បានបើកសវនាការជំនុំជំរះ​ លើករណី​ដែលចោទថាលោក​ដូណាល់ ត្រាំ បាន​ក្លែងបន្លំឯកសារគណនី ដើម្បី​យកប្រាក់ទៅ​សូកបំបិទមាត់អតីតតារា​ស្រីអាសអាភៀសម្នាក់។

អធិការ​បតី​អាល្លឺម៉ង់ទៅ​​ចិន​ពង្រឹងពាណិជ្ជកម្ម ខណៈ​​ចិនរងការរិះគន់​ពី​ការ​ប្រកួត​ប្រជែ​ង​មិន​ស្មោះត្រង់

​លោក អូឡាហ្វ ស្ហុលស៍ អធិការ​បតី​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​​ចិន​ នៅ​ថ្ងៃអាទិត្យ ទ

អធិការ​បតី​អាល្លឺម៉ង់ទៅ​​ចិន​ពង្រឹងពាណិជ្ជកម្ម ខណៈ​​ចិនរងការរិះគន់​ពី​ការ​ប្រកួត​ប្រជែ​ង​មិន​ស្មោះត្រង់

​លោក អូឡាហ្វ ស្ហុលស៍ អធិការ​បតី​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​​ចិន​ នៅ​ថ្ងៃអាទិត្យ ទី​១៤ មេសា ដើម្បីរឹត​ចំណង​ទាក់ទង​ពាណិជ្ជកម្មជាមួយ​ចិន ដែល​ជា​ដៃគូរកស៊ី​ដ៏ធំ​ចម្បង​ជាងគេ​របស់​អាល្លឺម៉ង់​។ ដំណើរ​ទស្សនកិច្ចទៅ​ស្រុក​ចិន​របស់​​​ថ្នាក់ដឹកនាំអឺរ៉ុបរូប​នេះ ត្រូវ​រង​ការ​រិះគន់ពី​អ្នក​នយោបាយ​ក្នុងស្រុក ស្របពេល​ដែលប្រទេស​​បស្ចិមលោក បាន​​ថ្កោលទោស​រដ្ឋអំណាច​ចិនអំ​​ពី​ការប្រកួត​ប្រជែ​ង​មិន​ស្មោះត្រង់​ ជុំវិញ​ការ​​ឧបត្ថម្ភធន​ក្នុង​វិស័យ​ឧស្សាហកម្ម ​។​

តើសង្គ្រាមអាចនឹងឆេះរាលដាលដែរឬទេ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល​?

គ្រប់គ្នាដឹងយ៉ាងច្បាស់ ថា​អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មក

តើសង្គ្រាមអាចនឹងឆេះរាលដាលដែរឬទេ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល​?

គ្រប់គ្នាដឹងយ៉ាងច្បាស់ ថា​អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មក​ហើយ​។ តែយ៉ាងណា​ អ៊ីរ៉ង់​មិនដែល​ប្រើប្រាស់កម្លាំង ​វាយ​ប្រហារដោយ​ផ្ទាល់ទៅលើអ៊ីស្រាអែលទេ បើគិតចាប់ពី​របបបដិវត្តអ៊ីស្លាម​អ៊ីរ៉ង់​បាន​ឡើងកាន់អំណាចនៅឆ្នាំ​១៩៧៩។ កន្លងមក អ៊ីរ៉ង់បានត្រឹមប្រើប្រាស់​កងកម្លាំងដៃជើងរបស់ខ្លួន ដូចជា​ក្រុមហេសបូឡាលីបង់ ក្រុម​ហ៊ូទីយេម៉ែន និងក្រុមហាម៉ាសជាដើម ឲ្យ​វាយ​ប្រហារទៅ​លើ​អ៊ីស្រាអែលជំនួសខ្លួន​។ តែនៅលើកនេះ វាគឺជាលើកទី១ហើយ ដែល​អ៊ីរ៉ង់​បញ្ជាដ្រូន​ និង​បាញ់​មីស៊ីលចេញពីទឹកដីខ្លួន ឆ្ពោះទៅ​អ៊ីស្រាអែលដោយ​ផ្ទាល់។ ស្ថិតក្នុងបរិបទដែលកាន់តែតានតឹងខ្លាំងបែបនេះ មានការព្រួយបារម្ភខ្លាំងឡើងអំពីសង្គ្រាមដែលអាចឆេះរាលដាល​ដោយចំហ រវាងគូសត្រូវទាំង​២នេះ​។

អ៊ីរ៉ង់​​វាយប្រហារ​​ទ្រង់ទ្រាយធំដោយផ្ទាល់ និងជា​លើកទី១ ទៅលើ​អ៊ីស្រាអែល

កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ បាន​បើកការវាយប្រហារផ្លូវ​អាកាស​ទ្រង់ទ្រាយធំទៅលើ​ទឹកដី​

អ៊ីរ៉ង់​​វាយប្រហារ​​ទ្រង់ទ្រាយធំដោយផ្ទាល់ និងជា​លើកទី១ ទៅលើ​អ៊ីស្រាអែល

កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ បាន​បើកការវាយប្រហារផ្លូវ​អាកាស​ទ្រង់ទ្រាយធំទៅលើ​ទឹកដី​ អ៊ីស្រាអែល ​នៅ​យប់​ថ្ងៃសៅរ៍​ឈាន​ចូល​ថ្ងៃអាទិត្យ​នេះ។ នេះជាការ​វាយប្រហារ​ដោយ​ចេញមុខនិងដោយ​ផ្ទាល់​ជាលើកទី១​ ពីសំណាក់​​អ៊ីរ៉ង់ ចំពោះ​អ៊ីស្រាអែល។​ ទីបញ្ជាការកងទ័ព​អ៊ីរ៉ង់​បញ្ជាក់ទៀត​​​ថា ការ​វាយប្រហារ​របស់​ខ្លួន ​បាន​សម្រេចចំ​​គោលដៅសំខាន់ៗ​​ទាំងអស់។ ផ្ទុយទៅវិញ ​អ៊ីស្រាអែល ​អះអាងថា​បាញ់​ស្ទាក់​កម្ទេច​បាន ​៩៩%​ ហើយ​និងគ្មា​នបង្កការ​ខូច​ខាត​អ្វី​ធំដុំទេ​។​ ​

អ៊ីរ៉ង់​វាយ​អ៊ីស្រាអែល៖ សហគមន៍​អន្តរជាតិ​​​ថ្កោល​ទោស​​អ៊ីរ៉ង់ និង​​ព្រួយ​បារម្ភ​អំពីសង្គ្រាម​​ឆេះ​រាល​ដាល

យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី១៤មេសា អ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយផ្ទាល់​និ

អ៊ីរ៉ង់​វាយ​អ៊ីស្រាអែល៖ សហគមន៍​អន្តរជាតិ​​​ថ្កោល​ទោស​​អ៊ីរ៉ង់ និង​​ព្រួយ​បារម្ភ​អំពីសង្គ្រាម​​ឆេះ​រាល​ដាល

យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី១៤មេសា អ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយផ្ទាល់​និង​ជា​លើក​ទី១ មកលើអ៊ីស្រាអែល​។ ជាការវាយប្រហារ ដែល​អ៊ីរ៉ង់អះអាងថាជាការសងសិក ចំពោះ “ទង្វើឧក្រិដ្ឋ” របស់អ៊ីស្រាអែល ដែលបានបាញ់មីស៊ីល​ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្រុងដាម៉ាស កាលពីខែមីនា។ យ៉ាងណាក៏ដោយ ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល​នាពេលនេះ ត្រូវបាន​សហគមន៍អន្តរជាតិ​ថ្កោលទោស និងថ្លែង​ការព្រួយបារម្ភ​ជាខ្លាំង ថាអ៊ីរ៉ង់កំពុងប្រលែងលេងនឹងភ្លើងសង្គ្រាម​ដ៏គ្រោះថ្នាក់ ដែលអាចឆេះរាលដាលទូទាំងតំបន់​ដើមបូព៌ា។

Get more results via ClueGoal