ក្រសួងបរិស្ថានកសាងដំរីពីរណារយន្តដើម្បីបង្ហាញពីការបង្ក្រាបបទល្មើសព្រៃឈើ
newsare.net
រណារយន្តជាង៣០០គ្រឿង ដែលរឹបអូសបាននៅក្នុងយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្ក្រសួងបរិស្ថានកសាងដំរីពីរណារយន្តដើម្បីបង្ហាញពីការបង្ក្រាបបទល្មើសព្រៃឈើ
រណារយន្តជាង៣០០គ្រឿង ដែលរឹបអូសបាននៅក្នុងយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានក្រសួងបរិស្ថានយកទៅកែច្នៃដំឡើងជារូបសំណាកសត្វដំរីមួយក្បាល។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងនៅថ្ងៃអាទិត្យ ទី១៣តុលានេះថា ការកសាងរូបដំរីពីរណារយន្តនេះ មានន័យសំខាន់ពីរ។ ទី១៖ គឺបង្ហាញពីរណារយន្តដែលជនទុច្ចរិតប្រើប្រាស់ដើម្បីបំផ្លាញធនធានធម្មជាតិ។ និងទី២៖ គឺចង់ពញ្ញាក់ស្មារតីរបស់ប្រជាពលរដ្ឋឲ្យចូលរួមការពារនិងអភិរក្សហ្វូងសត្វដំរីនៅកម្ពុជាឲ្យបានគង់វង្ស។ Read more