រដ្ឋអាជ្ញាបារាំងថាពេលនេះ អគ្គិភ័យឆាបឆេះវិហារណូត្រ ដាម ដឺ ប៉ារីសជារឿងគ្រោះថ្នាក់
newsare.net
នៅក្នុងប្រទេសបារាំង ក្រោយហេតុការណ៍ឆាបឆេះវិហារណូត្រ ដាម ដឺ ប៉ារីសនាយប់ថ្ងៃចន្ទរដ្ឋអាជ្ញាបារាំងថាពេលនេះ អគ្គិភ័យឆាបឆេះវិហារណូត្រ ដាម ដឺ ប៉ារីសជារឿងគ្រោះថ្នាក់
នៅក្នុងប្រទេសបារាំង ក្រោយហេតុការណ៍ឆាបឆេះវិហារណូត្រ ដាម ដឺ ប៉ារីសនាយប់ថ្ងៃចន្ទ ទី១៥ មេសា រដ្ឋអាជ្ញាក្រុងប៉ារីសលោករ៉េមី អេត្សបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារ ទី១៦ មេសាពីមូលហេតុដែលបានបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះលើណូត្រ ដាម ដឺ ប៉ារីស។ យោងតាមលោករ៉េមី អ្វីដែលគេអាចនិយាយបានពេលនេះគឺថា ការឆាបឆេះវិហារណូត្រ ដាម ដឺ ប៉ារីសជារឿងគ្រោះថ្នាក់ និងថា គេនៅមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ជាទង្វើដុតដោយចេតនាទេ។ ទន្ទឹមគ្នានេះ លោករ៉េមីក៏បានប្រាប់ឲ្យដឹងពីការផ្តើមការស៊ើបអង្កេតសួរសាក្សី។ Read more