Cambodia

​កញ្ញា កឹម មនោវិទ្យា៖ ​ក្រុម​លោក សម រង្ស៊ី កំពុង​ប្រឹង​លាប​ពណ៌​មួល​បង្កាច់​លោក កឹម សុខា ថា​ជា​អាយ៉ង​CPP​

កញ្ញាកឹម មនោវិទ្យា ដែល​ជា​កូន​ស្រី​របស់​លោក​កឹម សុខា នៅ​យប់​មិញ​នេះ បាន​ចេញ​មក​ប្រតិកម្ម​

ជម្លោះដីធ្លីខេត្តព្រះវិហារ៖តុលាការសម្រេចដោះលែងពលរដ្ឋ២៨នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

តុលាការខេត្តព្រះវិហារបានសម្រេចដោះលែងពលរដ្ឋ ២៨នាក់ដែលរងការចោទប្រកាន់ពីបទទន្ទ្រានចូលកាន់ក

ជម្លោះដីធ្លីខេត្តព្រះវិហារ៖តុលាការសម្រេចដោះលែងពលរដ្ឋ២៨នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

តុលាការខេត្តព្រះវិហារបានសម្រេចដោះលែងពលរដ្ឋ ២៨នាក់ដែលរងការចោទប្រកាន់ពីបទទន្ទ្រានចូលកាន់កាប់ដីរដ្ឋខុសច្បាប់ នៅស្រុកគូលែន។ លោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារបានបញ្ជាក់នៅថ្ងៃទី១៦មេសា ឆ្នាំ២០២៤ នេះថា ការដោះលែងនេះដោយសារតែពួកគេបានសារភាពទទួលស្គាល់កំហុស និងឆ្លើយថា មានមេខ្យល់ញុះញង់បង្កឱ្យមានសកម្មភាពហិង្សាតបតជាមួយអាជ្ញាធរ។ តែលោកណុប វុធ្ធីមិនភ្លេចបន្ថែមថា ពួកគេទាំង២៨នាក់នៅតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

ហេតុអ្វីសហរដ្ឋអាមេរិកលូកដៃចូលគម្រោងព្រែកជីក «ហ្វូណនតេជោ»?

បន្ទាប់ពី​កម្ពុជា​ប្រកាស​ពី​គម្រោង​ព្រែក​ជីក​ពី​តាកែវ​ទៅ​កាន់​សមុទ្រ​ខេត្ត​កែប​នៅ​ចុង​

ហេតុអ្វីសហរដ្ឋអាមេរិកលូកដៃចូលគម្រោងព្រែកជីក «ហ្វូណនតេជោ»?

បន្ទាប់ពី​កម្ពុជា​ប្រកាស​ពី​គម្រោង​ព្រែក​ជីក​ពី​តាកែវ​ទៅ​កាន់​សមុទ្រ​ខេត្ត​កែប​នៅ​ចុង​ឆ្នាំ​២០២៤​ នេះ​ គេឃើញ​មាន​ប្រតិកម្ម​មួយ​ចំនួន​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​។ ​វៀតណាម​ដែល​ជា​ប្រទេស​នៅ​កៀក​នឹង​គម្រោង​ព្រែក​ជីក​«ហ្វូណនតេជោ» បាន​ប៉ុន​ប៉ង​រារាំង​គម្រោង​នេះ​ក្រោម​លេស​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន​។ ចំណែក​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ក្តី​បារម្ភ​ថា ​គម្រោង​នេះ​អាច​ជា ​«ផ្លូវ​នាវា​ចរណ៍​របស់​កង​យោធា​ជើង​ទឹក​ចិន»​។​ តែ​សម្រាប់​កម្ពុជា រាល់​ការ​លើក​ឡើង​ទាំង​នេះ​សុទ្ធ​សឹង​ជា​ហេតុ​ផល​នយោបាយ​៕​

វិសមភាព​ប្រាក់​ចំណូល​ កើន​ឡើង​ខ្លាំង​ក្នុង​ប្រទេស​ទទួល​ជំនួយ​IMF

វិសមភាព​ប្រាក់​ចំណូល​​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុង​៦០%​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​កម

វិសមភាព​ប្រាក់​ចំណូល​ កើន​ឡើង​ខ្លាំង​ក្នុង​ប្រទេស​ទទួល​ជំនួយ​IMF

វិសមភាព​ប្រាក់​ចំណូល​​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុង​៦០%​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​កម្មវិធី​ជំនួយ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ និង​ធនាគារ​ពិភពលោក។ ជា​វិសមភាព​ដ៏​ខ្ពស់​ ​ដល់​កំរិត​​ទាញ​សញ្ញាអាសន្នរបស់​អង្គការ​សហប្រជាជាតិទៀត។ ​នេះ​បើ​តាម​របាយការណ៍​Oxfamចេញ​ផ្សាយ​នៅថ្ងៃចន្ទទី ១៥​មេសា​។

ក្រោយ​ការវាយប្រហាររបស់អ៊ីរ៉ង់ អ៊ីស្រាអែលស្ថិតនៅចំពោះមុខជំរើស២​ដ៏គ្រោះថ្នាក់

គិតមកត្រឹមពេលនេះ ២ថ្ងៃក្រោយអ៊ីរ៉ង់​បញ្ជាដ្រូននិងមីស៊ីលសរុបជាង​៣០០គ្រាប់ បាញ់ឆ្ពោះមកលើអ៊

ក្រោយ​ការវាយប្រហាររបស់អ៊ីរ៉ង់ អ៊ីស្រាអែលស្ថិតនៅចំពោះមុខជំរើស២​ដ៏គ្រោះថ្នាក់

គិតមកត្រឹមពេលនេះ ២ថ្ងៃក្រោយអ៊ីរ៉ង់​បញ្ជាដ្រូននិងមីស៊ីលសរុបជាង​៣០០គ្រាប់ បាញ់ឆ្ពោះមកលើអ៊ីស្រាអែល រដ្ឋាភិបាលរបស់​ណេតាន់យ៉ាហ៊ូ នៅមិនទាន់សម្រេច ឬប្រកាសអ្វីទាំងអស់ ទាក់ទិននឹងការឆ្លើយតបទៅលើ​អ៊ីរ៉ង់​វិញ។ តើអ៊ីស្រាអែល នឹង​ស្ងាត់ត្រឹមនេះ ឬមួយអ៊ីស្រាអែល និងវាយប្រហារ​លើទឹកដី​អ៊ីរ៉ង់ដើម្បីសងសិកវិញ? នេះគឺជាជម្រើសដ៏លំបាក​​ចំនួន​​២ ដែលរដ្ឋាភិបាល​លោកណេតាន់យ៉ាហ៊ូ កំពុងតែប្រឈម ខណៈសហគមន៍អន្តរជាតិ ព្រួយបារម្ភកាន់តែខ្លាំង អំពីសង្គ្រាមឆាបឆេះរាលដាល។​

ប៉ារីសបើក​សន្និសីទ​មនុស្ស​ធម៌កុំ​ឱ្យ​ភ្លេច​ស៊ូដង់​ ដែលអាចធ្លាក់​ក្នុង​មហន្តរាយ​គ្មាន​ប្រៀប

​ស៊ូដង់​អាច​នឹងធ្លាក់​ក្នុង​​​វិបត្តិ​ស្បៀង​អាហារធំធេង​​បំផុត​ដែល​ពិភពលោកមិន​​ធ្លាប់ជួ

ប៉ារីសបើក​សន្និសីទ​មនុស្ស​ធម៌កុំ​ឱ្យ​ភ្លេច​ស៊ូដង់​ ដែលអាចធ្លាក់​ក្នុង​មហន្តរាយ​គ្មាន​ប្រៀប

​ស៊ូដង់​អាច​នឹងធ្លាក់​ក្នុង​​​វិបត្តិ​ស្បៀង​អាហារធំធេង​​បំផុត​ដែល​ពិភពលោកមិន​​ធ្លាប់ជួប​​ប្រទះ​ពី​មុន​មក​ទេ។ នេះ​ជា​ពាក្យ​ព្រមាន​របស់​អគ្គនាយក​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ក្នុង​ពេល​បើ​ក​សន្និសីទ​ស្តី​ពី​ប្រទេស​ស៊ូដង់​នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី ១៥​មេសា​២០២៤។ ផ្តួច​ផ្តើម​ឡើង​ដោយ​បារាំង ដើម្បី​តើនរំឮក​សហគមន៍​អន្តរជាតិ​កុំ​ឱ្យ​ភ្លេចស៊ូដង់​មួយ​នេះ សន្និសីទ​មាន​កម្មវត្ថុ​ប្រមូល​ជំនួយ​និង​សម្របសម្រួល​ឱ្យ​មានការ​ចរចា​បិទ​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយ​ពេល​មួយ​ឆ្នាំ​គត់ហើយ។

លោក​ដូណាល់ ត្រាំ ​​ចូលខ្លួន​ក្នុង​​អង្គ​សវនាការព្រហ្មទណ្ឌជាប្រវត្តិសាស្ត្រ

ថ្ងៃចន្ទទី​១៥មេសា២០២៤​ លោក​ដូណាល់ ត្រាំ បានក្លាយ​ជាអតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​ដំបូងគ

លោក​ដូណាល់ ត្រាំ ​​ចូលខ្លួន​ក្នុង​​អង្គ​សវនាការព្រហ្មទណ្ឌជាប្រវត្តិសាស្ត្រ

ថ្ងៃចន្ទទី​១៥មេសា២០២៤​ លោក​ដូណាល់ ត្រាំ បានក្លាយ​ជាអតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​ដំបូងគេបង្អស់ ដែលត្រូវ​ប្រឈមមុខនឹងអង្គសវនាការ​ព្រហ្មទណ្ឌ​។ ចៅក្រម​តុលាការនៅសង្កាត់ម៉ាន់ហាតាន់ បានបើកសវនាការជំនុំជំរះ​ លើករណី​ដែលចោទថាលោក​ដូណាល់ ត្រាំ បាន​ក្លែងបន្លំឯកសារគណនី ដើម្បី​យកប្រាក់ទៅ​សូកបំបិទមាត់អតីតតារា​ស្រីអាសអាភៀសម្នាក់។

អធិការ​បតី​អាល្លឺម៉ង់ទៅ​​ចិន​ពង្រឹងពាណិជ្ជកម្ម ខណៈ​​ចិនរងការរិះគន់​ពី​ការ​ប្រកួត​ប្រជែ​ង​មិន​ស្មោះត្រង់

​លោក អូឡាហ្វ ស្ហុលស៍ អធិការ​បតី​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​​ចិន​ នៅ​ថ្ងៃអាទិត្យ ទ

អធិការ​បតី​អាល្លឺម៉ង់ទៅ​​ចិន​ពង្រឹងពាណិជ្ជកម្ម ខណៈ​​ចិនរងការរិះគន់​ពី​ការ​ប្រកួត​ប្រជែ​ង​មិន​ស្មោះត្រង់

​លោក អូឡាហ្វ ស្ហុលស៍ អធិការ​បតី​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​​ចិន​ នៅ​ថ្ងៃអាទិត្យ ទី​១៤ មេសា ដើម្បីរឹត​ចំណង​ទាក់ទង​ពាណិជ្ជកម្មជាមួយ​ចិន ដែល​ជា​ដៃគូរកស៊ី​ដ៏ធំ​ចម្បង​ជាងគេ​របស់​អាល្លឺម៉ង់​។ ដំណើរ​ទស្សនកិច្ចទៅ​ស្រុក​ចិន​របស់​​​ថ្នាក់ដឹកនាំអឺរ៉ុបរូប​នេះ ត្រូវ​រង​ការ​រិះគន់ពី​អ្នក​នយោបាយ​ក្នុងស្រុក ស្របពេល​ដែលប្រទេស​​បស្ចិមលោក បាន​​ថ្កោលទោស​រដ្ឋអំណាច​ចិនអំ​​ពី​ការប្រកួត​ប្រជែ​ង​មិន​ស្មោះត្រង់​ ជុំវិញ​ការ​​ឧបត្ថម្ភធន​ក្នុង​វិស័យ​ឧស្សាហកម្ម ​។​

តើសង្គ្រាមអាចនឹងឆេះរាលដាលដែរឬទេ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល​?

គ្រប់គ្នាដឹងយ៉ាងច្បាស់ ថា​អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មក

តើសង្គ្រាមអាចនឹងឆេះរាលដាលដែរឬទេ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល​?

គ្រប់គ្នាដឹងយ៉ាងច្បាស់ ថា​អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មក​ហើយ​។ តែយ៉ាងណា​ អ៊ីរ៉ង់​មិនដែល​ប្រើប្រាស់កម្លាំង ​វាយ​ប្រហារដោយ​ផ្ទាល់ទៅលើអ៊ីស្រាអែលទេ បើគិតចាប់ពី​របបបដិវត្តអ៊ីស្លាម​អ៊ីរ៉ង់​បាន​ឡើងកាន់អំណាចនៅឆ្នាំ​១៩៧៩។ កន្លងមក អ៊ីរ៉ង់បានត្រឹមប្រើប្រាស់​កងកម្លាំងដៃជើងរបស់ខ្លួន ដូចជា​ក្រុមហេសបូឡាលីបង់ ក្រុម​ហ៊ូទីយេម៉ែន និងក្រុមហាម៉ាសជាដើម ឲ្យ​វាយ​ប្រហារទៅ​លើ​អ៊ីស្រាអែលជំនួសខ្លួន​។ តែនៅលើកនេះ វាគឺជាលើកទី១ហើយ ដែល​អ៊ីរ៉ង់​បញ្ជាដ្រូន​ និង​បាញ់​មីស៊ីលចេញពីទឹកដីខ្លួន ឆ្ពោះទៅ​អ៊ីស្រាអែលដោយ​ផ្ទាល់។ ស្ថិតក្នុងបរិបទដែលកាន់តែតានតឹងខ្លាំងបែបនេះ មានការព្រួយបារម្ភខ្លាំងឡើងអំពីសង្គ្រាមដែលអាចឆេះរាលដាល​ដោយចំហ រវាងគូសត្រូវទាំង​២នេះ​។

អ៊ីរ៉ង់​​វាយប្រហារ​​ទ្រង់ទ្រាយធំដោយផ្ទាល់ និងជា​លើកទី១ ទៅលើ​អ៊ីស្រាអែល

កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ បាន​បើកការវាយប្រហារផ្លូវ​អាកាស​ទ្រង់ទ្រាយធំទៅលើ​ទឹកដី​

អ៊ីរ៉ង់​​វាយប្រហារ​​ទ្រង់ទ្រាយធំដោយផ្ទាល់ និងជា​លើកទី១ ទៅលើ​អ៊ីស្រាអែល

កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ បាន​បើកការវាយប្រហារផ្លូវ​អាកាស​ទ្រង់ទ្រាយធំទៅលើ​ទឹកដី​ អ៊ីស្រាអែល ​នៅ​យប់​ថ្ងៃសៅរ៍​ឈាន​ចូល​ថ្ងៃអាទិត្យ​នេះ។ នេះជាការ​វាយប្រហារ​ដោយ​ចេញមុខនិងដោយ​ផ្ទាល់​ជាលើកទី១​ ពីសំណាក់​​អ៊ីរ៉ង់ ចំពោះ​អ៊ីស្រាអែល។​ ទីបញ្ជាការកងទ័ព​អ៊ីរ៉ង់​បញ្ជាក់ទៀត​​​ថា ការ​វាយប្រហារ​របស់​ខ្លួន ​បាន​សម្រេចចំ​​គោលដៅសំខាន់ៗ​​ទាំងអស់។ ផ្ទុយទៅវិញ ​អ៊ីស្រាអែល ​អះអាងថា​បាញ់​ស្ទាក់​កម្ទេច​បាន ​៩៩%​ ហើយ​និងគ្មា​នបង្កការ​ខូច​ខាត​អ្វី​ធំដុំទេ​។​ ​

អ៊ីរ៉ង់​វាយ​អ៊ីស្រាអែល៖ សហគមន៍​អន្តរជាតិ​​​ថ្កោល​ទោស​​អ៊ីរ៉ង់ និង​​ព្រួយ​បារម្ភ​អំពីសង្គ្រាម​​ឆេះ​រាល​ដាល

យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី១៤មេសា អ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយផ្ទាល់​និ

អ៊ីរ៉ង់​វាយ​អ៊ីស្រាអែល៖ សហគមន៍​អន្តរជាតិ​​​ថ្កោល​ទោស​​អ៊ីរ៉ង់ និង​​ព្រួយ​បារម្ភ​អំពីសង្គ្រាម​​ឆេះ​រាល​ដាល

យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី១៤មេសា អ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយផ្ទាល់​និង​ជា​លើក​ទី១ មកលើអ៊ីស្រាអែល​។ ជាការវាយប្រហារ ដែល​អ៊ីរ៉ង់អះអាងថាជាការសងសិក ចំពោះ “ទង្វើឧក្រិដ្ឋ” របស់អ៊ីស្រាអែល ដែលបានបាញ់មីស៊ីល​ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្រុងដាម៉ាស កាលពីខែមីនា។ យ៉ាងណាក៏ដោយ ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល​នាពេលនេះ ត្រូវបាន​សហគមន៍អន្តរជាតិ​ថ្កោលទោស និងថ្លែង​ការព្រួយបារម្ភ​ជាខ្លាំង ថាអ៊ីរ៉ង់កំពុងប្រលែងលេងនឹងភ្លើងសង្គ្រាម​ដ៏គ្រោះថ្នាក់ ដែលអាចឆេះរាលដាលទូទាំងតំបន់​ដើមបូព៌ា។

ហេតុអ្វីមន្រ្តីយោធាអង់គ្លេសថា អ៊ុយក្រែន​អាច​ចាញ់សង្រ្គាមនៅ​ឆ្នាំនេះ?

នៅអ៊ុយក្រែន ស្ថានការណ៍នៅ​សមរភូមិ​ខាងកើត​កាន់តែធ្លាក់ចុះអាក្រក់ ដោយសារ​រុស្ស៊ី​បង្កើន​កា

ហេតុអ្វីមន្រ្តីយោធាអង់គ្លេសថា អ៊ុយក្រែន​អាច​ចាញ់សង្រ្គាមនៅ​ឆ្នាំនេះ?

នៅអ៊ុយក្រែន ស្ថានការណ៍នៅ​សមរភូមិ​ខាងកើត​កាន់តែធ្លាក់ចុះអាក្រក់ ដោយសារ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​រឹតតែសន្ធឹក​ទៅលើ​កងទ័ពអ៊ុយក្រែន។ នៅក្នុងសារ​តេឡេក្រាម​កាលពីថ្ងៃសៅរ៍ទី​១៣​មេសា មេបញ្ជាការកងទ័ពអ៊ុយក្រែន ទទួលស្គាល់ថា ស្ថានការណ៍នៅសមរភូមិ​មុខ​កាន់តែយ៉ាប់យ៉ឺន នៅពេល​កងទ័ពរុស្ស៊ី​បើកការវាយប្រហារ​ទាំងផ្លូវអាកាស និង​ផ្លូវគោក។ នៅក្នុងបទសម្ផាសន៍​ជាមួយ​ទូរទស្សន៍អង់គ្លេស​BBC អតីត​មេបញ្ជាការកងទ័ពអង់គ្លេស​ម្នាក់​និយាយ​ថា អ៊ុយក្រែន​អាចចាញ់សង្រ្គាម​នៅ​ឆ្នាំនេះ បើសិន​អ៊ុយក្រែន​នៅតែ​ចាញ់ប្រៀបរុស្ស៊ី ទាំងរឿង​អាវុធទំនើប និង​​ចំនួនកងទ័ព។

ស្លាប់​មនុស្ស​៦នាក់ ដោយការ​វាយប្រហារ​ចាក់​នឹងកាំបិត នៅអូស្ត្រាលី

នៅទីក្រុង​ស៊ីដនី យ៉ាងហោច ស្លាប់មនុស្ស ៦ នាក់ និងរបួស​ជាច្រើន​នាក់​ ព្រោះតែការវាយប្រហារ​ចាក

ស្លាប់​មនុស្ស​៦នាក់ ដោយការ​វាយប្រហារ​ចាក់​នឹងកាំបិត នៅអូស្ត្រាលី

នៅទីក្រុង​ស៊ីដនី យ៉ាងហោច ស្លាប់មនុស្ស ៦ នាក់ និងរបួស​ជាច្រើន​នាក់​ ព្រោះតែការវាយប្រហារ​ចាក់​នឹងកាំបិត ថ្ងៃ​សៅរ៍​ ទី​១៣មេសា​។ ក្នុង​ចំណោម​មរណជន​ទាំង​ ៦ នាក់ ភាគច្រើន​ជាមនុស្ស​ស្រី​ គឺមាន​ ៥នាក់ ស្លាប់​នឹងកន្លែង ហើយ​ម្នាក់ទៀត​ បាន​ផុត​ដង្ហើម​នៅ​មន្ទីរពេទ្យ។​ បុរស​ខ្មាន់​កាំបិត បានត្រូវ​ប៉ូលិស​បាញ់​សម្លាប់នៅ​នឹងកន្លែងកើត​ហេតុ​​។ ​​ភ្លាមៗនេះ នគរបាល​អូស្ត្រាលី​ពុំ​ទាន់​ដឹង​ច្បាស់នៅឡើយទេ អំពី​ចេតនាពិត​របស់​ឃាតករ​។​ ចំណែក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​បញ្ជាក់ថា ខ្មាន់​កាំបិត​ ​ធ្វើ​សកម្មភាព​តែម្នាក់​ឯង។​ ​

ផ្ទុះអាវុធនៅ​ទីក្រុងភូមាជាប់ព្រំដែន៖ ថៃព្រមានកុំឲ្យរំលោភឆ្លងចូលក្នុងទឹកដីថៃ

ថៃពង្រាយរថពាសដែក និងពង្រឹង​ទាហាន​នៅព្រំដែន​ជាមួយ​ប្រទេស​ភូមា ខណៈពេល​ដែល​មាន​ការប្រយុទ្ធ

ផ្ទុះអាវុធនៅ​ទីក្រុងភូមាជាប់ព្រំដែន៖ ថៃព្រមានកុំឲ្យរំលោភឆ្លងចូលក្នុងទឹកដីថៃ

ថៃពង្រាយរថពាសដែក និងពង្រឹង​ទាហាន​នៅព្រំដែន​ជាមួយ​ប្រទេស​ភូមា ខណៈពេល​ដែល​មាន​ការប្រយុទ្ធគ្នាកាន់តែ​ខ្លាំង​រវាង​កងទ័ពភូមា និង​ក្រុមឧទ្ទាម​​នៅ​ទីក្រុង​ជាប់ព្រំដែន​ភូមាថៃ​។ នៅក្នុងទស្សនកិច្ច​ទៅកាន់តំបន់ជាប់ព្រំដែនកាលពីថ្ងៃសុក្រទី​១២​មេសា រដ្ឋមន្រ្តីការបរទេស​ថៃ លោក Parnpree Bahiddha-Nukara​និយាយប្រាប់អ្នកកាសែតថា ថៃ​មិនអនុញ្ញាត​ឱ្យអ្នកណាម្នាក់រំលោភចូលដីរបស់ខ្លួនទេ។ ប្រមុខការបរទេស​ថៃ​លើកឡើងយ៉ាងដូច្នេះ​ ដោយសារ​តែមានក្តីបារម្ភថា កងទ័ពភូមា​អាច​វាយប្រហារ​សងសឹក​ក្រុមឧទ្ទាម ក្រុមប្រឆាំងភូមា​ដែល​ទើបវាយចូលកាន់កាប់ទីក្រុង​យុទ្ធសាស្រ្តMyawaddy ជាប់ព្រំដែនថៃកាលពីថ្ងៃព្រហស្បតិ៍។

អ៊ីរ៉ង់គំរាមវាយប្រហារ អ៊ីស្រាអែល​ពង្រឹងប្រព័ន្ធការពារដែនអាកាសនិងហាមមិនឲ្យកងទ័ពសុំច្បាប់សម្រាក

ពាក្យគំរាមរបស់​អ៊ីរ៉ង់​ដែល​ថា​ នឹង​សងសឹក​ដាក់ទោស​អ៊ីស្រាអែល ដែលបានវាយប្រហារ​ស្ថានកុងស៊ុ

អ៊ីរ៉ង់គំរាមវាយប្រហារ អ៊ីស្រាអែល​ពង្រឹងប្រព័ន្ធការពារដែនអាកាសនិងហាមមិនឲ្យកងទ័ពសុំច្បាប់សម្រាក

ពាក្យគំរាមរបស់​អ៊ីរ៉ង់​ដែល​ថា​ នឹង​សងសឹក​ដាក់ទោស​អ៊ីស្រាអែល ដែលបានវាយប្រហារ​ស្ថានកុងស៊ុល​ និង​សម្លាប់មេឆ្មាំបដិវត្តន៍ កាលពី​ថ្ងៃទី ១​ខែ​មេសានេះ គឺជារឿងពិត និង​គួរឲ្យជឿទុកចិត្ត។ នេះបើតាមការអះអាង​របស់​អ្នកនាំពាក្យ​សេតវិមាន។ បន្ទាប់ពីធ្វើបុណ្យសព​ឲ្យ​សមាជិក​ឆ្មាំបដិវត្តនៅទីក្រុង​តេហេរ៉ង់ ថ្នាក់ដឹកនាំអ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតថា នឹង​វាយប្រហារចាស់ដៃ​ទៅលើ​អ៊ីស្រាអែល​ដើម្បីសងសឹក​ឲ្យ​វីរជនរបស់ខ្លួន។ នៅថ្ងៃពុធ​កន្លងទៅ លោក ចូបៃដិន​និយាយថា អាមេរិកនឹងនៅតែការពារ​សន្តិសុខអ៊ីស្រាអែល​។ នៅចំពោះមុខការគំរាមកំហែង​របស់អ៊ីរ៉ង់ រដ្ឋមន្រ្តីការពារ​ជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសុក្រទី​១២​មេសា​​ថា អ៊ីស្រាអែល និង​អាមេរិក​កៀកស្មាគ្នា​ដើម្បីប្រឈមទប់ទល់​អ៊ីរ៉ង់។ នៅចំពោះមុខ​ស្ថានការណ៍កាន់តែរំជើបរំជួល​នៅ​ដើមបូព៌ា ដោយសារ​ការគំរាមវាយប្រហារគ្នា​រវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់ បារាំង​ឯណោះវិញបានអំពាវនាវ​ឲ្យ​ប្រជាជនរបស់ខ្លួន ផ្អាក ធ្វើដំណើរទៅ​អ៊ីរ៉ង់ លីបង់ អ៊ីស្រាអែល​និង​ទឹកដីហ្កាហ្សា​ ចំណែក​ក្រុមហ៊ុនហោះហើរ អាល្លឺម៉ង់​ប្រកាសផ្អាកការហោះហើរទៅ​អ៊ីរ៉ង់ រហូត​ដល់​សប្តាហ៍ក្រោយ។

អ៊ីរ៉ង់គំរាមវាយប្រហារ៖ អ៊ីស្រាអែល​ពង្រឹងប្រព័ន្ធការពារដែនអាកាស និងហាមមិនឲ្យកងទ័ពសុំច្បាប់សម្រាក

ADB៖ទោះមានបញ្ហាប្រឈម កម្ពុជាអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧

កម្ពុជាមានជំហររឹងមាំ អាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហៅកាត់ថា LDC នៅឆ្នាំ ២០២៧។ នេ

ADB៖ទោះមានបញ្ហាប្រឈម កម្ពុជាអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧

កម្ពុជាមានជំហររឹងមាំ អាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហៅកាត់ថា LDC នៅឆ្នាំ ២០២៧។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១១មេសា។ ការវាយតម្លៃរបស់ធនាគារADB ធ្វើឡើង ដោយផ្អែកលើលទ្ធផលដែលបង្ហាញថា កម្ពុជាបានបំពេញលក្ខណៈវិនិច្ឆ័យស្ទើទាំងស្រុង ក្នុងការឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ីសម្លឹងឃើញ បញ្ហាប្រឈមនានា ដែលអាចកើតឡើង នៅបន្ទាប់ពីកម្ពុជាឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

កាសែតម៉ុងហ្គាបេ៖ការកាប់បំផ្លាញព្រៃឈើបង្កើនវិបត្តិសុខភាពស្ត្រីនិងកុមារកម្ពុជា

ស្ត្រីនិងកុមារកម្ពុជាកាន់តែច្រើនបានជួបវិបត្តិសុខភាពដោយសារការកាប់បំផ្លាញព្រៃឈើយ៉ាងគំហុក

កាសែតម៉ុងហ្គាបេ៖ការកាប់បំផ្លាញព្រៃឈើបង្កើនវិបត្តិសុខភាពស្ត្រីនិងកុមារកម្ពុជា

ស្ត្រីនិងកុមារកម្ពុជាកាន់តែច្រើនបានជួបវិបត្តិសុខភាពដោយសារការកាប់បំផ្លាញព្រៃឈើយ៉ាងគំហុក។ នេះបើតាមការសិក្សារបស់អ្នកស្រាវជ្រាវជប៉ុនម្នាក់ ដែលកាសែតម៉ុងហ្គាបេយកមកចុះផ្សាយ នៅថ្ងៃទី១១មេសា ឆ្នាំ២០២៤។ យោងតាមការសិក្សាថ្មី កុមារកើតចេញពីផ្ទៃម្តាយដែលរស់នៅក្នុងចម្ងាយ ៥គីឡូម៉ែត្រពីតំបន់រងការកាប់បំផ្លាញព្រៃឈើ មានអត្រាខ្វះអាហារូបត្ថម្ភខ្ពស់។ ចំណែកឯ ស្ត្រីជាម្តាយត្រូវបានរកឃើញថា ស្លេកស្លាំង មានបញ្ហាខ្វះកោសិកាឈាមក្រហម។

លោក​បៃដិន សន្យាការពារ​ហ្វីលីពីន ក្នុងករណី​មានការវាយប្រហារនៅសមុទ្រចិនខាងត្បូង

កាលពីថ្ងៃព្រហស្បតិ៍ ទី​១១មេសា លោក​ប្រធានាធិបតី ចូ បៃដិន បានដឹកនាំជំនួបកំពូលត្រីភាគី​ពិសេស

លោក​បៃដិន សន្យាការពារ​ហ្វីលីពីន ក្នុងករណី​មានការវាយប្រហារនៅសមុទ្រចិនខាងត្បូង

កាលពីថ្ងៃព្រហស្បតិ៍ ទី​១១មេសា លោក​ប្រធានាធិបតី ចូ បៃដិន បានដឹកនាំជំនួបកំពូលត្រីភាគី​ពិសេសមួយ ជាមួយ​នឹងលោក​ប្រធានាធិបតី​ហ្វីលីពីន និ​ងលោក​នាយករដ្ឋមន្ត្រីជប៉ុន​។ ជំនួបកំពូលត្រីភាគីនៅទីក្រុងវ៉ាស៊ីនតោននេះ​ គឺផ្តោតសំខាន់ទៅ​លើ​ការការពារសន្តិសុខ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាទីដែល​ចិនកំពុងតែ​ពង្រីកសកម្មភាព​យោធា​កាន់តែខ្លាំង​។ នៅក្នុងជំនួបនេះ លោក​ចូ បៃដិនបានប្រាប់ទៅ​លោក​ម៉ារកូស ប្រធានាធិបតីហ្វីលីពីនថា សហរដ្ឋអាមេរិក​សន្យាការពារហ្វីលីពីន ប្រសិន​បើមានការវាយប្រហារណាមួយ​ នៅក្នុងសមុទ្រចិនខាងត្បូង​។

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីថាការចរចារកដំណោះស្រាយនឹងគ្មានន័យអ្វីទាំងអស់បើគ្មានរុស្ស៊ីចូលរួម

ថ្ងៃព្រហស្បតិ៍ទី ១១ មេសា រុស្ស៊ីបានថ្លែងឲ្យដឹងថា កិច្ចប្រជុំចរចាក្នុងបុព្វហេតុអ៊ុយក្រែន ដ

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីថាការចរចារកដំណោះស្រាយនឹងគ្មានន័យអ្វីទាំងអស់បើគ្មានរុស្ស៊ីចូលរួម

ថ្ងៃព្រហស្បតិ៍ទី ១១ មេសា រុស្ស៊ីបានថ្លែងឲ្យដឹងថា កិច្ចប្រជុំចរចាក្នុងបុព្វហេតុអ៊ុយក្រែន ដែលប្រទេសស្វីសជាម្ចាស់ផ្ទះ គ្រោងរៀបចំឡើង នៅថ្ងៃទី ១៦ និង ១៧ មិថុនា ខាងមុខនេះ នឹងគ្មានន័យខ្លឹមសារអ្វីទាំងអស់ ប្រសិនបើគ្មានវត្តមានប្រទេសរុស្ស៊ីចូលរួម។  លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាននិយាយចំអក ចំពោះការរៀបចំសន្និសីទនេះថា គឺជារឿងកំប្លែង និង គួរសោកស្តាយ ក្នុងពេលតែមួយ។ សហរដ្ឋអាមេរិកវិញ បានទម្លាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនពុំទាន់បានសម្រេចចិត្ត ចូលរួមក្នុងកិច្ចប្រជុំ ដែលនឹងមានប្រទេសចូលរួមជាង ១០០ ប្រទេស ឬ យ៉ាងណានោះទេ។

បារាំងផ្តល់​ប្រាក់កំចី​ជាង​១០០លាន​ដុល្លារ ​សម្រាប់​សង់រោងចក្រ​ទឹកស្អាត​បាក់ខែង​ដំណាក់កាល​ទី​៣

រដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន ​Vinci Construction Grands Projects​(VCGP) ​បានចុះហត្ថលេខា​លើកិច្ចសន្យ

បារាំងផ្តល់​ប្រាក់កំចី​ជាង​១០០លាន​ដុល្លារ ​សម្រាប់​សង់រោងចក្រ​ទឹកស្អាត​បាក់ខែង​ដំណាក់កាល​ទី​៣

រដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន ​Vinci Construction Grands Projects​(VCGP) ​បានចុះហត្ថលេខា​លើកិច្ចសន្យា​តម្លៃ ១០៣,៣ លាន​ដុល្លារ សម្រាប់​រចនា និង​សាងសង់​រោងចក្រ​ទឹកស្អាត​ទី៣ នៅ​បាក់ខែង ​រាជធានី​ភ្នំពេញ។​ គម្រោងនេះ ​ឆ្លើយតបទៅនឹង​ផែនការ​មេទី៣​ ដែលរដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ​(២០២២-២០៣០)​ បានកែ​សម្រួលថ្មី ​ក្រោយពី​មានការប៉ាន់ស្មាន​ទុកជាមុនថា ​នៅភ្នំពេញ ​នឹងមានតម្រូវ​ការទឹកស្អាត ​១,៤លានម៉ែត្រ​គូបក្នុង​១ថ្ងៃ នៅ​ឆ្នាំ២០៣០​។

ចូលឆ្នាំថ្មី៖ បក្សប្រឆាំងប្រាថ្នាការផ្សះផ្សាជាតិ តែបក្សកាន់អំណាចថាមិនជជែកជាមួយក្រុមជ្រុលនិយម

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋាភិបាលកម្ពុជា និងគណបក្សនយោបាយបានបញ្ចេញសារជូ

ចូលឆ្នាំថ្មី៖ បក្សប្រឆាំងប្រាថ្នាការផ្សះផ្សាជាតិ តែបក្សកាន់អំណាចថាមិនជជែកជាមួយក្រុមជ្រុលនិយម

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋាភិបាលកម្ពុជា និងគណបក្សនយោបាយបានបញ្ចេញសារជូនពរជាហូរហែដល់ប្រជាពលរដ្ឋខ្មែរ ឲ្យជួបតែសុភមង្គល សិរីបវរគ្រប់ក្រុមគ្រួសារ។ គណបក្សប្រឆាំងវិញឆ្លៀតរំលេចពីសារនយោបាយរៀងៗខ្លួន ដែលប្រាថ្នាចង់ឃើញការដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំឃាំង ដើម្បីឲ្យពួកគេអាចមករួបរួមកម្លាំងតែមួយ ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានអះអាងថា ខ្លួនមិនជជែកជាមួយក្រុមអ្នកនយោបាយជ្រុលនិយមឡើយ។

ការនាំចូលប្លាស្ទិកថយចុះ៧៥% តែការប្រើប្រាស់នៅច្រើនសន្ធឹកសន្ធាប់

ការនាំចូលប្លាស្ទិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានថយចុះ ៧៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២

ការនាំចូលប្លាស្ទិកថយចុះ៧៥% តែការប្រើប្រាស់នៅច្រើនសន្ធឹកសន្ធាប់

ការនាំចូលប្លាស្ទិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានថយចុះ ៧៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ដែលនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ចុះផ្សាយកាលពីថ្ងៃពុធទី ១០មេសា។ ការនាំចូលបា្លស្ទិកអាចថយចុះ ប៉ុន្តែ ការប្រើប្រាស់ប្លាស្ទិកវិញ ហាក់មិនថមថយនោះទេ ជាពិសេសនៅទីក្រុងភ្នំពេញ។ សម្រាប់យុវជនសំរាម លោក សាន ដារាវីដ បើសិនការប្រើប្រាស់នៅតែច្រើនសន្ធឹកសន្ធាប់បែបនេះ  នឹងគ្មានផលវិជ្ជមានសម្រាប់ពាក្យថា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទេ។

លោក ហ៊ុន ម៉ាណែតថា កម្ពុជាគ្មានមហិច្ឆតាប្រឆាំងរដ្ឋធម្មនុញ្ញ ដើម្បីដាក់មូលដ្ឋានទ័ពបរទេស

នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមុខបញ្ជាក់សាជាថ្មី នៅថ្ងៃទី១១មេសានេះថា កម្ពុជ

លោក ហ៊ុន ម៉ាណែតថា កម្ពុជាគ្មានមហិច្ឆតាប្រឆាំងរដ្ឋធម្មនុញ្ញ ដើម្បីដាក់មូលដ្ឋានទ័ពបរទេស

នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមុខបញ្ជាក់សាជាថ្មី នៅថ្ងៃទី១១មេសានេះថា កម្ពុជាមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីខ្លួននោះទេ។ បន្ថែមពីនេះលោក អះអាងថាកម្ពុជាក៏មិនអនុញ្ញាតឱ្យគេប្រើប្រាស់ប្រទេសខ្លួន ជាមូលដ្ឋានប្រឆាំងនឹងប្រទេសផ្សេងដែរ និងថា កម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត និងភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯង។ ការចេញមុខអះអាងរបស់នាយករដ្ឋមន្ដ្រីកម្ពុជាជាថ្មីបែបនេះ ក្រោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ារបស់ប្រទេសវៀតណាម និងអ្នកវិភាគមួយចំនួន បានផ្សាយដោយវាយប្រហារថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើដល់សេដ្ឋកិច្ច-សង្គមនោះទេ តែក៏បម្រើដល់វិស័យយោធាចិន។ ទោះមានការចុះផ្សាយយ៉ាងដូច្នេះ លោកនាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា នៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជានឹងជំរុញការសាងសង់ព្រែកជីកហ្វូណន ដែលមានតម្លៃ ១៧០០លានដុល្លារ តភ្ជាប់ពីទីក្រុងភ្នំពេញទៅសមុទ្រ។

បារាំង​រង​បណ្តឹងនៅ​អ.ស.ប.​​ពី​បទ​មិន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ត្រួត​ពិនិត្យ​មនុស្សបែប​រើសអើង

ជាមួយ​នឹង​ការ​បរិហារ​បារាំង​ថា​មិន​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ចាប់​ឆែកមនុ

បារាំង​រង​បណ្តឹងនៅ​អ.ស.ប.​​ពី​បទ​មិន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ត្រួត​ពិនិត្យ​មនុស្សបែប​រើសអើង

ជាមួយ​នឹង​ការ​បរិហារ​បារាំង​ថា​មិន​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ចាប់​ឆែកមនុស្ស​ដោយ​គ្រាន់​តែ​ឃើញ​ឥរិយាបថ​និង​សម្បក​​​រូបរាង​ខាង​ក្រៅ​ សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​នាំ​គ្នា​ដាក់​ពាក្យ​បណ្តឹង​នៅថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា​នេះ​ទៅ​អង្គការ​សហប្រជាជាតិ។ សមាគម​ចំនួន​៥ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​បារាំងនិង​អន្តរជាតិ មាន​ជាអាទិ៍​​​អង្គការ​Human Rights Watchផង ចង់​បាន​សេចក្តី​បំភ្លឺ​​ថា​​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឱ្យ​ប៉ូលិសបារាំង​​បំពេញការងារ​បែប​រើង​អើង​។

សេដ្ឋីនីអចលទ្រព្យវៀតណាមត្រូវតុលាការកាត់ទោសប្រហារជីវិត ក្នុងបទប្រព្រឹត្តអំពើពុករលួយ

បន្ទាប់ពី​បើកសវនាការ​XXLអស់មួយខែ តុលាការ​ក្រុង​ហូជីម៉ិញ នៅថ្ងៃ​ព្រហស្បតិ៍ទី ១១​មេសានេះ​បាន

សេដ្ឋីនីអចលទ្រព្យវៀតណាមត្រូវតុលាការកាត់ទោសប្រហារជីវិត ក្នុងបទប្រព្រឹត្តអំពើពុករលួយ

បន្ទាប់ពី​បើកសវនាការ​XXLអស់មួយខែ តុលាការ​ក្រុង​ហូជីម៉ិញ នៅថ្ងៃ​ព្រហស្បតិ៍ទី ១១​មេសានេះ​បាន​សម្រេច​កាត់ទោសប្រហារជីវិត​ សេដ្ឋីនី អចលនទ្រព្យវៀតណាម អ្នកស្រី ជឿង មីឡាន នៅក្នុង​បទចោទប្រកាន់គៃបន្លំហិរញ្ញវត្ថុ ដ៏មហាសាល ២៥ពាន់លាន​អឺរ៉ូ។ តាមការវាយតម្លៃ​របស់​គណៈវិនិច្ឆ័យ ដែលដកស្រង់​ចុះផ្សាយ​ដោយកាសែតក្នុងស្រុកវៀតណាម មហាសេដ្ឋីនីដែលជា​ប្រធានក្រុមហ៊ុន​វ៉ាន់ធីញហ្វាត់​បានបន្លំឯកសារ​ដើម្បី​បោកប្រាស់យកលុយពីមនុស្ស​ជាង ៤ម៉ឺននាក់ សេដ្ឋីនី អចលនទ្រព្យ ជឿង មីឡាន​បាន​ប្រព្រឹត្តអំពើពុករលួយសូកប៉ាន់ ដែលជាហេតុផលធ្វើ​ឲ្យប្រជាជន​បាត់បង់ជំនឿ​លើ​ការដឹកនាំ​របស់បក្សកុម្មុយនិស្ត។

រុស្ស៊ីបាញ់ស្រោចមីស៊ីល ៤០គ្រាប់ និងដូ្រនផ្ទុះ ៤០គ្រឿង ទៅលើអ៊ុយក្រែនក្នុង១យប់

យប់ថ្ងៃពុធទី ១០ មេសា ឆ្លងចូលថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានសម្រុកបាញ់មីស៊ីល ៤០ គ្រាប់ និង ដ្រូនបំ

រុស្ស៊ីបាញ់ស្រោចមីស៊ីល ៤០គ្រាប់ និងដូ្រនផ្ទុះ ៤០គ្រឿង ទៅលើអ៊ុយក្រែនក្នុង១យប់

យប់ថ្ងៃពុធទី ១០ មេសា ឆ្លងចូលថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានសម្រុកបាញ់មីស៊ីល ៤០ គ្រាប់ និង ដ្រូនបំពាក់គ្រាប់ផ្ទុះ ៤០ គ្រឿង ទៅលើអ៊ុយក្រែន ដោយសំដៅហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ក្នុងប្រទេស មានជាអាទិ៍ ស្ថានីយផលិតថាមពលអគ្គីសនី និង មណ្ឌលចែកចាយហ្គាស ជាដើម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌេមៀ ហ៊្សេឡេនស្គី បានឲ្យដឹងថា មីស៊ីល និងដូ្រន មួយចំនួន ត្រូវបានប្រព័ន្ធការពារអ៊ុយក្រែនបាញ់កម្ទេចទាន់ពេល តែជាអកុសល មួយចំនួនទៀត បានទៅបង្កការខូចខាតយ៉ាងដំណំ នៅទីក្រុងសំខាន់ៗ តួយ៉ាងទីក្រុង កៀវ ហ៊្សាប៉ូរីហ្សា និង អូដេសា។ ក្រោយការវាយប្រហារដ៏គំហុកនេះ លោក ហ៊្សេឡេនស្គី បានអំពាវនាវជាថ្មីម្តងទៀត ទៅបណ្តាសម្ព័ន្ធមិត្តបស្ចិមលោក កុំឈរឱបដៃមើល នៅចំពោះមុខស្ថានការណ៍ដ៏អាក្រក់នេះ និង បនុ្តផ្គត់ផ្គង់បន្ថែមទៀត នូវប្រព័ន្ធខែលការពារសន្តិសុខផ្លូវអាកាស មកឲ្យអ៊ុយក្រែន ដែលកំពុងឈានចូលឆ្នាំទី៣ នៃសង្គ្រាមជាមួយរុស្ស៊ី។

តើ​កម្ពុជា​អាច​ប្រឈម​នឹង​វៀតណាម​ ដោយសារ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​?

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​របស់កម្ពុជា​ពី​ទន្លេមេគង្គ​ទៅសមុទ្រ​ប្រវែង​សរុប ​១៨០​គីឡូម៉

តើ​កម្ពុជា​អាច​ប្រឈម​នឹង​វៀតណាម​ ដោយសារ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​?

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​របស់កម្ពុជា​ពី​ទន្លេមេគង្គ​ទៅសមុទ្រ​ប្រវែង​សរុប ​១៨០​គីឡូម៉ែត្រ ​កំពុងបង្ក​ឲ្យមាន​ការព្រួយ​បារម្ភ​ពីសំណាក់​ប្រទេស​វៀតណាម​ជាពិសេស​រឿង​បរិស្ថាន ​និង​ភូមិសាស្ត្រ​នយោបាយ​។ តើ​គម្រោងការនេះ​នឹងធ្វើឲ្យ​កម្ពុជា​អាចប្រឈម​ជាមួយ​ប្រទេស​វៀតណាម​ខាង​នយោបាយ ​និង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ដែរ​ឬទេ​? សម្រាប់​កម្ពុជា ​ការសម្រេច​បាន​ព្រែកជីក​មួយ គឺ​ដើម្បី​បំរើដល់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ​ដឹកជញ្ជូន ​និង​កសិកម្ម​របស់ខ្លួន​តែប៉ុណ្ណោះ​។

រដ្ឋាភិបាលបានអនុម័តកញ្ចប់លុយជាង៣០០លានដុល្លារដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ

នៅថ្ងៃទី១០មេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសថា រដ្ឋាភិបាលកម្ពុជាបានអន

រដ្ឋាភិបាលបានអនុម័តកញ្ចប់លុយជាង៣០០លានដុល្លារដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ

នៅថ្ងៃទី១០មេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសថា រដ្ឋាភិបាលកម្ពុជាបានអនុម័តកញ្ចប់ថវិកា ជាង៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា គម្រោងថ្មីនេះផ្តោតទៅលើការបញ្ចៀសទឹកកុំឱ្យហូរបុកមកក្នុងទីក្រុងភ្នំពេញ និងដោះស្រាយប្រព័ន្ធរំដោះទឹកក្នុងទីក្រុងភ្នំពេញដែលមានស្រាប់។ បច្ចុប្បន្នគម្រោងរដ្ឋនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាពីផលប៉ះពាល់។

សារធាតុ​រ៉ែ​ដែក​មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​សរីរាង្គកាយ?

​​មនុស្ស​យើង​ម្នាក់ៗ​មាន​ផ្ទុក​ជាតិ​រ៉ែ​ដែក​ក្នុង​ខ្លួនតិច​តួច​បំផុត គឺ​​ប្រមាណតែ ​​៤ក្

សារធាតុ​រ៉ែ​ដែក​មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​សរីរាង្គកាយ?

​​មនុស្ស​យើង​ម្នាក់ៗ​មាន​ផ្ទុក​ជាតិ​រ៉ែ​ដែក​ក្នុង​ខ្លួនតិច​តួច​បំផុត គឺ​​ប្រមាណតែ ​​៤ក្រាម។ ប៉ុន្តែ​​​ ជាតិដែក​​ជា​សារធាតុចិញ្ចឹម ​ដែលសរីរាង្គ​កាយ​​មិន​អាច​ខ្វះ​បានទេ និង​ក៏​​មិន​ត្រូវ​ឱ្យ​មាន​ច្រើន​ជ្រុលឡើយ។ បើ​ខ្វះជាតិ​ដែក មនុស្ស​​​អាច​នឹង​មាន​អាការៈ​ខ្វះ​ឈាម ស្លេក​ស្លាំង អស់​កម្លាំង​ ធីងធោង​។ តែ​បើ​មាន​ជាតិ​ដែក​ច្រើន​ជ្រុល​ ​វាក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​អស់​កម្លាំង ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ឬអាច​ធ្វើ​ឱ្យ​ខូច​ដល់​ថ្លើម​ និង​តម្រង​នោម​ទៀត។ តើ​រ៉ែ​ដែក​មាន​តួនាទី​ និង​សារៈ​សំខាន់​យ៉ាង​ខ្លះ​សម្រាប់​សុខភាពសរីរាង្គកាយ?

រុស្ស៊ីបាញ់ស្រោចគ្រាប់មីស៊ីល ៤០គ្រាប់ និងដូ្រនផ្ទុះ ៤០គ្រឿង ទៅលើអ៊ុយក្រែនក្នុង១យប់

យប់ថ្ងៃពុធទី ១០ មេសា ឆ្លងចូលថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានសម្រុកបាញ់មីស៊ីល ៤០ គ្រាប់ និង ដ្រូនបំ

រុស្ស៊ីបាញ់ស្រោចគ្រាប់មីស៊ីល ៤០គ្រាប់ និងដូ្រនផ្ទុះ ៤០គ្រឿង ទៅលើអ៊ុយក្រែនក្នុង១យប់

យប់ថ្ងៃពុធទី ១០ មេសា ឆ្លងចូលថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានសម្រុកបាញ់មីស៊ីល ៤០ គ្រាប់ និង ដ្រូនបំពាក់គ្រាប់ផ្ទុះ ៤០ គ្រឿង ទៅលើអ៊ុយក្រែន ដោយសំដៅហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ក្នុងប្រទេស មានជាអាទិ៍ ស្ថានីយផលិតថាមពលអគ្គីសនី និង មណ្ឌលចែកចាយហ្គាស ជាដើម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌេមៀ ហ៊្សេឡេនស្គី បានឲ្យដឹងថា មីស៊ីល និងដូ្រន មួយចំនួន ត្រូវបានប្រព័ន្ធការពារអ៊ុយក្រែនបាញ់កម្ទេចទាន់ពេល តែជាអកុសល មួយចំនួនទៀត បានទៅបង្កការខូចខាតយ៉ាងដំណំ នៅទីក្រុងសំខាន់ៗ តួយ៉ាងទីក្រុង កៀវ ហ៊្សាប៉ូរីហ្សា និង អូដេសា។ ក្រោយការវាយប្រហារដ៏គំហុកនេះ លោក ហ៊្សេឡេនស្គី បានអំពាវនាវជាថ្មីម្តងទៀត ទៅបណ្តាសម្ព័ន្ធមិត្តបស្ចិមលោក កុំឈរឱបដៃមើល នៅចំពោះមុខស្ថានការណ៍ដ៏អាក្រក់នេះ និង បនុ្តផ្គត់ផ្គង់បន្ថែមទៀត នូវប្រព័ន្ធខែលការពារសន្តិសុខផ្លូវអាកាស មកឲ្យអ៊ុយក្រែន ដែលកំពុងឈានចូលឆ្នាំទី៣ នៃសង្គ្រាមជាមួយរុស្ស៊ី។

អ.ស.ប.ព្រមាន​ក្រុម​ប្រទេសអ្នក​មាន​ ហ្សេ២០ ថាការ​​ប្រែប្រួល​អាកាសធាតុ​នឹង​​បំផ្លាញ​សេដ្ឋកិច្ច

​​​នៅ​ថ្ងៃ​ពុធ​ ទី​១០មេសា អង្គការ​សហប្រជាជាតិ​ បា​នព្រមាន​​ក្រុម​ប្រទេស​មាន​សន្ទុះ​សេដ្ឋ

អ.ស.ប.ព្រមាន​ក្រុម​ប្រទេសអ្នក​មាន​ ហ្សេ២០ ថាការ​​ប្រែប្រួល​អាកាសធាតុ​នឹង​​បំផ្លាញ​សេដ្ឋកិច្ច

​​​នៅ​ថ្ងៃ​ពុធ​ ទី​១០មេសា អង្គការ​សហប្រជាជាតិ​ បា​នព្រមាន​​ក្រុម​ប្រទេស​មាន​សន្ទុះ​សេដ្ឋកិច្ច​ជឿន​លឿន​ ហ្សេ២០​​ ថា ​ការ​​ប្រែប្រួល​អាកាសធាតុ​នឹង​​បំផ្លាញ​សេដ្ឋកិច្ច​របស់​ពួក​ និងថា ប្រទេស​ទាំង​នេះ​ គួរតែរួម​ដៃគ្នា​ចូលរួម​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​និង​ជួយ​ប្រទេស​ក្រីក្រ​ដើម្បី​ចាកចេញពី​វិបត្តិ​អាកាសធាតុ។ ការ​ថ្លែងពី​ទីក្រុង​ឡុងដ្រ៍ យ៉ាងដូច្នេះ បន្ទាប់ពី​ឃើញថា ក្រុមប្រទេស​ហ្សេ២០​​ ហាក់​កំពុងតែ​រារែក​មិន​ចង់​ឧបត្ថម្ភ​គម្រោង​ជួយ​ប្រទេស​កំពុង​អភិវឌ្ឈ​ដើម្បីទប់ទល់​ការ​ប្រែប្រួល​កម្តៅ​ផែនដី ព្រោះតែ​ហេតុផល​ភូមិ​សាស្ត្រ​​នយោបា​យ​។ ​

លោក វ៉ាត់ ចំរើន៖ កម្ពុជាមិនដែលថាក្បាច់គុន មួយថៃមានប្រភពចេញពីប្រដាល់គុនខ្មែរ

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា CAMSOC លោក វ៉ាត់ ចំរើន បដិសេធ​ទាត់ចោល​ការចុះផ្ស

លោក វ៉ាត់ ចំរើន៖ កម្ពុជាមិនដែលថាក្បាច់គុន មួយថៃមានប្រភពចេញពីប្រដាល់គុនខ្មែរ

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា CAMSOC លោក វ៉ាត់ ចំរើន បដិសេធ​ទាត់ចោល​ការចុះផ្សាយរបស់​សារព័ត៌មានជប៉ុន Nikkei Asia ដែល កម្ពុជាអះអាងថាខ្លួនជា​កន្លែងកំណើតនៃក្បាច់គុនបុរាណ។ នៅក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃ​អាទិត្យទី ៧មេសា កាសែត Nikkei Asiaបានសរសេរថា ប្រទេសថៃកំពុងផ្សព្វផ្សាយក្បាច់គុន មួយថៃ (Muay Thai) ដើម្បីទាក់ទាញអ្នកទេសចរ និងដើម្បីប្រឆាំងនឹងការអះអាងរបស់កម្ពុជា ដែលថាកម្ពុជាជាកន្លែងកំណើតពិតប្រាកដនៃក្បាច់គុន។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្ពុជាមិនដែលលើកឡើងថា គុនខ្មែរជាដើមកំណើត របស់​ក្បាច់គុន មួយថៃឡើយ។

Get more results via ClueGoal