លោក ហ៊ុន សែន មិនញញើតចំពោះប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់បរទេសឡើយ
newsare.net
លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី១០បានប្រកាសជាថ្មីទៀត ដោយមិនញញើតចំពោះការប្រកាសដាក់ទណ្ឌកម្មលោក ហ៊ុន សែន មិនញញើតចំពោះប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់បរទេសឡើយ
លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី១០បានប្រកាសជាថ្មីទៀត ដោយមិនញញើតចំពោះការប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជាឡើយ ដោយថាកម្ពុជាធ្លាប់រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ ក្នុងគ្រាលលោកបានដឹកនាំប្រទេសដែលលើកបន្តុបដោយវៀតណាម។ ថ្លែងក្នុងពិធី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា នាព្រឹកនេះ លោក ហ៊ុន សែន បានលើកឡើងពីសាវតា ដែលកម្ពុជាធ្លាប់ឆ្លងកាត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីអន្តរជាតិ ប៉ុន្តែកម្ពុជាមិនបានស្លាប់នោះឡើយ។ ជាមួយគ្នានេះ ចំពោះការព្រមានដាក់ទណ្ឌកម្មណាមួយមកលើកម្ពុជានៅពេលបច្ចុប្បន្ន បុរសខ្លាំងនៅកម្ពុជារូបនេះ ក៏មិនព្រឺរោមនោះដែរ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះធ្វើឡើង ស្របពេលសហគមន៍អន្តរជាតិ ដែលមានសហភាពអឺរ៉ុប កំពុងដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ដោយឡែកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកវិញ ក៏បានជំរុញរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ត្រាំ ឱ្យពិនិត្យមើលលទ្ធភាពដើម្បីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ ហៅថា GSP ពីកម្ពុជាផងដែរ។ ការជំរុញដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជានេះ ក្រោយពេលប្រទេសដឹកមុខលោកសេរីទាំងនេះ បានមើលឃើញពីការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីសំណាក់រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។ ពិសេសក្រោយពេលការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ ការរំលាយគណបក្សប្រឆាំង និងដកហូតតំណែងមន្ត្រីបក្សប្រឆាំងដែលមិនព្រមចុះចូលជាមួយបក្សលោក ហ៊ុន សែន យកទៅចែកគ្នា។ ការដាក់បម្រាមមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិជាង១រយនាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ […] The post លោក ហ៊ុន សែន មិនញញើតចំពោះប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់បរទេសឡើយ appeared first on The Cambodia Daily Khmer. Read more