បារាំង៖ក្បួនបាតុកម្មរបស់ចលនាអាវកាក់លឿងបានឈានដល់សប្តាហ៍ទី៥
newsare.net
នៅក្នុងប្រទេសបារាំង ថ្ងៃសៅរ៍ ទី១៥ ធ្នូនេះជាសប្តាហ៍ទី៥ ដែលចលនាអាវកាក់លឿងបានចុះផបារាំង៖ក្បួនបាតុកម្មរបស់ចលនាអាវកាក់លឿងបានឈានដល់សប្តាហ៍ទី៥
នៅក្នុងប្រទេសបារាំង ថ្ងៃសៅរ៍ ទី១៥ ធ្នូនេះជាសប្តាហ៍ទី៥ ដែលចលនាអាវកាក់លឿងបានចុះផ្លូវធ្វើបាតុកម្ម។ មានកម្លាំងប៉ូលិស និងប៉េអឹមប្រមាណជា ៦៩ ០០០នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបារាំង ពោលតិចជាងកាលពីថ្ងៃសៅរិ៍ ទី៧ ធ្នូដែលមានដល់ទៅ ៨៩ ០០០នាក់។ ប៉ារីសនៅជាទីក្រុងដែលមានការដាក់ពង្រាយកម្លាំងសន្តិសុខច្រើនជាងគេ គឺមានប្រមាណជា ៨ ០០០នាក់។ ទន្ទឹមគ្នានេះ ក៏មានការដាក់ពង្រាយរថពាសដែកជាច្រើនគ្រឿង។ គួររម្លឹកថានាថ្ងៃចន្ទ ទី១០ ធ្នូ លោកប្រធានាធិបតីម៉ាក្រុងបានប្រកាសចេញនូវវិធានការមួយចំនួនសម្រាប់ពួកអាវកាក់លឿង។ តែវិធានកាតទាំងនោះហាក់នៅមិនទាន់អាចរំងាប់ការតវ៉ារបស់ពួកអាវកាក់លឿងនៅឡើយទេ។ លោកម៉ាក្រុងដែលបានទៅចូលរួមជំនួបកំពូលអឺរ៉ុបក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃសុក្រ ទី១៤ ធ្នូបានអំពាវនាវឲ្យមានវេទិកាតស៊ូនយោបាយសាធារណៈ និងថា ប្រទេសត្រូវការភាពស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ និងដំណើរការប្រក្រតី។ Read more