Super Ships
newsare.net
Carbon-neutral super ships are coming. The post Super Ships appeared first on The Cambodia Daily.Super Ships
Carbon-neutral super ships are coming. The post Super Ships appeared first on The Cambodia Daily. Read more
Carbon-neutral super ships are coming. The post Super Ships appeared first on The Cambodia Daily. Read more
នៅរសៀលថ្ងៃពុធទី ២៧មីនា២០២៤ មានការបង្ហោះផ្សាយបទយកការណ៍ក្លែងក្លាយដោយប្រើស្លាកសញ្ញាវិទ្យុបារាំងអន្តរជាតិ RFI នៅលើបណ្តាញអ៊ីនធ័រនែត។ បទយកការណ៍វីដេអូនោះ បង្ហាញដោយគ្មានភស្តុតាង ថាជំងឺរបេងរាតត្បាតនៅអ៊ុយក្រែន កំពុងគំរាមកំហែងបារាំង ដែលទទួលព្យាបាលទាហានអ៊ុយក្រែននៅក្នុងមន្ទីរពេទ្យ។ ការផ្សាយព័ត៌មានមិនពិតនៅតាមបណ្តាញផ្សេងៗសឱ្យឃើញថា RFI ជាផ្ទាំងស៊ីបនៃការរៀបចំព័ត៌មានវាយប្រហារ។
របរធ្វើឆៃប៉ូវលក់បានក្លាយជាមុខរបរដ៏ពេញនិយមមួយរបស់អ្នកស្រុកស្អាង ខេត្តកណ្តាល។ រហូតមកដល់ពេលនេះ ឆៃប៉ូវរបស់អ្នកស្រុកស្អាងនៅតែបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាពពីសំណាក់អ្នកទិញ។ អ្នកស្រី ឡាយ គីមឈន អ្នកធ្វើ និងជាអ្នកធ្វើឆៃប៉ូវបានឱ្យដឹងថា ឆៃប៉ូវរបស់អ្នកស្រុកស្អាងតែងផ្តោតលើរសជាតិ គុណភាព និងអនាម័យជាចម្បង។ បច្ចុប្បន្ន ឆៃប៉ូវរបស់អ្នកស្រីទទួលបានការកម្មង់ពីម៉ូយតាមបណ្តាខេត្តជាច្រើន ខណៈពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក៏បានកម្មង់អ្នកស្រីដែរ។
នៅក្នុងប្រទេសរុស្ស៊ី មានអ្នកកាសែតចំនួន ៥នាក់ដែលបម្រើការឲ្យស្ថាប័នព័ត៌មានឯករាជ្យត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធ ទី២៧ឆ្លងចូលព្រហស្បតិ៍ ទី២៨ មីនា។ ការចាប់ខ្លួនអ្នកកាសែតពេលនេះជាសក្ខីកម្មថ្មីមួយទៀតដែលបញ្ជាក់ថា ក្រុងមូស្គូមិនញញើតនឹងកំចាត់អ្នកដែលហ៊ានចេញមុខរិះគន់ និងប្រឆាំងខ្លួន។
«អំណឹះតទៅ ត្រីណាស្អុយត្រូវដកត្រីនោះចេញ»។ នេះជាសំដីចេញពីបបូរមាត់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលថ្លែងនៅក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ប្រចាំឆ្នាំ២០២៣ ក្នុងថ្ងៃទី២៧មីនា។ តាមលោករដ្ឋមន្ត្រីផ្នែកច្បាប់រូបនេះ យន្តការនេះជាការពង្រឹងវិន័យក្នុងវិស័យយុត្តិធម៌ ដោយមិនអនុញ្ញាតឲ្យអ្នកណាដែលប្រព្រឹត្តខុសក្នុងប្រព័ន្ធយុត្តិធម៌ រួចធ្វើឲ្យប៉ះពាល់ដល់វិស័យយុត្តិធម៌ទាំងមូលឡើយ។ ការដាក់ចេញយន្តការនេះ បានទទួលការសាទរពីអ្នកឃ្លាំមើលបញ្ហាសង្គម។ តែទន្ទឹមគ្នានេះក៏ពួកគេយល់ថា នេះអាចគ្រាន់ជាភាសានយោបាយ ដ្បិតការដាក់ចេញយន្តការកន្លងមកនៅមិនទាន់ឃើញមានប្រសិទ្ធិភាព។
អ្នកតំណាងរាស្ត្រអាមេរិក លោក ចេក បឺកម៉ែន ក្នុងដំណើរទស្សនកិច្ចនៅក្រុងតៃប៉ិ បានប្រកាសថ្ងៃព្រហស្បតិ៍ ទី២៨មីនា ថាកិច្ចសហការរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ មានសារៈសំខាន់ខ្លាំង មិនអាចខ្វះបាន ដើម្បីធានាសុវត្ថិភាពសន្តិសុខនៅក្នុងតំបន់។ ប្រសាសន៍របស់អ្នកតំណាងរាស្ត្រអាមេរិកយ៉ាងដូច្នេះ បន្ទាប់ពីសភាសហរដ្ឋអាមេរិកបានអនុញ្ញាតផ្ទេរកញ្ចប់ជំនួយយោធារាប់រយលានដុល្លារបន្ថែមទៀតដល់តៃវ៉ាន់ កាលពីសប្តាហ៍មុន។ ដំណើរមកដល់នៃសមាជិកសភាអាមេរិកនៅលើទឹកដីតៃវ៉ាន់ ដែលចិនតែងតែចាត់ទុកថាជាដែនដីរបស់ខ្លួន ច្បាស់ជាមិនធ្វើឲ្យរដ្ឋអំណាចក្រុងប៉េកាំង សប្បាយចិត្តនោះឡើយ។
អាហារបំប៉នរបស់សហគ្រាសឱសថកូបាយ៉ាស្ហ៊ី កំពុងក្លាយជារឿងអាស្រូវកាន់តែធំៗឡើង។ ជាសរុបចំនួនមនុស្សស្លាប់ដែលទំនងបណ្តាលមកពីអាហារបំប៉ន បានឡើងដល់បួននាក់ហើយ និងមានយ៉ាងហោច៧៥នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នេះបើតាមសេចក្តីប្រកាសរបស់ កូបាយ៉ាស្ហ៊ី សហគ្រាសឱសថរបស់ជប៉ុន ដែលជាម្ចាស់អាជីវកម្មអាហារបំប៉ន នៅថ្ងៃព្រហស្បតិ៍ទី២៨មីនា២០២៤។ ក្រុមហ៊ុននិងរដ្ឋាភិបាលជប៉ុនបានប្រកាសបើកអង្កេតភ្លាម។
អាជ្ញាធររដ្ឋវៀតណាមបានចាប់ផ្សឹកព្រះចៅអធិការ និងចាប់ពលរដ្ឋខ្មែរក្រោម ២រូបផ្សេងទៀតទៅឃុំនៅថ្ងៃទី២៦មីនា ឆ្នាំ២០២៤។ អាជ្ញាធរវៀតណាមបានចោទពលរដ្ឋខ្មែរក្រោមទាំង៣រូបពីបទបានរំលោភ បំពានច្បាប់រដ្ឋវៀតណាម។ តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដោយចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមជាការរំលោភសិទ្ធិ និងទាមទារឱ្យដោះលែងពលរដ្ឋខ្មែរក្រោមទាំង៣នាក់ជាបន្ទាន់។
នៅក្នុងសន្និបាតរយៈពេល២ថ្ងៃ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក សុខ ចិន្តាសោភា បានប្រកាសថា លោកនឹងដឹកនាំពិភាក្សាផ្ទាល់ស្តីពីកំណែទម្រង់ផ្ទៃក្នុងក្រសួង និងស្ថានតំណាងរបស់កម្ពុជានៅឯបរទេស។ ការបំពេញការងាររបស់មន្ត្រីប្រកបដោយគុណភាព និងប្រសិទ្ធភាពជាគោលដៅសំខាន់ដែលមាននៅក្នុងរបៀបវារៈត្រូវជជែកគ្នា ស្របពេលដែលចំនួនមន្ត្រីក្រសួងការបរទេសកម្ពុជាមានតិចជាងគេបើធៀបទៅនឹងប្រទេសជិតខាង និងក្នុងតំបន់។
ប្រធានគ្រប់គ្រងធនាគារពិភពលោក(World Bank)ប្រចាំនៅកម្ពុជាយល់ឃើញថាគោលដៅនៃដំណើរឆ្ពោះទៅប្រើយានយន្តអគ្គិសនី គឺអាចសម្រេចបាន និងជួយឲ្យកម្ពុជាសម្រេចគោកដៅអព្យាក្រឹតកាបូនតាមមហិច្ឆតារបស់ខ្លួននៅឆ្នាំ២០៥០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលបានយកឱកាសការប្រារព្ធខួបទី១៣ នៃព្រៃឈើពិភពលោកដើម្បីស្នើឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការចូលរួមការពារព្រៃឈើឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
“ខ្ជះខ្ជាយអាហារគឺជាសោកនាដកម្មពិភពលោក”។ នេះបើតាមពាក្យបរិហាររបស់អង្គការ សហប្រជាជាតិ។ នៅក្នុងរបាយការណ៍អ.ស.ប.ចេញផ្សាយនាថ្ងៃពុធទី ២៧មីនានេះ ក្នុងមួយថ្ងៃៗ មានម្ហូបអាហារក្នុងបរិមាណស្មើនឹង១ពាន់លានពេល ត្រូវបានគ្រួសារនីមួយៗ នៅលើពិភពលោកចាក់ចោលដោយឥតប្រយោជន៍ នៅឆ្នាំ២០២២។ អាហារដែលចាក់ចោលទាំងអស់នោះនៅល្អអាចបរិភោគបានទេ។
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃពុធ ទី២៧ មីនានេះគឺលោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ។ ឆ្លើយនឹងសំណួររបស់ជួប នរក្សា លោកណុប វុធ្ធីបានបញ្ជាក់ច្បាស់ៗថាមកដល់ពេលនេះ គ្មានឡើយការចាប់ខ្លួនប្រជាពលរដ្ឋដែលបានភៀសខ្លួនចូលក្នុងព្រៃនៅក្នុងសំណុំរឿងដីធ្លីក្នុងឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។ ការបញ្ជាក់ដូចនេះរបស់លោក ណុប វុធ្ធីបានធ្វើឡើង ក្រោយការលើកឡើងរបស់អង្គការសង្គមស៊ីវិលដែលថា មានពលរដ្ឋមួយចំនួនកំពុងសម្ងំពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនរបស់អាជ្ញាធរ។ បើតាមលោក ណុប វុធ្ធី បើអាជ្ញាធរខេត្តព្រះវិហារចង់ចាប់ប្រជាពលរដ្ឋទាំងនោះគឺចាប់តាំងពីថ្ងៃអន្តរាគមន៍ដំបូងមកម្ល៉េះ។
មេសន្តិសុខជាតិរុស្ស៊ី លោក Alexandre Bortnikov នៅថ្ងៃអង្គារទី ២៦ មីនា បានថ្លែងចោទអ៊ុយក្រែន និង បស្ចិមលោក ថាបានជួយសម្រួលការប្រព្រឹត្តភេរវកម្មនៅជាយក្រុងម៉ូស្គូ ភេរវកម្មដែលចេញមុខទទួលខុសត្រូវដោយ ក្រុមជីហាត ”រដ្ឋអ៊ីស្លាម” ប៉ុន្តែរុស្ស៊ីផ្ទាល់ សង្កត់លើចំណងរវាងក្រុងកៀវនិងពួកភេរវជនជាប់សង្ស័យ។ ជាក់ស្តែង លោក Alexandre Bortnikov បានអះអាងថា ជនសង្ស័យដែលរុស្ស៊ីចាប់ខ្លួនបានកាលពីថៃ្ងសៅរ៍សប្តាហ៍មុន គ្រោងរត់ចូលទៅក្នុងទឹកដីអ៊ុយក្រែន ដែលត្រៀមរង់ចាំទទួលពួកគេ ក្នុងនាមជាវីរបុរស។ តែ អ៊ុយក្រែនបានបញ្ជាក់ជាច្រើនដងថា ខ្លួនគ្មានជាប់ពាក់ព័ន្ធនិង ការវាយប្រហារភេរវកម្មនៅម៉ូស្គូ ដែលបានសម្លាប់ជីវិតមនុស្សចំនួន ១៣៩ នាក់ នោះឡើយ។
គណបក្សកម្លាំងជាតិបានឱ្យដឹងនៅថ្ងៃទី២៧មីនា ឆ្នាំ២០២៤ នេះថា ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនជាង៧០០នាក់កំពុងប្រឈមនឹងការដកហូតតួនាទី។ មូលហេតុ គឺមកពួកគេត្រូវបានសង្ស័យមិនបានបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរតាមការបង្គាប់បញ្ជារបស់ក្រុមមេដឹកនាំបក្សភ្លើងទៀន។ តែលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់គណបក្សកម្លាំងជាតិនេះ។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងបន្តទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសប្រេស៊ីល ដើម្បីបញ្ជាក់អំពីទំនាក់ទំនងជិតស្និទ្ធរវាងគ្នា។ បន្ទាប់ពីបានប្រកាសកម្មវិធីវិនិយោគដើម្បីការពារបរិស្ថានអាម៉ាហ្សូន នៅថ្ងៃពុធទី ២៧មីនានេះបារាំងនិងប្រេស៊ីល ចង់បង្ហាញអំពីភាពជាដៃគូក្នុងវិស័យនាវាមុជទឹកម្តង។ ប្រធានាធិបតីម៉ាក្រុងនិងសមភាគី លូឡា ត្រូវចូលរួមសម្ពោធនាវាមុជទឹកបារាំង-ប្រេស៊ីលមួយគ្រឿងថ្មីទៀត នៅមូលដ្ឋានសាងសង់Italguai ភាគខាងត្បូងក្រុងRio de janeiro។
នៅរដ្ឋធានីប៉េកាំង ប្រធានាធិបតីចិន ស៊ី ជីនពីន បានជួបបណ្តាក្រុមហ៊ុនសហគ្រិនអាមេរិកគ្រាក់ៗ ដើម្បីទាក់ទាញធុរជនអាមេរិកនិងអ្នកវិនិយោគទុនបរទេស។ ជំនួបនេះរៀបចំឡើង១ថ្ងៃបន្ទាប់ពីការបិទបញ្ចប់ទៅនៃវេទិកាធុរកិច្ចចិន។ ក្នុងវេទិកាធុរកិច្ច នាយករដ្ឋមន្ត្រីចិន លី ឈាំង ក៏បានប្រកាសអំពីបំណងលុបចោលរនាំងឧបសគ្គក្នុងវិស័យមួយចំនួនដែលរារាំងនិងរឹតត្បិតចំពោះក្រុមហ៊ុនវិនិយោគទុនបរទេស។
ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាកំពុងវក់វីនឹងភាពមន្ទិលនៃការឆបោកដាក់ទុនវិនិយោគបែបសហគមន៍ដោយទទួលបានការប្រាក់ខ្ពស់។ អ្នកតាមដានសង្គមនានាចាត់ទុកភាពចម្រូងចម្រាសនៃការចោទប្រកាន់ពីការឆបោកប្រាក់ដែលបង្កឡើងដោយអ្នកជំនួញ និងបុគ្គលជោគជ័យមួយចំនួននេះថាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកវិនិយោគនៅក្នុង និងក្រៅប្រទេស។ តាមអ្នកវិភាគ កម្ពុជាអាចប្រឈមនឹងវិបត្តិវិនិយោគ ប្រសិនបើរូបភាពអវិជ្ជមានមួយនេះមិនត្រូវបានលាងសម្អាតទេនោះ។
គណបក្សកម្លាំងជាតិបានឱ្យដឹងនៅថ្ងៃទី២៧មីនា ឆ្នាំ២០២៤ នេះថា ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនជាង៧០០នាក់កំពុងប្រឈមនឹងការដកហូតតួនាទី។ មូលហេតុ គឺមកពួកគេត្រូវបានសង្ស័យមិនបានបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរតាមការបង្គាប់បញ្ជារបស់ក្រុមមេដឹកនាំបក្សភ្លើងទៀន។ តែលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់គណបក្សកម្លាំងជាតិនេះ។
លោក ហ៊ុន សែន បានចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី២៧ខែមីនានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកា«បូអាវ» នៅប្រទេសចិន។ តាមគម្រោង អតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលកាន់អំណាចយូរជាងគេរូបនេះនឹងមានជំនួបជាមួយមេដឹកនាំជាន់ខ្ពស់ចិន ទាំងនៅក្នុងគណៈកម្មាធិការសភាប្រជាជនចិន និងការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ ថា «កម្ពុជាកម្ចីរហ័ស» ជាអាជីវកម្មកម្ចីអនឡាញបោកប្រាស់។ ការបំភ្លឺដូចនេះរបស់ក្រសួងពាណិជ្ជកម្មបានធ្វើឡើង បន្ទាប់ពីមានពលរដ្ឋច្រើនបានចាញ់បោកការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ «កម្ពុជាកម្ចីរហ័ស» ថាមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម។
យ៉ាងហោច មនុស្ស ៦ នាក់ បន្តបាត់ខ្លួនក្នុងទន្លេ បន្ទាប់ពី នាវាដឹកទំនិញ១ បើកបុកបាក់ស្ពានដ៏វែង នៅក្នុងរដ្ឋម៉ារីឡែន នាថ្ងៃអង្គារ ទី២៦មីនា។ ភ្លាមៗក្រោយហេតុការណ៍ ក្រុមសង្គ្រោះបានស្រង់មនុស្ស ២ នាក់។ ក្នុងនោះ ម្នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ អ្នកធ្វើដំណើរផ្សេងទៀតលើស្ពាននិងប្រជាពលរដ្ឋនៅរដ្ឋម៉ារីឡែន ភិតភ័យរន្ធត់ ប្រៀបបានទៅនឹងព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១កញ្ញា ដូច្នោះដែរ។
នៅថ្ងៃសុក្រទី ២២ មីនា ថ្ងៃតែមួយដែលខ្មាន់កាំភ្លើងចូលបាញ់សម្លាប់មនុស្ស នៅក្នុងសាលតន្រ្តីនៅជាយក្រុងម៉ូស្គូ ក្រុមជីហាត Khorassan បានប្រកាសចេញមុខភ្លាម ទទួលខុសត្រូវថា ជាស្នាដៃរបស់ក្រុមខ្លួន។ ប៉ុន្តែ រុស្ស៊ី តាំងពីមេដឹកនាំកំពូលលោកពូទីន រហូតដល់ក្រុមស៊ើបការណ៍សម្ងាត់ បដិសេធ ធ្វើមិនដឹងមិនលឺការទាមទាររបស់ក្រុមជីហាត ហើយបែរជានិយាយចោទចង្អុលមុខអ៊ុយក្រែនថាជារឿងបង្កហេតុ។ ទើបតែនៅថ្ងៃចន្ទទី ២៥ មីនា ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅទីបំផុតបាននិយាយទទួលស្គាល់ចុងមាត់ចុងកថា ភេរវកម្មសម្លាប់មនុស្ស នៅសាលតន្រ្តីនៅជាយក្រុងម៉ូស្គូ កាលពីយប់ថ្ងៃសុក្រទី ២២មីនា បង្កឡើងក្រុមអ៊ីស្លាម។ តើក្រុមអ៊ីស្លាម ជីហាតKhorassan ជាអ្នកណា? ហេតុអ្វីក្រុមនេះយករុស្ស៊ីជាគោលដៅវាយប្រហាររបស់ខ្លួន?
ថ្ងៃអង្គារ ទី២៦មីនា ការបាញ់ប្រហារនៅតំបន់ហ្កាហ្សា នៅតែបន្តមាន បើទោះបីជា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចឲ្យឈប់បាញ់ជាបន្ទាន់ ហើយក្តី។ អាជ្ញាធរសុខាភិបាលក្រុមហាម៉ាស ប្រកាសថា មានស្លាប់មនុស្ស ប្រមាណ ៧០នាក់បន្ថែមទៀត នៅយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ។ ជាលើកទី១នៅថ្ងៃចន្ទ ទី២៥មីនា ដែល សហរដ្ឋអាមេរិក មិនបោះឆ្នោតវេតូជំនាស់ ហើយអនុញ្ញាតឲ្យ ក្រុមប្រឹក្សាសន្តិសុខ អាចអនុម័តសេចក្តីសម្រេចបញ្ជាឲ្យឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា។ ទង្វើរបស់សហរដ្ឋអាមេរិក ធ្វើឲ្យ សម្ព័ន្ធមិត្តអ៊ីស្រាអែល ខឹងច្រឡោត និងលុបចោលជំនួបនៅក្រុងវ៉ាស៊ីនតោន។
កម្ពុជា និងឡាវសម្រេចបន្តដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ចំនួន ១៤%ទៀតតាមវិធីសាស្ត្រដូចអ្វីដែលប្រទេសទាំងពីរបានដោះស្រាយជាមួយគ្នាបានចំនួន ៨៦% កន្លងមក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៦ ខែមីនានេះ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា-ឡាវ ប្តេជ្ញាបន្តដោះស្រាយបញ្ហាព្រំដែនទ្វេភាគីតាមអ្វីដែលប្រទេសទាំងពីរបានធ្វើកន្លងមក។ តែក្នុងករណីជាប់គាំង យន្តការដែលប្រមុខរដ្ឋាភិបាលទាំងពីរស្នើសុំទៅអ្នកជំនាញខាងផែនទីប្រទេសបារាំងឲ្យជួយដោះស្រាយក៏នឹងត្រូវអនុវត្តដំណាលគ្នាដែរ៕
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងវប្បធម៌បានសម្តែងការខឹងសម្បារ ក្រោយពិធីករកម្មវិធីហង្សមាស Express News បានធ្វើអត្ថាធិប្បាយទាក់ទងទៅនឹងសង្ក្រាន្តឆ្នាំថ្មី ដែលក្រសួងយល់ថាជាការផ្សព្វផ្សាយព័ត៌មានមិនពិត។ ទន្ទឹមនឹងខឹងសម្បារ ក្រសួងវប្បធម៌ក៏បានស្នើឲ្យអគ្គនាយកទូរទស្សន៍ហង្សមាសលុបចោលព័ត៌មានមិនពិតនេះជាបន្ទាន់ និងត្រូវសុំទោសជាសាធារណៈ។
រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះ បានបើកភ្លើងខៀវឲ្យលក់នាំចេញយន្តហោះចម្បាំងដែលជប៉ុន កំពុងចាប់ដៃសហការផលិតជាមួយអង់គ្លេស និងអ៊ីតាលី។ នៅក្នុងរយៈពេលតែ៤ខែ រដ្ឋាភិបាលជប៉ុនបានបន្ធូរបន្ថយជាបន្តបន្ទាប់ ច្បាប់ដែលធ្លាប់តែរឹតបន្តឹង ហាមការលក់នាំចេញសព្វាវុធ។ រដ្ឋាភិបាលជប៉ុនអនុញ្ញាតឲ្យនាំចេញសព្វាវុធ និងធ្លាប់ប្រកាសបង្កើនទ្វេដងថវិកាកងទ័ព ពីពេលនេះ ដល់ឆ្នាំ ២០២៧។ ការណ៍នេះធ្វើឲ្យមានការចោទជាសំណួរថា តើជប៉ុនកំពុងងាកដើរចេញពីគោលការណ៍សន្តិនិយមរបស់ខ្លួនឬយ៉ាងណា?
នៅថ្ងៃទី២៥ មីនា គណៈមេធាវីបានប្រកាសបង្កើតក្រុមមេធាវីមួយដើម្បីជួយពលរដ្ឋដែលរងគ្រោះពីការវិនិយោគជាមួយក្រុមហ៊ុន CIC Plc។ លោកមេធាវីគឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីកម្ពុជាបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៦មីនា ឆ្នាំ២០២៤នេះ គណៈមេធាវីនៅមិនទាន់ទទួលពិគ្រោះយោបល់ផ្លូវច្បាប់ឱ្យប្រជាពលរដ្ឋណាម្នាក់នៅឡើយទេ និងថា គណៈមេធាវីកម្ពុជាជំរុញឱ្យពលរដ្ឋទទួលយកដំណោះស្រាយតាមការសម្របសម្រួលផ្ទៃក្នុងជាមុនសិន មុនឈានដល់ការប្តឹងទៅតុលាការ។
ថ្ងៃអង្គារ ទី២៦មីនា ការបាញ់ប្រហារនៅតំបន់ហ្កាហ្សា នៅតែបន្តមាន បើទោះបីជា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចឲ្យឈប់បាញ់ជាបន្ទាន់ ហើយក្តី។ អាជ្ញាធរសុខាភិបាលក្រុមហាម៉ាស ប្រកាសថា មានស្លាប់មនុស្ស ប្រមាណ ៧០នាក់បន្ថែមទៀត នៅយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ។ ជាលើកទី១នៅថ្ងៃចន្ទ ទី២៥មីនា ដែល សហរដ្ឋអាមេរិក មិនបោះឆ្នោតវេតូជំនាស់ ហើយអនុញ្ញាតឲ្យ ក្រុមប្រឹក្សាសន្តិសុខ អាចអនុម័តសេចក្តីសម្រេចបញ្ជាឲ្យឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា។ ទង្វើរបស់សហរដ្ឋអាមេរិក ធ្វើឲ្យ សម្ព័ន្ធមិត្តអ៊ីស្រាអែល ខឹងច្រឡោត និងលុបចោលជំនួបនៅក្រុងវ៉ាស៊ីនតោន។
កម្ពុជា និងឡាវសម្រេចបន្តដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ចំនួន ១៤%ទៀតតាមវិធីសាស្ត្រដូចអ្វីដែលប្រទេសទាំងពីរបានដោះស្រាយជាមួយគ្នាបានចំនួន ៨៦% កន្លងមក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៦ ខែមីនានេះ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា-ឡាវ ប្តេជ្ញាបន្តដោះស្រាយបញ្ហាព្រំដែនទ្វេភាគីតាមអ្វីដែលប្រទេសទាំងពីរបានធ្វើកន្លងមក។ តែក្នុងករណីជាប់គាំង យន្តការដែលប្រមុខរដ្ឋាភិបាលទាំងពីរស្នើសុំទៅអ្នកជំនាញខាងផែនទីប្រទេសបារាំងឲ្យជួយដោះស្រាយក៏នឹងត្រូវអនុវត្តដំណាលគ្នាដែរ៕
ភេរវកម្មសម្លាប់មនុស្សនៅសាលតន្រ្តីនៅជាយក្រុងម៉ូស្គូកាលពីថ្ងៃសុក្រទី២២មីនា បានធ្វើឲ្យប្រទេសមួយចំនួន នៅអឺរ៉ុប ដូចជាបារាំងចាត់វិធានការរឹតបន្តឹងសន្តិសុខ នៅចំពោះមុខការគំរាមកំហែងវាយប្រហារភេរវកម្ម។ បើតាមប្រធានាធិបតីបារាំង លោកម៉ាក្រុង ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមដែលចេញមុខទទួលខុសត្រូវលើការវាយប្រហារភេរវកម្មនៅសាលតន្រ្តីជាយក្រុងម៉ូស្គូ តាមពិតធ្លាប់បានប៉ុនប៉ងជាច្រើនលើក ដើម្បីធ្វើភេរវកម្មនៅលើទឹកដីបារាំង។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក នៅ៤ខែខាងមុខ រដ្ឋាភិបាលបារាំង កាលពីថ្ងៃចន្ទ សម្រេចដំឡើងស្ថានភាពអាសន្នភេរវកម្មដល់កម្រិតអតិបរមា។
លោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះនៃក្រសួងកសិកម្មកម្ពុជាត្រូវបានតុលាការអាមេរិកដោះលែងឱ្យមានសេរីភាព និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៥ មីនា។ ការដោះលែងនេះធ្វើឡើង បន្ទាប់ពីតុលាការអាមេរិកបានសម្រេចលើកលែងការចោទប្រកាន់លោក គ្រី ម៉ះផល ក្នុងបទជួញដូរស្វាក្តាមខុសច្បាប់ចូលសហរដ្ឋអាមេរិក។ ចំពោះក្រសួងកសិកម្មកម្ពុជា នេះជាសក្ខីកម្មដែលបង្ហាញពីភាពស្អាតស្អំរបស់មន្រ្តីខ្មែរដែលអាមេរិកមិនអាចរំលោភបំពានបានឡើយ។
ការសម្រេចរបស់តុលាការអាមេរិកក្នុងថ្ងៃទី២២ មីនា ឆ្នាំ ២០២៤ ឲ្យមន្ត្រីកសិកម្មកម្ពុជាម្នាក់លោកគ្រី ម៉ះផលរួចផុតពីការចោទក្នុងសំណុំរឿងជួញដូរស្វាក្តាមត្រូវបានក្រសួងកសិកម្មចាត់ទុកជារឿងយុត្តិធម៌ និងបង្ហាញពីភាពស្អាតស្អំរបស់មន្ត្រីខ្មែរ។ សម្រាប់អ្នកខ្លះដែលតាមដានសំណុំរឿងនេះក៏យល់ឃើញដូចគ្នា និងថា ការសម្រេចរបស់តុលាការអាមេរិកនេះបានធ្វើឡើងដោយគ្មានការជ្រៀតជ្រែកផ្នែកនយោបាយណាមួយទៅលើប្រព័ន្ធយុត្តិធម៌របស់អាមេរិកទេ។ តែសម្រាប់អ្នកខ្លះទៀតបានចោទឡើងថា ហេតុអ្វីនៅក្នុងសំណុំរឿងតែមួយនេះ តុលាការអាមេរិកបែរជាបានសម្រេចឲ្យរួចខ្លួនតែមន្ត្រីថ្នាក់ទាប និងទុកមន្ត្រីថ្នាក់លើឲ្យនៅជាប់បណ្តឹងដដែល។