បារាំង-ឥណ្ឌា៖លោកម៉ាក្រុងទទួលជួបលោកម៉ូឌី និងអញ្ជើញលោកម៉ូឌីឲ្យចូលរួមនៅក្នុងជំនួកកំពូល G៧
newsare.net
នៅក្នុងប្រទេសបារាំង មួយថ្ងៃមុន G៧ បើកជំនួបកំពូលជាផ្លូវការនាថ្ងៃសៅរ៍ ទី២៤ សីហា ប្បារាំង-ឥណ្ឌា៖លោកម៉ាក្រុងទទួលជួបលោកម៉ូឌី និងអញ្ជើញលោកម៉ូឌីឲ្យចូលរួមនៅក្នុងជំនួកកំពូល G៧
នៅក្នុងប្រទេសបារាំង មួយថ្ងៃមុន G៧ បើកជំនួបកំពូលជាផ្លូវការនាថ្ងៃសៅរ៍ ទី២៤ សីហា ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានបន្តជំនួបជាលក្ខណៈទ្វេភាគីជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលបរទេសមួយចំនួន។ បន្ទាប់ពីមានជំនួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស និងនាយករដ្ឋមន្រ្តីក្រិច លោកម៉ាក្រុងទទួលជួបនាយករដ្ឋមន្រ្តីឥណ្ឌាលោកម៉ូឌីនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២២ សីហានេះ។ វត្តមានរបស់លោកម៉ូឌីក្នុងទឹកដីបារាំងពេលនេះបានធ្វើឡើង ខណៈដែលទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានកំពុងឡើងតានតឹងខ្លាំង បន្ទាប់ពីឥណ្ឌាបានដកស្វ័យភាពពីតំបន់កាស្មៀរ។ ដូច្នេះចង់ ឬមិនចង់ រឿងកាស្មៀរអាចជាប្រធានរឿងមួយនៅក្នុងជំនួបរវាងលោកម៉ាក្រុង និងលោកម៉ូឌី។ តែលោករ៉ាស៊ីន ហ្សង់លុច អ្នកស្រាវជ្រាវបារាំងម្នាក់បានយល់ឃើញថា ទំនាក់ទំនងទ្វេភាគី ពិសេសក្នុងវិស័យសេដ្ឋកិច្ចរវាងបារាំង និងឥណ្ឌាជារឿងសំខាន់ជាង។ ចំណែកជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានជាប្រធានបទដែលបារាំងជ្រើសរើសផ្លូវកណ្តាល និងបានត្រឹមអំពាវនាវឲ្យមានភាពស្ងាប់ស្ងាត់ និងសន្តិភាពនៅក្នុងតំបន់។ Read more