Cambodia



សហ​រដ្ឋ​​អា​មេ​រិក​​អំពាវ​​នាវ​​ឲ្យ​​ទម្លាក់​​ការ​​ចោទ​​ប្រកាន់​​ទៅ​​លើ​អ្នក​​នយោ​បាយ​​ទាំង​​អស់​​នៅ​​កម្ពុជា​​

នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០​ធ្នូ ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ស្ថានទូត​របស់​ខ្ល

ឆៃប៉ូវអ្នកស្រុកស្អាងបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាព

របរធ្វើឆៃប៉ូវលក់បានក្លាយជាមុខរបរដ៏ពេញនិយមមួយរបស់អ្នកស្រុកស្អាង ខេត្តកណ្តាល។ រហូតមកដល់ពេ

ឆៃប៉ូវអ្នកស្រុកស្អាងបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាព

របរធ្វើឆៃប៉ូវលក់បានក្លាយជាមុខរបរដ៏ពេញនិយមមួយរបស់អ្នកស្រុកស្អាង ខេត្តកណ្តាល។ រហូតមកដល់ពេលនេះ ឆៃប៉ូវរបស់អ្នកស្រុកស្អាងនៅតែបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាពពីសំណាក់អ្នកទិញ។ អ្នកស្រី ឡាយ គីមឈន អ្នកធ្វើ និងជាអ្នកធ្វើឆៃប៉ូវបានឱ្យដឹងថា ឆៃប៉ូវរបស់អ្នកស្រុកស្អាងតែងផ្តោតលើរសជាតិ គុណភាព និងអនាម័យជាចម្បង។ បច្ចុប្បន្ន ឆៃប៉ូវរបស់អ្នកស្រីទទួលបានការកម្មង់ពីម៉ូយតាមបណ្តាខេត្តជាច្រើន ខណៈពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក៏បានកម្មង់អ្នកស្រីដែរ។ 

រុស្ស៊ី សម្រុកចាប់ខ្លួនក្រុមអ្នកសារព័ត៌មានឯករាជ្យ

នៅក្នុងប្រទេសរុស្ស៊ី មានអ្នកកាសែតចំនួន ៥នាក់ដែលបម្រើការឲ្យស្ថាប័នព័ត៌មានឯករាជ្យត្រូវបាន

រុស្ស៊ី សម្រុកចាប់ខ្លួនក្រុមអ្នកសារព័ត៌មានឯករាជ្យ

នៅក្នុងប្រទេសរុស្ស៊ី មានអ្នកកាសែតចំនួន ៥នាក់ដែលបម្រើការឲ្យស្ថាប័នព័ត៌មានឯករាជ្យត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធ ទី២៧ឆ្លងចូលព្រហស្បតិ៍ ទី២៨ មីនា។ ការចាប់ខ្លួនអ្នកកាសែតពេលនេះជាសក្ខីកម្មថ្មីមួយទៀតដែលបញ្ជាក់ថា ក្រុងមូស្គូមិនញញើតនឹងកំចាត់អ្នកដែលហ៊ានចេញមុខរិះគន់ និងប្រឆាំងខ្លួន។

តើយន្តការ «ត្រីណាស្អុយដកត្រីនោះចេញ» ក្នុងប្រព័ន្ធយុត្តិធម៌អាចមានប្រសិទ្ធិភាពកម្រិតណា ?

«អំណឹះតទៅ  ត្រីណាស្អុយត្រូវដកត្រីនោះចេញ»។ នេះជាសំដីចេញពីបបូរមាត់រដ្ឋមន្ត្រីក្រសួងយុត្តិធ

តើយន្តការ «ត្រីណាស្អុយដកត្រីនោះចេញ» ក្នុងប្រព័ន្ធយុត្តិធម៌អាចមានប្រសិទ្ធិភាពកម្រិតណា ?

«អំណឹះតទៅ  ត្រីណាស្អុយត្រូវដកត្រីនោះចេញ»។ នេះជាសំដីចេញពីបបូរមាត់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលថ្លែងនៅក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ប្រចាំឆ្នាំ២០២៣ ក្នុងថ្ងៃទី២៧មីនា។ តាមលោករដ្ឋមន្ត្រីផ្នែកច្បាប់រូបនេះ យន្តការនេះជាការពង្រឹងវិន័យក្នុងវិស័យយុត្តិធម៌ ដោយមិនអនុញ្ញាតឲ្យអ្នកណាដែលប្រព្រឹត្តខុសក្នុងប្រព័ន្ធយុត្តិធម៌ រួចធ្វើឲ្យប៉ះពាល់ដល់វិស័យយុត្តិធម៌ទាំងមូលឡើយ។ ការដាក់ចេញយន្តការនេះ បានទទួលការសាទរពីអ្នកឃ្លាំមើលបញ្ហាសង្គម។ តែទន្ទឹមគ្នានេះក៏ពួកគេយល់ថា នេះអាចគ្រាន់ជាភាសានយោបាយ ដ្បិតការដាក់ចេញយន្តការកន្លងមកនៅមិនទាន់ឃើញមានប្រសិទ្ធិភាព។

តំណាងរាស្ត្រ​អាមេរិក៖ កិច្ចសហការ​ជាមួយតៃវ៉ាន់​ ជាគន្លឹះសំខាន់ដើម្បីធានា​សន្តិសុខ​ក្នុង​តំបន់

អ្នក​តំណាងរាស្ត្រ​អាមេរិក លោក ចេក បឺកម៉ែន ក្នុង​ដំណើរទស្សនកិច្ច​នៅ​ក្រុង​តៃប៉ិ បាន​ប្រកាស

តំណាងរាស្ត្រ​អាមេរិក៖ កិច្ចសហការ​ជាមួយតៃវ៉ាន់​ ជាគន្លឹះសំខាន់ដើម្បីធានា​សន្តិសុខ​ក្នុង​តំបន់

អ្នក​តំណាងរាស្ត្រ​អាមេរិក លោក ចេក បឺកម៉ែន ក្នុង​ដំណើរទស្សនកិច្ច​នៅ​ក្រុង​តៃប៉ិ បាន​ប្រកាសថ្ងៃព្រហស្បតិ៍ ទី២៨មីនា ថាកិច្ចសហការ​រវាង​សហរដ្ឋ​អាមេរិកនិង​តៃវ៉ាន់​ មានសារៈសំខាន់ខ្លាំង មិនអាច​ខ្វះបាន​ ដើម្បីធានា​សុវត្ថិភាព​សន្តិសុខ​នៅក្នុង​តំបន់​។​ ​ប្រសាសន៍​​របស់​អ្នកតំណាងរាស្ត្រ​អាមេរិកយ៉ាង​ដូច្នេះ បន្ទាប់ពី​សភា​សហ​រដ្ឋ​អាមេរិក​បាន​អនុញ្ញាតផ្ទេរ​កញ្ចប់​ជំនួយ​យោធា​រាប់​រយ​លាន​ដុល្លារ​បន្ថែមទៀតដល់​តៃវ៉ាន់​ កាលពី​សប្តាហ៍​​មុន។ ដំណើរ​​មកដល់នៃ​​សមាជិកសភាអាមេរិកនៅលើទឹកដី​តៃវ៉ាន់ ដែល​ចិន​តែងតែចាត់ទុក​ថា​ជាដែន​ដីរបស់ខ្លួន ​​ច្បាស់ជា​មិន​ធ្វើឲ្យ​រដ្ឋអំណាច​ក្រុង​ប៉េកាំង សប្បាយចិត្ត​នោះ​ឡើយ។​   

ជប៉ុនលង់​ក្នុង​​​​រឿ​ង​អាស្រូវអាហារ​បំប៉ន​ ក្រោយ​មានករណី​​ស្លាប់​ពីរ​នាក់បន្ថែម​​ទៀត

អាហារ​បំប៉ន​​របស់​សហគ្រាស​​ឱសថ​កូបាយ៉ាស្ហ៊ី កំពុង​ក្លាយ​ជា​រឿង​អាស្រូវកាន់​តែ​ធំៗ​ឡើង។

ជប៉ុនលង់​ក្នុង​​​​រឿ​ង​អាស្រូវអាហារ​បំប៉ន​ ក្រោយ​មានករណី​​ស្លាប់​ពីរ​នាក់បន្ថែម​​ទៀត

អាហារ​បំប៉ន​​របស់​សហគ្រាស​​ឱសថ​កូបាយ៉ាស្ហ៊ី កំពុង​ក្លាយ​ជា​រឿង​អាស្រូវកាន់​តែ​ធំៗ​ឡើង។ ជា​សរុប​ចំនួន​មនុស្ស​ស្លាប់​ដែល​ទំនង​​បណ្តាល​មក​ពី​អាហារ​បំប៉ន​​ បាន​ឡើង​ដល់​បួន​នាក់ហើយ និង​មាន​យ៉ាងហោច​៧៥​នាក់ផ្សេង​ទៀត​​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ កូបាយ៉ាស្ហ៊ី សហគ្រាស​ឱសថ​របស់​ជប៉ុន ដែល​ជា​ម្ចាស់អាជីវកម្ម​​អាហារបំប៉ន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា​២០២៤។ ​ក្រុមហ៊ុន​និ​ងរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​បើក​អង្កេត​ភ្លាម។

លោកសឹន ជុំជួន៖ព្រះចៅអធិការវត្តនិងខ្មែរក្រោម២នាក់ត្រូវអាជ្ញាធរវៀតណាមចាប់ឃុំដោយ​អយុត្តិធម៌

អាជ្ញាធររដ្ឋវៀតណាមបានចាប់ផ្សឹកព្រះចៅអធិការ និងចាប់ពលរដ្ឋខ្មែរក្រោម  ២រូបផ្សេងទៀតទៅឃុំនៅថ

លោកសឹន ជុំជួន៖ព្រះចៅអធិការវត្តនិងខ្មែរក្រោម២នាក់ត្រូវអាជ្ញាធរវៀតណាមចាប់ឃុំដោយ​អយុត្តិធម៌

អាជ្ញាធររដ្ឋវៀតណាមបានចាប់ផ្សឹកព្រះចៅអធិការ និងចាប់ពលរដ្ឋខ្មែរក្រោម  ២រូបផ្សេងទៀតទៅឃុំនៅថ្ងៃទី២៦មីនា ឆ្នាំ២០២៤។ អាជ្ញាធរវៀតណាមបានចោទពលរដ្ឋខ្មែរក្រោមទាំង៣រូបពីបទបានរំលោភ បំពានច្បាប់រដ្ឋវៀតណាម។ តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដោយចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមជាការរំលោភសិទ្ធិ និងទាមទារឱ្យដោះលែងពលរដ្ឋខ្មែរក្រោមទាំង៣នាក់ជាបន្ទាន់។

រដ្ឋមន្ត្រី​ការបរទេស​បន្តជំរុញឲ្យ​អ្នក​ការទូតខ្មែរ​ធ្វើការ​សកម្ម ​មាន​សមត្ថភាព ​និង​គុណភាព

នៅក្នុង​សន្និបាត​រយៈពេល២​ថ្ងៃ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ​សុខ ចិន្តាសោភា​ បាន

រដ្ឋមន្ត្រី​ការបរទេស​បន្តជំរុញឲ្យ​អ្នក​ការទូតខ្មែរ​ធ្វើការ​សកម្ម ​មាន​សមត្ថភាព ​និង​គុណភាព

នៅក្នុង​សន្និបាត​រយៈពេល២​ថ្ងៃ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ​សុខ ចិន្តាសោភា​ បាន​ប្រកាសថា​ លោកនឹង​ដឹកនាំ​ពិភាក្សាផ្ទាល់​ស្តីពី​កំណែទម្រង់​ផ្ទៃ​ក្នុង​ក្រសួង និង​ស្ថានតំណាង​របស់​កម្ពុជា​នៅឯ​បរទេស​។ ការ​បំពេញការងារ​របស់មន្ត្រី​ប្រកបដោយ​គុណភាព ​និង​ប្រសិទ្ធភាព​ជាគោលដៅ​សំខាន់​ដែលមាន​នៅក្នុង​របៀបវារៈ​ត្រូវ​ជជែក​គ្នា ​ស្របពេល​ដែល​ចំនួន​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​មានតិច​ជាងគេ​បើ​ធៀបទៅនឹង​ប្រទេស​ជិតខាង ​និង​ក្នុង​តំបន់​។

ធនាគារ​ពិភពលោក​៖​កម្ពុជា​អាច​សម្រេច​គោលដៅ​យានយន្ត​អគ្គិសនី​ឆ្នាំ​២០៥០

ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​(World Bank)​ប្រចាំនៅ​កម្ពុជា​យល់ឃើញថា​គោលដៅ​នៃ​ដំណើរឆ្ពោះទៅ​ប្

ធនាគារ​ពិភពលោក​៖​កម្ពុជា​អាច​សម្រេច​គោលដៅ​យានយន្ត​អគ្គិសនី​ឆ្នាំ​២០៥០

ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​(World Bank)​ប្រចាំនៅ​កម្ពុជា​យល់ឃើញថា​គោលដៅ​នៃ​ដំណើរឆ្ពោះទៅ​ប្រើយានយន្ត​អគ្គិសនី គឺ​អាចសម្រេចបាន ​និង​ជួយឲ្យ​កម្ពុជាសម្រេចគោកដៅ​អព្យាក្រឹត​កាបូនតាម​មហិច្ឆតា​របស់​ខ្លួន​នៅឆ្នាំ​២០៥០​។ ​នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅថ្ងៃ​ទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០២៤​នេះ​។

សហគមន៍ និងអង្គការសង្គមស៊ីវិល៖រដ្ឋាភិបាលត្រូវបើកសិទ្ធិដល់សកម្មជនការពារព្រៃឈើឡើងវិញ

សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលបានយកឱកាសការប្រារព្ធខួបទី១៣ នៃព្រៃឈើពិភពលោកដើម្បីស្

សហគមន៍ និងអង្គការសង្គមស៊ីវិល៖រដ្ឋាភិបាលត្រូវបើកសិទ្ធិដល់សកម្មជនការពារព្រៃឈើឡើងវិញ

សហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលបានយកឱកាសការប្រារព្ធខួបទី១៣ នៃព្រៃឈើពិភពលោកដើម្បីស្នើឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការចូលរួមការពារព្រៃឈើឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

អ.ស.ប.៖ ពិភពលោកខ្ជះ​ខ្ជាយម្ហូប​​​អាហារ​អស់​១០០០​ពាន់លាន​ដុល្លារ នៅ​ឆ្នាំ​២០២២

“​ខ្ជះ​ខ្ជាយ​អាហារ​​គឺ​ជា​សោក​នាដកម្ម​ពិភពលោក”។ នេះ​បើ​តាម​ពាក្យ​បរិហារ​របស់​អង្គការ សហ

អ.ស.ប.៖ ពិភពលោកខ្ជះ​ខ្ជាយម្ហូប​​​អាហារ​អស់​១០០០​ពាន់លាន​ដុល្លារ នៅ​ឆ្នាំ​២០២២

“​ខ្ជះ​ខ្ជាយ​អាហារ​​គឺ​ជា​សោក​នាដកម្ម​ពិភពលោក”។ នេះ​បើ​តាម​ពាក្យ​បរិហារ​របស់​អង្គការ សហប្រជាជាតិ។ នៅក្នុង​​​របាយការណ៍​អ.ស.ប.ចេញ​ផ្សាយ​នា​​ថ្ងៃ​ពុធ​ទី ២៧​មីនានេះ ក្នុង​មួយ​ថ្ងៃៗ មានម្ហូប​​អាហារ​ក្នុង​បរិមាណស្មើ​នឹង​​១ពាន់​លាន​ពេល ត្រូវ​បាន​គ្រួសារ​នីមួយៗ នៅលើ​ពិភពលោក​​ចាក់​ចោល​ដោយ​ឥតប្រយោជន៍​ នៅ​ឆ្នាំ​២០២២។ អាហារ​ដែល​ចាក់​ចោល​ទាំងអស់​នោះ​​នៅ​ល្អ​អាច​បរិភោគ​បាន​ទេ។

លោកណុប វុធ្ធី៖អាជ្ញាធរខេត្តព្រះវិហារគ្មានយន្តការចាប់ខ្លួនពលរដ្ឋដែលរត់ចូលព្រៃទេនៅពេលនេះ

 ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃពុធ ទី២៧ មីនានេះគឺលោកណុប វុធ្ធី អភិបាលរងខេត្តព្

លោកណុប វុធ្ធី៖អាជ្ញាធរខេត្តព្រះវិហារគ្មានយន្តការចាប់ខ្លួនពលរដ្ឋដែលរត់ចូលព្រៃទេនៅពេលនេះ

 ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃពុធ ទី២៧ មីនានេះគឺលោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ។ ឆ្លើយនឹងសំណួររបស់ជួប នរក្សា លោកណុប វុធ្ធីបានបញ្ជាក់ច្បាស់ៗថាមកដល់ពេលនេះ គ្មានឡើយការចាប់ខ្លួនប្រជាពលរដ្ឋដែលបានភៀសខ្លួនចូលក្នុងព្រៃនៅក្នុងសំណុំរឿងដីធ្លីក្នុងឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។ ការបញ្ជាក់ដូចនេះរបស់លោក ណុប វុធ្ធីបានធ្វើឡើង ក្រោយការលើកឡើងរបស់អង្គការសង្គមស៊ីវិលដែលថា មានពលរដ្ឋមួយចំនួនកំពុងសម្ងំពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនរបស់អាជ្ញាធរ។ បើតាមលោក ណុប វុធ្ធី បើអាជ្ញាធរខេត្តព្រះវិហារចង់ចាប់ប្រជាពលរដ្ឋទាំងនោះគឺចាប់តាំងពីថ្ងៃអន្តរាគមន៍ដំបូងមកម្ល៉េះ។

សន្តិសុខជាតិរុស្ស៊ី ចោទអ៊ុយក្រែន និង បស្ចិមលោក ថាជួយសម្រួលភេរវកម្មនៅម៉ូស្គូ

មេសន្តិសុខជាតិរុស្ស៊ី ​លោក Alexandre Bortnikov នៅថ្ងៃអង្គារទី ២៦ មីនា បានថ្លែងចោទអ៊ុយក្រែន និង បស្ចិមលោក

សន្តិសុខជាតិរុស្ស៊ី ចោទអ៊ុយក្រែន និង បស្ចិមលោក ថាជួយសម្រួលភេរវកម្មនៅម៉ូស្គូ

មេសន្តិសុខជាតិរុស្ស៊ី ​លោក Alexandre Bortnikov នៅថ្ងៃអង្គារទី ២៦ មីនា បានថ្លែងចោទអ៊ុយក្រែន និង បស្ចិមលោក ថាបានជួយសម្រួលការប្រព្រឹត្តភេរវកម្មនៅជាយក្រុងម៉ូស្គូ ភេរវកម្មដែលចេញមុខទទួលខុសត្រូវដោយ ក្រុមជីហាត ”រដ្ឋអ៊ីស្លាម” ប៉ុន្តែរុស្ស៊ីផ្ទាល់ សង្កត់លើចំណងរវាងក្រុងកៀវនិងពួកភេរវជនជាប់សង្ស័យ។ ជាក់ស្តែង លោក Alexandre Bortnikov បានអះអាងថា ជនសង្ស័យដែលរុស្ស៊ីចាប់ខ្លួនបានកាលពីថៃ្ងសៅរ៍សប្តាហ៍មុន គ្រោងរត់ចូលទៅក្នុងទឹកដីអ៊ុយក្រែន ដែលត្រៀមរង់ចាំទទួលពួកគេ ក្នុងនាមជាវីរបុរស។ តែ អ៊ុយក្រែនបានបញ្ជាក់ជាច្រើនដងថា ខ្លួនគ្មានជាប់ពាក់ព័ន្ធនិង ការវាយប្រហារភេរវកម្មនៅម៉ូស្គូ ដែលបានសម្លាប់ជីវិតមនុស្សចំនួន ១៣៩ នាក់ នោះឡើយ។

បក្សកម្លាំងជាតិ៖ក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើងទៀនជាង៧០០នាក់កំពុងប្រឈមការដកហូតតួនាទី

គណបក្សកម្លាំងជាតិបានឱ្យដឹងនៅថ្ងៃទី២៧មីនា ឆ្នាំ២០២៤ នេះថា ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិក

បក្សកម្លាំងជាតិ៖ក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើងទៀនជាង៧០០នាក់កំពុងប្រឈមការដកហូតតួនាទី

គណបក្សកម្លាំងជាតិបានឱ្យដឹងនៅថ្ងៃទី២៧មីនា ឆ្នាំ២០២៤ នេះថា ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនជាង៧០០នាក់កំពុងប្រឈមនឹងការដកហូតតួនាទី។ មូលហេតុ គឺមកពួកគេត្រូវបានសង្ស័យមិនបានបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរតាមការបង្គាប់បញ្ជារបស់ក្រុមមេដឹកនាំបក្សភ្លើងទៀន។ តែលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់គណបក្សកម្លាំងជាតិនេះ។

បន្ទាប់​ពី​បរិស្ថាន ប្រធានាធិបតី​បារាំង​និង​ប្រេស៊ីល​​សម្ពោធ​​នាវាមុជ​ទឹកមួយ​គ្រឿង​​ថ្មី

​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង កំពុង​បន្ត​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅក្នុង​ប្

បន្ទាប់​ពី​បរិស្ថាន ប្រធានាធិបតី​បារាំង​និង​ប្រេស៊ីល​​សម្ពោធ​​នាវាមុជ​ទឹកមួយ​គ្រឿង​​ថ្មី

​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង កំពុង​បន្ត​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅក្នុង​ប្រទេស​ប្រេស៊ីល ដើម្បី​បញ្ជាក់អំពីទំនាក់ទំនង​​ជិត​ស្និទ្ធ​រវាង​គ្នា។ បន្ទាប់​ពី​បាន​ប្រកាស​កម្មវិធី​​វិនិយោគ​ដើម្បីការពារ​បរិស្ថាន​អាម៉ាហ្សូន នៅ​​ថ្ងៃ​ពុធ​ទី ២៧​មីនា​នេះបារាំង​និង​ប្រេស៊ីល ចង់​បង្ហាញ​អំពី​ភាព​ជា​ដៃ​គូ​ក្នុង​វិស័យ​នាវាមុជ​ទឹក​ម្តង។​ ប្រធានាធិបតី​ម៉ាក្រុង​និង​សមភាគី​ លូឡា ត្រូវ​ចូល​រួម​សម្ពោធ​នាវា​មុជ​ទឹក​បារាំង-ប្រេស៊ីល​មួយ​គ្រឿង​ថ្មី​ទៀត នៅ​មូលដ្ឋាន​សាង​សង់​Italguai ភាគ​ខាង​ត្បូង​ក្រុង​Rio de janeiro។

ប្រធានាធិបតី​ចិនជួប​ក្រុម​​ធុរជនអាមេរិកដើម្បីបង្កើនទំនុកចិត្ត​និង​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​បរទេស

នៅរដ្ឋធានី​ប៉េកាំង ប្រធានាធិបតី​ចិន​ ស៊ី ជីនពីន បាន​​ជួប​បណ្តា​ក្រុមហ៊ុនសហគ្រិន​អាមេរិកគ្

ប្រធានាធិបតី​ចិនជួប​ក្រុម​​ធុរជនអាមេរិកដើម្បីបង្កើនទំនុកចិត្ត​និង​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​បរទេស

នៅរដ្ឋធានី​ប៉េកាំង ប្រធានាធិបតី​ចិន​ ស៊ី ជីនពីន បាន​​ជួប​បណ្តា​ក្រុមហ៊ុនសហគ្រិន​អាមេរិកគ្រាក់ៗ​​ ​ ដើម្បី​ទាក់ទាញ​​ធុរជនអាមេរិក​និង​អ្នក​វិនិយោគ​ទុន​បរទេស​​។ ជំនួប​នេះរៀបចំឡើង​១​ថ្ងៃ​បន្ទាប់​ពីការ​​បិទបញ្ចប់​ទៅនៃ​វេទិកាធុរកិច្ច​​​ចិន។ ក្នុងវេទិកាធុរកិច្ច​ ​នាយករដ្ឋមន្ត្រីចិន​ លី ឈាំង ក៏​បានប្រកាសអំ​​ពីបំណង​លុបចោល​រនាំង​ឧបសគ្គក្នុងវិស័យ​មួយ​ចំនួនដែលរារាំងនិងរឹតត្បិត​ចំពោះ​​ក្រុមហ៊ុន​វិនិយោគ​ទុន​បរទេស​​។ 

តើ​ភាពចម្រូងចម្រាស​នៃ​ការបោកប្រាស់​ផ្នែក​ហិរញ្ញវត្ថុ​នឹងប៉ះពាល់​រូបភាព​កម្ពុជា​យ៉ាងណា​?

ក្នុងរយៈពេល​ចុងក្រោយនេះ ​ប្រទេស​កម្ពុជា​ត្រូវបាន​គេមើលឃើញ​ថា​កំពុងវក់វី​នឹងភាព​មន្ទិល​ន

តើ​ភាពចម្រូងចម្រាស​នៃ​ការបោកប្រាស់​ផ្នែក​ហិរញ្ញវត្ថុ​នឹងប៉ះពាល់​រូបភាព​កម្ពុជា​យ៉ាងណា​?

ក្នុងរយៈពេល​ចុងក្រោយនេះ ​ប្រទេស​កម្ពុជា​ត្រូវបាន​គេមើលឃើញ​ថា​កំពុងវក់វី​នឹងភាព​មន្ទិល​នៃ​ការឆបោក​ដាក់ទុន​វិនិយោគ​បែបសហគមន៍​ដោយទទួលបាន​ការ​ប្រាក់​ខ្ពស់​។ ​អ្នកតាមដាន​សង្គម​នានា​ចាត់ទុក​ភាពចម្រូងចម្រាស​នៃ​ការ​ចោទប្រកាន់​ពីការ​ឆបោកប្រាក់​ដែល​បង្កឡើង​ដោយ​អ្នកជំនួញ ​និង​បុគ្គល​ជោគជ័យ​មួយចំនួននេះ​ថា​បានជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អ្នកវិនិយោគ​នៅក្នុង ​និង​ក្រៅប្រទេស​។ ​តាមអ្នកវិភាគ ​កម្ពុជា​អាចប្រឈមនឹង​វិបត្តិ​វិនិយោគ ​ប្រសិនបើ​រូបភាព​អវិជ្ជមានមួយនេះ​មិនត្រូវបាន​លាងសម្អាត​ទេនោះ​។

បក្សកម្លាំងជាតិ៖ក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើងទៀនជាង៧០០នាក់កំពុងប្រឈមដកហូតតួនាទី

គណបក្សកម្លាំងជាតិបានឱ្យដឹងនៅថ្ងៃទី២៧មីនា ឆ្នាំ២០២៤ នេះថា ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិក

បក្សកម្លាំងជាតិ៖ក្រុមប្រឹក្សាឃុំសង្កាត់បក្សភ្លើងទៀនជាង៧០០នាក់កំពុងប្រឈមដកហូតតួនាទី

គណបក្សកម្លាំងជាតិបានឱ្យដឹងនៅថ្ងៃទី២៧មីនា ឆ្នាំ២០២៤ នេះថា ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សភ្លើងទៀនជាង៧០០នាក់កំពុងប្រឈមនឹងការដកហូតតួនាទី។ មូលហេតុ គឺមកពួកគេត្រូវបានសង្ស័យមិនបានបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរតាមការបង្គាប់បញ្ជារបស់ក្រុមមេដឹកនាំបក្សភ្លើងទៀន។ តែលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់គណបក្សកម្លាំងជាតិនេះ។

ទស្សនកិច្ចលើកទី១នៅបរទេសរបស់លោក ហ៊ុន សែន ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រី

លោក ហ៊ុន សែន បានចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី២៧ខែមីនានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចា

ទស្សនកិច្ចលើកទី១នៅបរទេសរបស់លោក ហ៊ុន សែន ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រី

លោក ហ៊ុន សែន បានចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី២៧ខែមីនានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកា«បូអាវ» នៅប្រទេសចិន។ តាមគម្រោង  អតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលកាន់អំណាចយូរជាងគេរូបនេះនឹងមានជំនួបជាមួយមេដឹកនាំជាន់ខ្ពស់ចិន ទាំងនៅក្នុងគណៈកម្មាធិការសភាប្រជាជនចិន និងការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន។

ក្រសួងពាណិជ្ជកម្ម៖«កម្ពុជាកម្ចីរហ័ស» ជាអាជីវកម្មកម្ចីអនឡាញបោកប្រាស់

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ ថា «កម្ពុជាកម្ចីរហ័ស» ជាអាជីវកម្មកម្ច

ក្រសួងពាណិជ្ជកម្ម៖«កម្ពុជាកម្ចីរហ័ស» ជាអាជីវកម្មកម្ចីអនឡាញបោកប្រាស់

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ ថា «កម្ពុជាកម្ចីរហ័ស» ជាអាជីវកម្មកម្ចីអនឡាញបោកប្រាស់។ ការបំភ្លឺដូចនេះរបស់ក្រសួងពាណិជ្ជកម្មបានធ្វើឡើង បន្ទាប់ពីមានពលរដ្ឋច្រើនបានចាញ់បោកការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ «កម្ពុជាកម្ចីរហ័ស» ថាមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម។

សហរដ្ឋអាមេរិក៖ បាត់​ខ្លួន៦នាក់ ក្រោយ​ពី​នាវា​បុក​ស្ពានបាក់រលំធ្លាក់​​ក្នុង​ទន្លេ

យ៉ាងហោច​ មនុស្ស ៦ នាក់ បន្តបាត់ខ្លួនក្នុង​ទន្លេ​​ បន្ទាប់ពី​ នាវា​ដឹកទំនិញ១ បើក​បុក​​បាក់​ស

សហរដ្ឋអាមេរិក៖ បាត់​ខ្លួន៦នាក់ ក្រោយ​ពី​នាវា​បុក​ស្ពានបាក់រលំធ្លាក់​​ក្នុង​ទន្លេ

យ៉ាងហោច​ មនុស្ស ៦ នាក់ បន្តបាត់ខ្លួនក្នុង​ទន្លេ​​ បន្ទាប់ពី​ នាវា​ដឹកទំនិញ១ បើក​បុក​​បាក់​ស្ពាន​ដ៏វែង នៅ​ក្នុង​​រដ្ឋម៉ារីឡែន នា​ថ្ងៃអង្គារ ទី​​២៦មីនា។ ភ្លាមៗក្រោយ​ហេតុការណ៍​ ក្រុម​សង្គ្រោះបាន​ស្រង់​មនុស្ស ២ នាក់។​ ក្នុងនោះ ម្នាក់​​​របួស​ធ្ងន់ ត្រូវ​​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ​បន្ទាន់​។ អ្នក​ធ្វើ​ដំណើរ​ផ្សេងទៀត​លើស្ពាន​និងប្រជា​ពលរដ្ឋ​នៅ​រដ្ឋម៉ារីឡែន ភិតភ័យ​រន្ធត់ ប្រៀប​បាន​ទៅនឹង​ព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃទី​១១កញ្ញា ដូច្នោះដែរ។​ ​​

ហេតុអ្វីរុស្ស៊ីជា​គោលដៅវាយប្រហារ​ភេរវកម្ម​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាមនៅពេលនេះ?

នៅថ្ងៃសុក្រទី ២២ មីនា ថ្ងៃ​តែមួយ​ដែល​ខ្មាន់​កាំភ្លើង​ចូលបាញ់សម្លាប់​មនុស្ស នៅក្នុង​សាលតន្

ហេតុអ្វីរុស្ស៊ីជា​គោលដៅវាយប្រហារ​ភេរវកម្ម​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាមនៅពេលនេះ?

នៅថ្ងៃសុក្រទី ២២ មីនា ថ្ងៃ​តែមួយ​ដែល​ខ្មាន់​កាំភ្លើង​ចូលបាញ់សម្លាប់​មនុស្ស នៅក្នុង​សាលតន្រ្តី​នៅជាយក្រុង​ម៉ូស្គូ ក្រុមជីហាត​ Khorassan បាន​ប្រកាស​ចេញមុខ​ភ្លាម ទទួលខុសត្រូវថា ជាស្នាដៃ​របស់​ក្រុមខ្លួន។ ប៉ុន្តែ រុស្ស៊ី តាំងពីមេដឹកនាំ​កំពូល​លោកពូទីន រហូត​ដល់​ក្រុមស៊ើបការណ៍សម្ងាត់ បដិសេធ ធ្វើមិន​ដឹង​មិន​លឺ​ការទាមទារ​របស់​ក្រុមជីហាត ហើយបែរជា​និយាយចោទចង្អុលមុខ​អ៊ុយក្រែនថាជារឿងបង្កហេតុ។ ទើបតែនៅ​ថ្ងៃចន្ទ​ទី ២៥ មីនា ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន នៅទីបំផុត​បាន​និយាយ​ទទួលស្គាល់​ចុងមាត់ចុងកថា ភេរវកម្ម​សម្លាប់មនុស្ស នៅ​សាលតន្រ្តី​នៅជាយក្រុង​ម៉ូស្គូ កាលពីយប់ថ្ងៃសុក្រទី ២២​មីនា បង្កឡើង​ក្រុមអ៊ីស្លាម។ តើ​ក្រុមអ៊ីស្លាម ជីហាត​Khorassan ជាអ្នកណា? ហេតុអ្វី​ក្រុមនេះ​យក​រុស្ស៊ី​ជា​គោលដៅ​វាយប្រហារ​របស់ខ្លួន?

អ៊ីស្រាអែលខឹងច្រឡោតអាមេរិក ដែល​មិន​ការពារខ្លួន​នៅ​ក្រុមប្រឹក្សាសន្តិសុខ

​ថ្ងៃអង្គារ ទី​២៦មីនា​​ ការ​បាញ់​ប្រហារ​នៅតំបន់​ហ្កាហ្សា នៅតែបន្តមាន បើទោះបីជា ក្រុមប្រឹក

អ៊ីស្រាអែលខឹងច្រឡោតអាមេរិក ដែល​មិន​ការពារខ្លួន​នៅ​ក្រុមប្រឹក្សាសន្តិសុខ

​ថ្ងៃអង្គារ ទី​២៦មីនា​​ ការ​បាញ់​ប្រហារ​នៅតំបន់​ហ្កាហ្សា នៅតែបន្តមាន បើទោះបីជា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ​សហប្រជាជាតិ បាន​​ចេញសេចក្តីសម្រេច​ឲ្យ​ឈប់​បាញ់​ជា​បន្ទាន់ ហើយ​ក្តី។ អាជ្ញាធរ​សុខាភិបាល​ក្រុម​ហាម៉ាស ប្រកាស​ថា មាន​ស្លាប់​មនុស្ស ប្រមាណ ៧០នាក់បន្ថែមទៀត នៅយប់​ថ្ងៃ​ចន្ទឈាន​ចូលថ្ងៃអង្គារ។ ជា​លើកទី១​នៅថ្ងៃ​ចន្ទ ទី​២៥មីនា ដែល​ សហរដ្ឋអាមេរិក មិនបោះឆ្នោត​​វេតូ​ជំនាស់ ហើយ​​អនុញ្ញាត​ឲ្យ​ ក្រុមប្រឹក្សាសន្តិសុខ អាចអនុម័ត​សេចក្តីសម្រេចបញ្ជាឲ្យ​ឈប់​បាញ់​ជាបន្ទាន់ ​នៅតំបន់​ហ្កាហ្សា។ ទង្វើរបស់សហរដ្ឋ​​អាមេរិក ធ្វើឲ្យ​ សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ ខឹងច្រឡោត និងលុប​ចោល​ជំនួប​នៅក្រុង​​វ៉ាស៊ីនតោន។​​

លោកស្រីកុយ ពិសី​៖​ករណី​ជាប់គាំង​រឿង​ព្រំដែនរវាងគ្នា ​កម្ពុជា ​និង​ឡាវ​នឹងស្នើ​សុំ​ជំនួយ​ពី​បារាំង

កម្ពុជា ​និង​ឡាវ​សម្រេច​បន្តដោះស្រាយ​បញ្ហាព្រំដែន​ ដែលនៅ​សេសសល់​ចំនួន ​១៤%​ទៀត​តាមវិធីសាស

លោកស្រីកុយ ពិសី​៖​ករណី​ជាប់គាំង​រឿង​ព្រំដែនរវាងគ្នា ​កម្ពុជា ​និង​ឡាវ​នឹងស្នើ​សុំ​ជំនួយ​ពី​បារាំង

កម្ពុជា ​និង​ឡាវ​សម្រេច​បន្តដោះស្រាយ​បញ្ហាព្រំដែន​ ដែលនៅ​សេសសល់​ចំនួន ​១៤%​ទៀត​តាមវិធីសាស្ត្រ​ដូចអ្វី​ដែល​ប្រទេសទាំងពីរ​បានដោះស្រាយ​ជាមួយគ្នា​បាន​ចំនួន ​៨៦% ​កន្លងមក​។ ​នៅក្នុង​កិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ ក្នុងថ្ងៃអង្គារ ​ទី​២៦ ខែមីនា​នេះ ​លោកស្រី ​កុយ ពិសី ​អនុប្រធានលេខាធិការដ្ឋាន​អចិន្ត្រៃយ៍នៃ​អាជ្ញាធរជាតិ​ទទួលបន្ទុក​កិច្ចការព្រំដែន​កម្ពុជា​ បានបញ្ជាក់ថា ​គណៈកម្មការព្រំដែន​កម្ពុជា-ឡាវ ​ប្តេជ្ញាបន្ត​ដោះស្រាយ​បញ្ហាព្រំដែន​ទ្វេភាគី​តាមអ្វី​ដែល​ប្រទេសទាំងពីរ​បានធ្វើ​កន្លងមក​។ តែ​ក្នុងករណី​ជាប់គាំង​ យន្តការ​ដែលប្រមុខរដ្ឋាភិបាល​ទាំងពីរ​ស្នើសុំ​ទៅអ្នក​ជំនាញខាង​ផែនទី​ប្រទេសបារាំង​ឲ្យជួយដោះស្រាយ​ក៏នឹង​ត្រូវ​អនុវត្ត​ដំណាលគ្នាដែរ​៕

ទូរទស្សន៍​ហង្សមាស​សុំទោស​ក្រសួង​វប្បធម៌ក្រោយ​ផ្សាយពត៌មាន​ខុសរឿង​សង្ក្រាន្ត​ឆ្នាំ​ថ្មី

កាលពី​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​ឆ្នាំ​២០២៤ ​ក្រសួង​វប្បធម៌​បានសម្តែង​ការខឹង​សម្បារ ​ក្រោយ​ពិធី

ទូរទស្សន៍​ហង្សមាស​សុំទោស​ក្រសួង​វប្បធម៌ក្រោយ​ផ្សាយពត៌មាន​ខុសរឿង​សង្ក្រាន្ត​ឆ្នាំ​ថ្មី

កាលពី​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​ឆ្នាំ​២០២៤ ​ក្រសួង​វប្បធម៌​បានសម្តែង​ការខឹង​សម្បារ ​ក្រោយ​ពិធីករ​កម្មវិធី​ហង្សមាស ​Express News ​បានធ្វើ​អត្ថាធិប្បាយ​ទាក់ទងទៅនឹង​សង្ក្រាន្ត​ឆ្នាំថ្មី​ ដែល​ក្រសួងយល់ថា​ជាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​។ ទន្ទឹមនឹង​ខឹងសម្បារ​ ក្រសួង​វប្បធម៌​ក៏បានស្នើឲ្យ​អគ្គនាយក​ទូរទស្សន៍​ហង្សមាស​លុបចោល​ព័ត៌មាន​មិនពិត​នេះ​ជាបន្ទាន់ ​និង​ត្រូវ​សុំទោស​ជាសាធារណៈ​។

បន្ធូរច្បាប់ដើម្បីនាំចេញយន្តហោះចម្បាំង តើ​ជប៉ុន​កំពុង​ដោះដៃ​ចេញ​បន្តិចម្តងៗ​ពី​គោលការណ៍​សន្តិនិយម?

រដ្ឋាភិបាល​ជប៉ុន នៅថ្ងៃអង្គារ​នេះ បានបើកភ្លើងខៀវ​ឲ្យលក់នាំចេញ​យន្តហោះចម្បាំង​ដែល​ជប៉ុន ក

បន្ធូរច្បាប់ដើម្បីនាំចេញយន្តហោះចម្បាំង តើ​ជប៉ុន​កំពុង​ដោះដៃ​ចេញ​បន្តិចម្តងៗ​ពី​គោលការណ៍​សន្តិនិយម?

រដ្ឋាភិបាល​ជប៉ុន នៅថ្ងៃអង្គារ​នេះ បានបើកភ្លើងខៀវ​ឲ្យលក់នាំចេញ​យន្តហោះចម្បាំង​ដែល​ជប៉ុន កំពុង​ចាប់ដៃ​សហការ​ផលិត​ជាមួយ​អង់គ្លេស និង​អ៊ីតាលី។ នៅក្នុង​រយៈពេល​តែ​៤ខែ រដ្ឋាភិបាល​ជប៉ុន​បាន​បន្ធូរបន្ថយ​ជាបន្តបន្ទាប់ ច្បាប់​ដែល​ធ្លាប់តែរឹត​បន្តឹង ហាម​ការលក់​នាំចេញ​សព្វាវុធ។ រដ្ឋាភិបាល​ជប៉ុន​អនុញ្ញាតឲ្យ​នាំចេញ​សព្វាវុធ និង​ធ្លាប់​ប្រកាស​បង្កើន​ទ្វេដង​ថវិកាកងទ័ព ពីពេលនេះ ដល់​ឆ្នាំ ២០២៧។ ការណ៍នេះ​ធ្វើ​ឲ្យមាន​ការចោទ​ជា​សំណួរ​ថា តើ​ជប៉ុន​កំពុង​ងាកដើរចេញពី​គោលការណ៍សន្តិនិយម​របស់ខ្លួន​ឬ​យ៉ាងណា?

លោកគឹម រ័ត្នណារ៉ុង៖គណៈមេធាវីមិនទាន់ទទួលពិគ្រោះផ្លូវច្បាប់ជូនពលរដ្ឋចាញ់បោកក្រុមហ៊ុន CIC

នៅថ្ងៃទី២៥ មីនា គណៈមេធាវីបានប្រកាសបង្កើតក្រុមមេធាវីមួយដើម្បីជួយពលរដ្ឋដែលរងគ្រោះពីការវិន

លោកគឹម រ័ត្នណារ៉ុង៖គណៈមេធាវីមិនទាន់ទទួលពិគ្រោះផ្លូវច្បាប់ជូនពលរដ្ឋចាញ់បោកក្រុមហ៊ុន CIC

នៅថ្ងៃទី២៥ មីនា គណៈមេធាវីបានប្រកាសបង្កើតក្រុមមេធាវីមួយដើម្បីជួយពលរដ្ឋដែលរងគ្រោះពីការវិនិយោគជាមួយក្រុមហ៊ុន CIC Plc។ លោកមេធាវីគឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីកម្ពុជាបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៦មីនា ឆ្នាំ២០២៤នេះ គណៈមេធាវីនៅមិនទាន់ទទួលពិគ្រោះយោបល់ផ្លូវច្បាប់ឱ្យប្រជាពលរដ្ឋណាម្នាក់នៅឡើយទេ និងថា គណៈមេធាវីកម្ពុជាជំរុញឱ្យពលរដ្ឋទទួលយកដំណោះស្រាយតាមការសម្របសម្រួលផ្ទៃក្នុងជាមុនសិន មុនឈានដល់ការប្តឹងទៅតុលាការ។

ហ្កាហ្សា​៖ ការ​បាញ់​ប្រហារតែបន្ត ​ទោះ​ក្រុមប្រឹក្សាសន្តិសុខ​​​​អនុម័ត​សេចក្តីសម្រេចឲ្យ​​ឈប់​​បាញ់

​ថ្ងៃអង្គារ ទី​២៦មីនា​​ ការ​បាញ់​ប្រហារ​នៅតំបន់​ហ្កាហ្សា នៅតែបន្តមាន បើទោះបីជា ក្រុមប្រឹក

ហ្កាហ្សា​៖ ការ​បាញ់​ប្រហារតែបន្ត ​ទោះ​ក្រុមប្រឹក្សាសន្តិសុខ​​​​អនុម័ត​សេចក្តីសម្រេចឲ្យ​​ឈប់​​បាញ់

​ថ្ងៃអង្គារ ទី​២៦មីនា​​ ការ​បាញ់​ប្រហារ​នៅតំបន់​ហ្កាហ្សា នៅតែបន្តមាន បើទោះបីជា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ​សហប្រជាជាតិ បាន​​ចេញសេចក្តីសម្រេច​ឲ្យ​ឈប់​បាញ់​ជា​បន្ទាន់ ហើយ​ក្តី។ អាជ្ញាធរ​សុខាភិបាល​ក្រុម​ហាម៉ាស ប្រកាស​ថា មាន​ស្លាប់​មនុស្ស ប្រមាណ ៧០នាក់បន្ថែមទៀត នៅយប់​ថ្ងៃ​ចន្ទឈាន​ចូលថ្ងៃអង្គារ។ ជា​លើកទី១​នៅថ្ងៃ​ចន្ទ ទី​២៥មីនា ដែល​ សហរដ្ឋអាមេរិក មិនបោះឆ្នោត​​វេតូ​ជំនាស់ ហើយ​​អនុញ្ញាត​ឲ្យ​ ក្រុមប្រឹក្សាសន្តិសុខ អាចអនុម័ត​សេចក្តីសម្រេចបញ្ជាឲ្យ​ឈប់​បាញ់​ជាបន្ទាន់ ​នៅតំបន់​ហ្កាហ្សា។ ទង្វើរបស់សហរដ្ឋ​​អាមេរិក ធ្វើឲ្យ​ សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ ខឹងច្រឡោត និងលុប​ចោល​ជំនួប​នៅក្រុង​​វ៉ាស៊ីនតោន។​​

លោកស្រី ​កុយ ពិសី​៖ ​ករណី​ជាប់គាំង​រឿង​ព្រំដែន​កម្ពុជា ​និង​ឡាវ ​នឹងស្នើ​សុំ​ជំនួយ​ពី​បារាំង

កម្ពុជា ​និង​ឡាវ​សម្រេច​បន្តដោះស្រាយ​បញ្ហាព្រំដែន​ ដែលនៅ​សេសសល់​ចំនួន ​១៤%​ទៀត​តាមវិធីសាស

លោកស្រី ​កុយ ពិសី​៖ ​ករណី​ជាប់គាំង​រឿង​ព្រំដែន​កម្ពុជា ​និង​ឡាវ ​នឹងស្នើ​សុំ​ជំនួយ​ពី​បារាំង

កម្ពុជា ​និង​ឡាវ​សម្រេច​បន្តដោះស្រាយ​បញ្ហាព្រំដែន​ ដែលនៅ​សេសសល់​ចំនួន ​១៤%​ទៀត​តាមវិធីសាស្ត្រ​ដូចអ្វី​ដែល​ប្រទេសទាំងពីរ​បានដោះស្រាយ​ជាមួយគ្នា​បាន​ចំនួន ​៨៦% ​កន្លងមក​។ ​នៅក្នុង​កិច្ចសម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI​ ក្នុងថ្ងៃអង្គារ ​ទី​២៦ ខែមីនា​នេះ ​លោកស្រី ​កុយ ពិសី ​អនុប្រធានលេខាធិការដ្ឋាន​អចិន្ត្រៃយ៍នៃ​អាជ្ញាធរជាតិ​ទទួលបន្ទុក​កិច្ចការព្រំដែន​កម្ពុជា​ បានបញ្ជាក់ថា ​គណៈកម្មការព្រំដែន​កម្ពុជា-ឡាវ ​ប្តេជ្ញាបន្ត​ដោះស្រាយ​បញ្ហាព្រំដែន​ទ្វេភាគី​តាមអ្វី​ដែល​ប្រទេសទាំងពីរ​បានធ្វើ​កន្លងមក​។ តែ​ក្នុងករណី​ជាប់គាំង​ យន្តការ​ដែលប្រមុខរដ្ឋាភិបាល​ទាំងពីរ​ស្នើសុំ​ទៅអ្នក​ជំនាញខាង​ផែនទី​ប្រទេសបារាំង​ឲ្យជួយដោះស្រាយ​ក៏នឹង​ត្រូវ​អនុវត្ត​ដំណាលគ្នាដែរ​៕

ប្រទេស​នៅអឺរ៉ុបនាំមុខដោយបារាំង ដំឡើងកម្រិត​ប្រកាស​អាសន្ន​​ បន្ទាប់ពីម៉ូស្គូរងការវាយប្រហារភេរវកម្ម

ភេរវកម្ម​សម្លាប់​មនុស្ស​នៅ​សាលតន្រ្តី​នៅជាយក្រុង​ម៉ូស្គូកាលពីថ្ងៃសុក្រទី២២មីនា បាន​ធ្វើ

ប្រទេស​នៅអឺរ៉ុបនាំមុខដោយបារាំង ដំឡើងកម្រិត​ប្រកាស​អាសន្ន​​ បន្ទាប់ពីម៉ូស្គូរងការវាយប្រហារភេរវកម្ម

ភេរវកម្ម​សម្លាប់​មនុស្ស​នៅ​សាលតន្រ្តី​នៅជាយក្រុង​ម៉ូស្គូកាលពីថ្ងៃសុក្រទី២២មីនា បាន​ធ្វើ​ឲ្យ​ប្រទេសមួយចំនួន ​នៅអឺរ៉ុប ដូចជា​បារាំង​ចាត់វិធានការ​រឹតបន្តឹង​សន្តិសុខ នៅចំពោះមុខ​ការគំរាមកំហែង​វាយប្រហារភេរវកម្ម។ បើតាមប្រធានាធិបតី​បារាំង លោកម៉ាក្រុង ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម​ដែលចេញមុខ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ភេរវកម្ម​នៅសាលតន្រ្តី​ជាយក្រុង​ម៉ូស្គូ តាមពិត​ធ្លាប់បានប៉ុនប៉ង​ជាច្រើនលើក ដើម្បី​ធ្វើ​ភេរវកម្មនៅលើ​ទឹកដីបារាំង។ ក្នុងនាមជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួតកីឡាអូឡាំពិក នៅ​៤ខែ​ខាងមុខ រដ្ឋាភិបាល​បារាំង កាលពីថ្ងៃ​ចន្ទ សម្រេច​​ដំឡើង​ស្ថានភាព​អាសន្ន​ភេរវកម្ម​ដល់​កម្រិត​អតិបរមា។

ក្រសួងកសិកម្ម៖អាមេរិកដោះលែងលោកគ្រី ម៉ះផលបង្ហាញថាមន្ត្រីខ្មែរស្អាតស្អំ

លោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះនៃក្រសួងកសិកម្មកម្ពុជាត្រូវបានតុលាការ

ក្រសួងកសិកម្ម៖អាមេរិកដោះលែងលោកគ្រី ម៉ះផលបង្ហាញថាមន្ត្រីខ្មែរស្អាតស្អំ

លោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះនៃក្រសួងកសិកម្មកម្ពុជាត្រូវបានតុលាការអាមេរិកដោះលែងឱ្យមានសេរីភាព និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៥ មីនា។ ការដោះលែងនេះធ្វើឡើង បន្ទាប់ពីតុលាការអាមេរិកបានសម្រេចលើកលែងការចោទប្រកាន់លោក គ្រី ម៉ះផល ក្នុងបទជួញដូរស្វាក្តាមខុសច្បាប់ចូលសហរដ្ឋអាមេរិក។ ចំពោះក្រសួងកសិកម្មកម្ពុជា នេះជាសក្ខីកម្មដែលបង្ហាញពីភាពស្អាតស្អំរបស់មន្រ្តីខ្មែរដែលអាមេរិកមិនអាចរំលោភបំពានបានឡើយ។

ជួញដូរស្វាក្តាម៖អាមេរិកឲ្យមន្ត្រីថ្នាក់ទាបរួចខ្លួន និងបន្តរក្សាទុកបទចោទលើមន្ត្រីថ្នាក់លើ?

ការ​សម្រេច​របស់​តុលាការ​អាមេរិក​ក្នុង​ថ្ងៃ​ទី​២២​ មីនា​ ឆ្នាំ ២០២៤ ​ឲ្យ​មន្ត្រី​កសិកម្ម​ក

ជួញដូរស្វាក្តាម៖អាមេរិកឲ្យមន្ត្រីថ្នាក់ទាបរួចខ្លួន និងបន្តរក្សាទុកបទចោទលើមន្ត្រីថ្នាក់លើ?

ការ​សម្រេច​របស់​តុលាការ​អាមេរិក​ក្នុង​ថ្ងៃ​ទី​២២​ មីនា​ ឆ្នាំ ២០២៤ ​ឲ្យ​មន្ត្រី​កសិកម្ម​កម្ពុជា​ម្នាក់​លោក​គ្រី​ ម៉ះផល​រួច​ផុត​ពី​ការ​ចោទ​ក្នុង​សំណុំ​រឿង​ជួញ​ដូរ​ស្វា​ក្តាម​ត្រូវ​បាន​ក្រសួង​កសិកម្ម​ចាត់​ទុក​ជា​រឿង​យុត្តិធម៌​ និង​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​មន្ត្រី​ខ្មែរ​។​ សម្រាប់​អ្នក​ខ្លះ​ដែល​តាម​ដាន​សំណុំ​រឿង​នេះ​ក៏​យល់​ឃើញ​ដូច​គ្នា ​និង​ថា ​ការ​សម្រេច​របស់​តុលាការ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ណាមួយ​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​អាមេរិក​ទេ​។ ​តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​បាន​ចោទ​ឡើង​ថា​ ហេតុ​អ្វី​នៅ​ក្នុង​សំ​ណុំ​រឿង​តែ​មួយ​នេះ​ តុលា​ការ​អាមេរិក​បែរ​ជា​បាន​សម្រេច​ឲ្យ​រួច​ខ្លួន​តែ​មន្ត្រី​ថ្នាក់​ទាប​ និង​ទុក​មន្ត្រី​ថ្នាក់​លើឲ្យ​នៅ​ជាប់​បណ្តឹង​ដដែល​។

Get more results via ClueGoal