ការផ្ទុះសង្រ្គាមអាមេរិក-អ៊ីរ៉ង់ អាចកើតមានគ្រប់ពេលចាប់ពីពេលនេះតទៅ
newsare.net
រលកនៃសង្រ្គាមនៅលើឈូងសមុទ្រពែក្យ ហាក់ស្ងប់ស្ងាត់បន្តិច កាលពីមួយខែកន្លងមកនេះ ប៉ុន្តែនៅពេលនការផ្ទុះសង្រ្គាមអាមេរិក-អ៊ីរ៉ង់ អាចកើតមានគ្រប់ពេលចាប់ពីពេលនេះតទៅ
រលកនៃសង្រ្គាមនៅលើឈូងសមុទ្រពែក្យ ហាក់ស្ងប់ស្ងាត់បន្តិច កាលពីមួយខែកន្លងមកនេះ ប៉ុន្តែនៅពេលនេះ គឺតានតឹងបំផុតបន្ទាប់ពីយន្តហោះដ្រូន ដែលអាមេរិកចោទថាជារបស់អ៊ីរ៉ង់បានវាយប្រហារទៅទីតាំងចម្រាញប្រេងចំនួន២កន្លែងនៃប្រទេសអារ៉ាប៊ីសាវអូឌិត។ គេហទំព័រ Middle East Forum ចុះផ្សាយថាលោក ត្រាំមានការខឹងសម្បាជាខ្លាំង ហើយព្រមានថា កងទ័ពសហរដ្ឋអាមេរិកបាន ត្រៀមវាយប្រហារលើគោលដៅណាមួយដែលជាការចាំបាច់ បើមានការឯកភាពពីប្រទេសអារ៉ាប៊ីសាវអូឌិត។ លោក ត្រាំ បានអះអាងថា សេតវិមាន បានដឹងពីក្រុមដែលនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែកំពុងរង់ចាំស្ដាប់ការលើកឡើងរបស់ ទីក្រុង Riyadh នៅអារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធនឹងក្រុមដែលបានបង្កការបំផ្លិតបំផ្លាញដល់រោងចក្រចម្រាញ់ប្រេងរបស់ប្រទេស អារ៉ាប៊ីសាវអូឌិត។ លោក ត្រាំ បានធ្វើការព្រមានដូចនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គម Twitte rរបស់លោក មួយថ្ងៃក្រោយការវាយប្រហារដោយយន្តហោះដ្រូនទៅលើប្រទេសសម្ព័ន្ធរបស់ខ្លួន។ រោងចក្រចម្រាញ់ប្រេង នៅតំបន់ Abqaiq និង Khurais នៅភាគខាងកើតប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវរងការបំផ្ទុះ ដោយយន្តហោះដ្រូន។ តាមប្រភពដដែលនេះ ផ្កាយរណអាមេរិក បានបង្ហាញរូបភាពឲ្យឃើញថា មានយន្តហោះដ្រូនជាច្រើនគ្រឿង បានហោះហើរ លើ ដែនសមុទ្រពែក្យ ហើយខ្លះបានហោះចូលដែនអាកាសនៃប្រទេស អារ៉ាប៊ីសាវ អូឌិត។ ប្រទេសអ៊ីរ៉ង់អាចមានលទ្ធភាពនៃការប្រើដ្រូន ២០គ្រឿង និង កាំជ្រួចរាប់សិបគ្រាប់ អាចបាញ់ចូលទឹកដី ប្រទេសអារ៉ាប៊ីសាវងូឌីត និងប្រទេសបារ៉ែន ហើយ វាអាចបាញ់ទៅលើ មូលដ្ឋានកងទ័ពអាមេរិក នៅប្រទេស២នេះ និងនៅកន្លែងផ្សេងៗទៀត។ យ៉ាងណា ក្រុងតេអេរ៉ង់បានច្រានចោលរាល់ការចោទមកលើខ្លួន ដោយលើកឡើងថាការគិតឃើញ […] The post ការផ្ទុះសង្រ្គាមអាមេរិក-អ៊ីរ៉ង់ អាចកើតមានគ្រប់ពេលចាប់ពីពេលនេះតទៅ appeared first on The Cambodia Daily Khmer. Read more