មេដឹកនាំអតីតបក្សប្រឆាំងទៅកាន់សភាអឺរ៉ុប ដើម្បីទាមទារឱ្យជួយរកយុត្តិធម៌ដល់លោក កឹម សុខា
newsare.net
លោកសម រង្ស៊ី ប្រធាន និងលោកស្រី មួរ សុខហួរ ដែលជាអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ កាលមេដឹកនាំអតីតបក្សប្រឆាំងទៅកាន់សភាអឺរ៉ុប ដើម្បីទាមទារឱ្យជួយរកយុត្តិធម៌ដល់លោក កឹម សុខា
លោកសម រង្ស៊ី ប្រធាន និងលោកស្រី មួរ សុខហួរ ដែលជាអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ កាលពីម្សិលមិញនេះ បានធ្វើដំណើរទៅដល់សភាអឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក ក្នុងគោលបំណងជួបតំណាងរាស្ត្រសភាអឺរ៉ុបនៅទីនោះ។ តាមលោក សម រង្ស៊ី វត្តមានរបស់លោក និង លោកស្រីមួរ សុខហួរ នៅសភាអឺរ៉ុបនេះ គឺ ដើម្បីជំរុញឲ្យអឺរ៉ុបជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានេះ លោកសម រង្ស៊ី ក៏បានទាមទារឱ្យសហភាពអឺរ៉ុប ក៏ដូចជាសហគមន៍អន្តរជាតិជួយជំរុញឱ្យមានការផ្តល់យុត្តិធម៌ដល់លោកកឹម សុខា។ លោកកឹម សុខា ដែលទើបត្រូវបានតុលាការកម្ពុជាសម្រេចគ្រោងបញ្ជូនទៅជំនុំជម្រះនាពេលខាងមុខនេះក្នុងសំណុំរឿងក្បត់ជាតិ។ Read more