លិខិតជូនការីនិពន្ធដោយ លោក ហឿន វ៉ឹក៖ សហគមន៍ខ្មែរក្នុងទីក្រុងតាកូម៉ានៃរដ្ឋវ៉ាស៊ីនតុនថ្កោលទោសលោក ហ៊ុន សែន ករណីចុះកិច្ចព្រមព្រៀមព្រំដែនជាមួយវៀតណាម
newsare.net
ការចុះហត្ថលេខារបស់ លោកហ៊ុន សែន ជាមួយមេដឹកនាំវៀតណាមកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ជុំវិញលទ្ធលិខិតជូនការីនិពន្ធដោយ លោក ហឿន វ៉ឹក៖ សហគមន៍ខ្មែរក្នុងទីក្រុងតាកូម៉ានៃរដ្ឋវ៉ាស៊ីនតុនថ្កោលទោសលោក ហ៊ុន សែន ករណីចុះកិច្ចព្រមព្រៀមព្រំដែនជាមួយវៀតណាម
ការចុះហត្ថលេខារបស់ លោកហ៊ុន សែន ជាមួយមេដឹកនាំវៀតណាមកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ជុំវិញលទ្ធផលនៃការបោះបង្គោលព្រុំដែនរវាងប្រទេសទាំងពីរ បាន៨៤% នោះ គឺជាការបំផ្លាញជាតិធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងព្រំដែននេះ បានធ្វើអោយមានការលើកឡើងពីក្រុមអ្នកតាមដានសង្គមថា បានធ្វើអោយបាត់ទឹកដីខ្មែរជាច្រើននិងពុំមានតម្លាភាពសំរាប់ពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស ដោយសារការចុះហត្ថលេខានោះ ធ្វើឡើងខណៈគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងរដ្ឋសភាជាតិដោយបក្សតែមួយតាមរយៈការបោះឆ្នោតខុសច្បាប់កាលពីខែកក្កដា ឆ្នាំ២០១៨។ ក្រៅពីនេះ របបលោកហ៊ុន សែនពុំបានបង្ហាញរបាយការណ៍នៃកិច្ចព្រមព្រៀងនោះជាសាធារណៈឡើយ រីឯប្រធានគណកម្មការព្រំដែននៃរបបផ្តាច់ការបច្ចុប្បន្ន គឺលោក វ៉ា គីមហុង និយាយថា «ទំហំដីនៃប្រទេសកម្ពុជាគឺ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ប៉ុន្តែនៅពេលវាស់ជាក់ ស្តែង យើងឃើញលទ្ធផលសល់ប៉ុន្មាន ចាំគិតតទៅទៀត»។ នេះគឺជាសំដីគ្មានការទទួលខុសត្រូវរបស់មន្ត្រី លោកហ៊ុន សែន! បើតាមលោកវ៉ា គីមហុងៈ កិច្ចព្រមព្រៀងលើព្រុំដែន៨៤%នេះ គឺធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងបំពេញបន្ថែមឆ្នាំ២០០៥ ដែលផ្តល់សុពលភាពដល់កិច្ចព្រមព្រៀងកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥។ កិច្ចព្រមព្រៀងឆ្នាំ១៩៨៥ គឺជាកិច្ចព្រមព្រៀងខុសទាំងច្បាប់ជាតិ និងអន្តរជាតិ ពីព្រោះកាលណោះកម្ពុជាស្ថិតក្រោមនឹមអាណានិគមយួន ហើយរដ្ឋាភិបាលលោក ហ៊ុន សែន ពេលនោះពុំទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិឡើយ។ លើសពីនេះទៀត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក្នុងឧបសម្ពន្ធ័ទី៥ មាត្រតា១ ចំណុច២-ឃ បានតំរូវអោយកម្ពុជាលប់ចោលនូវកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យភាពនៃដែនដីរបស់ខ្លួន។ នេះបានសេចក្តីថា […] The post លិខិតជូនការីនិពន្ធដោយ លោក ហឿន វ៉ឹក៖ សហគមន៍ខ្មែរក្នុងទីក្រុងតាកូម៉ានៃរដ្ឋវ៉ាស៊ីនតុនថ្កោលទោសលោក ហ៊ុន សែន ករណីចុះកិច្ចព្រមព្រៀមព្រំដែនជាមួយវៀតណាម appeared first on The Cambodia Daily Khmer. Read more