Brexit៖លោកម៉ាក្រុងសង្ឃឹមរកឃើញដំណោះស្រាយមួយជាមួយអង់គ្លេសពីពេលនេះទៅ ៣០ថ្ងៃខាងមុខ
newsare.net
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ សីហា ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានទទួលជួបនាយករដ្ឋBrexit៖លោកម៉ាក្រុងសង្ឃឹមរកឃើញដំណោះស្រាយមួយជាមួយអង់គ្លេសពីពេលនេះទៅ ៣០ថ្ងៃខាងមុខ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ សីហា ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានទទួលជួបនាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនស៊ុននៅវិមានអេលីហ្សេ។ ជំនួបរវាងលោកម៉ាក្រុង និងនាយករដ្ឋមន្ត្រីថ្មីអង់គ្លេសបានផ្តោតសំខាន់លើកិច្ចព្រមព្រៀងលែងលះរវាងសហភាពអឺរ៉ុប និងអង់គ្លេសហៅ Brexit ដែលអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រីតេរ៉េ ហ្សាមេបានចុះហត្ថលេខាជាមួយអឺរ៉ុបកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨។ តាមគម្រោង អង់គ្លេសត្រូវចាកចេញពីអឺរ៉ុបតាំងពីថ្ងៃទី២៩ មីនា ឆ្នាំ ២០១៩ មកម្ល៉េះ តែសំណុំរឿងមួយនេះបានបន្តជាប់គាំងដោយសារតែរឿងប្រទាញប្រទង់ទាក់ទងនឹងព្រំដែនរវាងអៀរឡង់ខាងជើងរបស់អង់គ្លេស និងប្រទេសអៀរឡង់។ បើពីពេលនេះទៅថ្ងៃទី៣១ តុលា អង់គ្លេស និងអឺរ៉ុបនៅតែមិនអាចនិយាយចុះសម្រុងគ្នា នោះអង់គ្លេសត្រូវចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងនៅថ្ងៃទី៣១ តុលា។ តែនៅក្នុងសន្និសីទកាសែតរួមជាមួយលោកចនស៊ុន លោកម៉ាក្រុងបានយល់ឃើញថា ដំណោះស្រាយមួយអាចនឹងរកឃើញពីពេលនេះទៅ ៣០ថ្ងៃខាងមុខ។ Read more