សភាអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនធ្លាប់មានរវាងសហភាពអឺរ៉ុប និងជប៉ុន
newsare.net
នៅថ្ងៃពុធ ទី១២ ធ្នូ សភាអឺរ៉ុបបានអនុម័តលើមហាកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហភាពអឺសភាអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនធ្លាប់មានរវាងសហភាពអឺរ៉ុប និងជប៉ុន
នៅថ្ងៃពុធ ទី១២ ធ្នូ សភាអឺរ៉ុបបានអនុម័តលើមហាកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងប្រទេសជប៉ុន (JEFTA)។ មហាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ និងមិនធ្លាប់មានមួយនេះត្រូវបានគេចាត់ទុកជានិមិត្តរូប និងសញ្ញាមួយនៃការប្រឆាំងនឹងនយោបាយការពារនិយមរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ លោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្មអឺរ៉ុបបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប ជប៉ុនជាសក្ខីកម្មមួយដែលបញ្ជាក់ពីតួនាទីរបស់សហភាពអឺរ៉ុបក្នុងការបន្តអនុវត្តនយោបាយដោះដូរសេរីជាលក្ខណៈពហុភាគី។ តាមការគ្រោងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប ជប៉ុននឹងចូលជាធរមានចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០១៩។ Read more