បារាំង៖លោកម៉ាក្រុងថា ការដាក់ទោសព្រហ្មទណ្ឌលើទង្វើប្រឆាំងជនជាតិជ្វីហ្វមិនមែនជាដំណោះស្រាយល្អទេ
newsare.net
នៅក្នុងប្រទេសបារាំង ចលនាប្រឆាំង និងការស្អប់ខ្ពើមជនជាតិជីហ្វតាមរយៈការប្រើសមបារាំង៖លោកម៉ាក្រុងថា ការដាក់ទោសព្រហ្មទណ្ឌលើទង្វើប្រឆាំងជនជាតិជ្វីហ្វមិនមែនជាដំណោះស្រាយល្អទេ
នៅក្នុងប្រទេសបារាំង ចលនាប្រឆាំង និងការស្អប់ខ្ពើមជនជាតិជីហ្វតាមរយៈការប្រើសម្តីដៀមដាម ជេរប្រមាជ និងការបំគាស់បំផ្លាញផ្នូរសពជនជាតិជ្វីហ្វហាក់បានផ្តើមកក្រើកជាថ្មី។ អ្វីៗបានចាប់ផ្តើមនៅក្នុងក្បួនបាតុកម្មរបស់ក្រុមអាវកាក់លឿងក្នុងថ្ងៃសៅរ៍ ទី១៧ កុម្ភៈដោយមានបាតុករមួយចំនួនបានជេរប្រមាជលើជនជាតិបារាំងដើមកំណើតជ្វីហ្វលោក Alain Finkielkraut ទស្សនៈវិទូ និងជាអ្នកនិពន្ធ។ បន្ទាប់មកក្នុងថ្ងៃអង្គារ ទី១៩ កុម្ភៈ គេបានឃើញផ្នូរសពជនជាតិជ្វីហ្វប្រមាណជា ៨០ផ្នូរសពនៅកន្លែងកប់សពមួយស្ថិតប៉ែកខាងកើតប្រទេសបារាំងរងការបំផ្លិចបំផ្លាញ។ ទង្វើប្រឆាំង និងការស្អប់ខ្ពើមជនជាតិជីហ្វជាថ្មីនេះត្រូវបានថ្នាក់ដឹកនាំនយោបាយគ្រប់និន្នាការបញ្ចេញប្រតិកម្មថ្កោលទោសចាស់ដៃ។ នៅម៉ោង ៧យប់ថ្ងៃអង្គារ ទី១៩ កុម្ភៈ មានពិធីដង្ហែមួយចូលរួមដោយថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល និងគណបក្សនយោបាយមួយចំនួនដើម្បីប្រឆាំងនឹងទង្វើស្អប់ខ្ពើមជនជាតិជ្វីហ្វ។ ដោយឡែក មានសំណើចង់ឲ្យរដ្ឋាភិបាលបង្កើតច្បាប់មួយដើម្បីដាក់ទោសព្រហ្មទណ្ឌលើអ្នកដែលប្រឆាំង និងស្អប់ខ្ពើមជនជាតិជីហ្វ។ តែលោកប្រធានាធិបតីម៉ាក្រុងហាក់មិនបានយល់ស្របតាមសំណើនេះទេ។ Read more