ការវិវត្តថ្មីៗចុងក្រោយជុំវិញសមុទ្រចិនខាងត្បូង តើមានអ្វីកើតឡើង?
newsare.net
ក្រឡេកមកមើលការវិវត្តន៍ចុងក្រោយថ្មីៗនេះនៅសមុទ្រចិនខាងត្បូង ដែលចិនជាអ្នកបង្កអោយមានការប្រកការវិវត្តថ្មីៗចុងក្រោយជុំវិញសមុទ្រចិនខាងត្បូង តើមានអ្វីកើតឡើង?
ក្រឡេកមកមើលការវិវត្តន៍ចុងក្រោយថ្មីៗនេះនៅសមុទ្រចិនខាងត្បូង ដែលចិនជាអ្នកបង្កអោយមានការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងតូចៗលើតំបន់ជម្លោះលើដែនកោះ ផ្កាថ្ម សំបូរដោយឧស្ម័នគឺតំបន់សមុទ្រចិនខាងត្បូង។ ទីនោះគឺជាផ្លូវដឹកជញ្ចូនដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោកនិងសម្បូរទៅដោយត្រី ធនធានរក្សាទុកដូចជាប្រេង និងឧស្ម័នជាដើម។ នៅសមុទ្រចិនខាងត្បូងនេះដែរ ក៏ជាទីតាំងពេញនិយមបំផុតក្នុងការធ្វើសមយុទ្ធយោធា ដែលធ្វើឡើងក្នុងគោលបំណងបង្ហាញកម្លាំងយោធាដាក់គ្នា។ សារព័ត៌មាន AP បានចុះផ្សាយថា នៅទីនោះគេឃើញមានយោធាអាមេរិករួមនឹងយោធាហ្វីលីពីនប្រមាណ២ពាន់នាក់និងកងពលតូចមួយក្រុមនៃកងទ័ពជើងទឹកជប៉ុនកំពុងប្រតិបត្តិការសមយុទ្ធចាប់ពីថ្ងៃទី១៤ខែតុលា ក្នុងគោលបំណងឆ្លើយតបជាបន្ទាន់ទៅនឹងវិបត្តិនិងគ្រោះធម្មជាតិក៏ដូចជាគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កងទ័ពពហុសាសន៍ក្នុងការរក្សាតំបន់នោះឱ្យមានភាពសេរីនិងបើកចំហសម្រាប់នាវាចរណ៍។ សមយុទ្ធ១០ថ្ងៃនេះ នឹងរួមបញ្ចូលការធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិតៗនិងបង្ហញរូបភាពផ្ទាល់ហើយព្រឹត្តិការណ៍នេះធ្វើឡើងចេញពីមូលដ្ឋានទ័ពជើងទឹក នៅ តំបន់ Subic ជាមូលដ្ឋានយោធាអាមេរិកចាស់ស្ថិតនៅភាគខាងជើងឈៀងខាងលិចទីក្រុងម៉ានីល។ ក្រុមកងទ័ពចល័តទាំងនោះនឹងធ្វើសកម្មភាពមនុស្សធម៌នៅបណ្ដា៦ខេត្តនៃប្រទេសហ្វីលីពីន។ ទូតអាមេរិកប្រចាំក្រុងម៉ានីលនិយាយថា សកម្មភាពអស់នេះ គឺជាបង្ហាញពីភាពប្រសើរឡើងនូវសមត្ថភាពយោធានិងការប្ដេជ្ញាចិត្តក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិចក៏ដូចជាការបង្ហាញពីសមត្ថភាពក្នុងការពង្រាយយោធាសម្រាប់ដោះស្រាយព្រឹត្តិការណ៍ណាមួយប្រសិនបើកើតមាន។ បុគ្គលិកយោធា ១០០នាក់ របស់ជប៉ុនក៏ចូលរួមជាមួយនឹងការហ្វឹកហាត់ពីការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ទប់ទល់នឹងគ្រោះធម្មជាតិ។ សមយុទ្ធយោធារវាងប្រទេសមហាអំណាចសហរដ្ឋអាមេរិក និងហ្វីលីពីន បង្កើតឡើងដោយសន្ធិសញ្ញាបើទោះជារដ្ឋាភិបាលលោកRodrigo Durterte បានបញ្ឈប់ដោយកំហឹងក្ដីក្នុងករណីកន្លងមកដែលអាមេរិកបានរិះគន់យ៉ាងចាស់ដៃនឹងរដ្ឋាភិបាលនេះពីសង្គ្រាមប្រឆាំងគ្រឿងញៀនថាកំពុងធ្វើរឿងអមនុស្សធម៌បំផុត។ មេបញ្ជាការកងទ័ពហ្វីលីពីនម្នាក់បាននិយាយថា ជម្លោះប្រដាប់អាវុធរវាងហ្វីលីពីន និងចិនស្ថិតក្នុងកម្រិតទាបនៅឡើយ។ លោកឧត្តមសេនីយឯក Noel Clement និយាយទៅកាន់ក្លឹបអ្នកកាសែតនៃប្រទេសហ្វីលីពីនថា យើងគាំទ្រយុទ្ធសាស្រ្ដរបស់រដ្ឋាភិបាលក្នុងកាដោះស្រាយជម្លោះតាមរយៈផ្លូវទូតនិងដោយសន្ដិវិធី។ ឧត្តមសេនីយ៍រូបនេះត្រូវបានតែងតាំងដោយបុរសខ្លាំង ឌូទ័រតេ កាលពីខែមុន ក្រោយពីមើលឃើញកម្លាំងទ័ពឆ្លងដែនសមុទ្រត្រូវបានចាត់ទុកថាទន់ខ្សោយជាងគេក្នុងតំបន់ ស្របពេលដែលខេត្តមួយចំនួននៃប្រទេសហ្វីលីពីនភាគខាងត្បូងកំពុងមានចលនាកុបកម្មជាខ្លាំង ខណៈសហគមន៍អន្ដរជាតិនៅតែមើលឃើញប្រយោជន៍ដែនទឹកហ្វីលីពីននៅតែត្រូវបានទន្រ្ទានដោយចិនដដែល។ កាលពីដើមខែនេះ ហ្វីលីពីនបានចេញបញ្ជាប្រឆាំងនឹងនាវាល្បាតចិនដែលរាយការណ៍មកថាបានបើកមកកាន់តំបន់ដែនទឹកដែលកាន់កាប់ដោយហ្វីលីននៅសមុទ្រចិនខាងត្បូង។ ពេលនោះលោករដ្ឋមន្រ្ដីក្រសួងការបរទេស Teodoro Locsin រួមដំណើរជាមួយប្រធានាធិបតីខ្លួនទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ី ជាបន្ទាន់ ហើយលោករដ្ឋមន្រ្ដីរូបនោះបានចេញបញ្ជានៅលើបណ្ដាញសង្គមទ្វីតធឺ ជាផ្លូវការឱ្យក្រសួងការបរទេសរបស់ខ្លួនបង្កកំលាំងធ្វើបាតុកម្ម។ ប្រមុខយោធាហ្វីលីពីន និងមន្រ្ដីជាច្រើននៅតែរាយការណ៍ពីសកម្មភាពនាវាល្បាតចិននៅផែទឹករាក់ Second Thomas។ ចំពោះបញ្ហាវៀតណាម និងចិនវិញ មានសញ្ញាណតានតឹងជាខ្លាំងពីសំណាក់ប្រទេសចិន។ ប្រធានាធិបតីវៀតណាម Nguyen Phu […] The post ការវិវត្តថ្មីៗចុងក្រោយជុំវិញសមុទ្រចិនខាងត្បូង តើមានអ្វីកើតឡើង? appeared first on The Cambodia Daily Khmer. Read more