NGO៖ ម្ចាស់ផ្ទះជួលនៅខេត្តព្រះសីហនុ កំពុងប្រឈមនឹងហានិភ័យ ក្រោយការចាកចេញរបស់ជនជាតិចិន
newsare.net
អ្នកឃ្លាំមើលមកពីអង្គការសង្គមស៊ីវិលនៅក្នុងខេត្តព្រះសីហនុបានអះអាងថា ម្ចាសNGO៖ ម្ចាស់ផ្ទះជួលនៅខេត្តព្រះសីហនុ កំពុងប្រឈមនឹងហានិភ័យ ក្រោយការចាកចេញរបស់ជនជាតិចិន
អ្នកឃ្លាំមើលមកពីអង្គការសង្គមស៊ីវិលនៅក្នុងខេត្តព្រះសីហនុបានអះអាងថា ម្ចាស់ផ្ទះជួលមួយចំនួននៅក្នុងខេត្តព្រះសីហនុ កំពុងប្រឈមនឹងហានិភ័យ ជំពាក់ប្រាក់ធនាគារ និងមួយចំនួនមិនមានប្រាក់បង់ថ្លៃការប្រាក់ធនាគារ ដែលពួកគេបានខ្ចីមក ដើម្បីសាងសង់បន្ទប់ជួលឲ្យជនជាតិចិនដែលមានតម្លៃថ្លៃៗ។ បច្ចុប្បន្នម្ចាស់ផ្ទះជួលខ្លះ ត្រូវបង្ខំចិត្តទម្លាក់ថ្លៃជួលដល់ទៅ៥០%។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជាយល់ថា នេះគ្រាន់តែជាបញ្ហាប្រឈមក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ Read more