លោកម៉ាក អេស្ភ័រ៖អាមេរិក និងកូរ៉េខាងត្បូងលើកពេលធ្វើសមយុទ្ធជាសញ្ញាដែលបង្ហាញពីឆន្ទៈល្អ
newsare.net
អាមេរិក និងកូរ៉េខាងត្បូងបានសម្រេចលើកពេលធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាដែលគ្រោងលោកម៉ាក អេស្ភ័រ៖អាមេរិក និងកូរ៉េខាងត្បូងលើកពេលធ្វើសមយុទ្ធជាសញ្ញាដែលបង្ហាញពីឆន្ទៈល្អ
អាមេរិក និងកូរ៉េខាងត្បូងបានសម្រេចលើកពេលធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាដែលគ្រោងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៨ វិច្ឆិកា។ ដំណឹងនេះត្រូវបានប្រកាសដោយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោកម៉ាក អេស្ភ័រពីទីក្រុងបាងកក ប្រទេសថៃនាថ្ងៃអាទិត្យ ទី១៧ វិច្ឆិកា។ ទីក្រុងបាងកកដែលលោកបានទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិជាមួយក្រុមប្រទេសអាស៊ាន។ ចំណែកសមភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលនៅមិនទាន់បានកំណត់ថ្ងៃ ខែថ្មីនៃការធ្វើសមយុទ្ធទេ។ កូរ៉េខាងជើងបានសម្តែងការពេញចិត្តចំពោះការលើកពេលធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងពេលនេះ។ តែស្របពេលគ្នា ក្រុងព្យុងយ៉ាងក៏បានឆ្លៀតរិះគន់ ទិតៀនអាមេរិកពីបទបន្តប្រើនយោបាយអរិភាពលើកូរ៉រខាងជើង។ តើការដែលអាមេរិក និងកូរ៉េខាងត្បូងបានសម្រេចលើកពេលធ្វើសមយុទ្ធរវាងគ្នាពេលនេះមានគោលដៅអ្វីដែរ?។ Read more