នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសឈ្នះសំឡេងភាគច្រើននៅព្រឹទ្ធសភា
newsare.net
នៅជប៉ុន សម្ព័ន្ធក្រុមគណបក្សកាន់អំណាច ឈ្នះឆ្នោតបានសំឡេងភាគច្រើន នៅព្រឹទ្ធសភា។ នេះបនាយករដ្ឋមន្ត្រីជប៉ុន ប្រកាសឈ្នះសំឡេងភាគច្រើននៅព្រឹទ្ធសភា
នៅជប៉ុន សម្ព័ន្ធក្រុមគណបក្សកាន់អំណាច ឈ្នះឆ្នោតបានសំឡេងភាគច្រើន នៅព្រឹទ្ធសភា។ នេះបើតាមការប្រកាសដោយខ្លួនឯងរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅតាមកញ្ចក់ទូរទស្សន៍ នាក្រោយពេលបិទការិយាល័យបោះឆ្នោត។ បើតាមការរំពឹង គណបក្សចងសម្ព័ន្ធគ្នា រវាងបក្ស Komeito និងគណបក្សសេរីប្រជាធិបតេយ្យ របស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ គឺអាចទទួលសំឡេង យ៉ាងហោច ៧០ ឬច្រើនជាងនេះ នៅក្នុងការបោះឆ្នោត ថ្ងៃអាទិត្យទី២១កក្កដា។ ការឈ្នះឆ្នោតនេះ នឹងអនុញ្ញាតសម្រួលឱ្យលោក អាបេ អាចកាន់អំណាចបានកាន់តែយូរ ហើយក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេនៅរាជាណាចក្រមួយនេះ។ Read more