ភរិយាអតីតជនភៀសខ្លួនខ្មែរកម្ពុជាក្រោមដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់និងឃុំខ្លួន ស្នើឱ្យដោះលែងស្វាមីរបស់ខ្លួន
newsare.net
ភរិយាអតីតជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមទភរិយាអតីតជនភៀសខ្លួនខ្មែរកម្ពុជាក្រោមដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់និងឃុំខ្លួន ស្នើឱ្យដោះលែងស្វាមីរបស់ខ្លួន
ភរិយាអតីតជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាមទៅសុំសិទ្ធិជ្រកកោននៅប្រទេសថៃ បានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងប្តីរបស់អ្នកស្រីឱ្យមានសេរីភាពឡើងវិញ ដោយថាប្តីរបស់អ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ លោក ឡឹម យន្ត ជាសមាជិកជនភៀសខ្លួនខ្មែរក្រោម និងជាអតីតជនភៀសខ្លួន ដែលបានស្វែងរកសិទ្ធិជ្រកកោនពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR នៅប្រទេសថៃ កាលពីឆ្នាំ ២០១៣ ដោយសារអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញផ្នែកសិទ្ធិជំនឿសាសនា និងនយោបាយមកលើពលរដ្ឋខ្មែរក្រោមកាន់តែខ្លាំងឡើងៗ។ ភរិយាលោក ឡឹម យន្ត គឺ អ្នកស្រី ឈុន ណារី បានឱ្យដឹងថា ប្តីរបស់គាត់បានទទួលឋានៈជាជនភៀសខ្លួនរបស់អង្គការ UNHCR ដោយរង់ចាំតែថ្ងៃចេញទៅកាន់ប្រទេសទី៣ ប៉ុណ្ណោះ ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកហើយនៅពុំទាន់មានប្រទេសទី៣ ដើម្បីធានាក្រុមគ្រួសាររបស់គាត់ទៅរស់នៅនោះទេ។ អ្នកស្រីបន្តថា ក្នុងឋានៈជាជនភៀសខ្លួននៅប្រទេសថៃ ប្តីរបស់អ្នកស្រីបានធ្វើការងារខ្លះគ្រាន់ចិញ្ចឹមជីវិត ដូចជាស៊ីឈ្នួលប្រឡេះ ទងម្ទេស ដោយមួយថ្ងៃរកបានចំណូលគិតជាលុយខ្មែរប្រមាណ១ម៉ឺនរៀលប៉ុណ្ណោះ។ ប៉ុន្តែជាអកុសល ប្តីអ្នកស្រីត្រូវបានសមត្ថកិច្ចខ្មែរចាប់ខ្លួននៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តព្រៃវែង នៅពេលដែលអ្នកស្រី និងស្វាមី បានត្រឡប់ពីមើលឪពុកដែលកំពុងសម្រាកព្យាបាលជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តតៃនិញប្រទេសវៀតណាមកាលពីថ្ងៃទី ១៦ ខែកញ្ញា។ ពលរដ្ឋខ្មែរក្រោម លោក ឡឹម យន្ត និង លោក នីវ ចំរើន ជាជនជាតិខ្មែរកណ្តាលត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ បទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ […] The post ភរិយាអតីតជនភៀសខ្លួនខ្មែរកម្ពុជាក្រោមដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់និងឃុំខ្លួន ស្នើឱ្យដោះលែងស្វាមីរបស់ខ្លួន appeared first on The Cambodia Daily Khmer. Read more