ក្រសួងការបរទេសមោឃភាពលិខិតឆ្លងដែនសកម្មជន២៧រូប ខណៈសកម្មជនចោទថាជាការបំបិទសិទ្ធិធ្វើដំណើររបស់ពួកគេ
newsare.net
សកម្មជនគណបក្សប្រឆាំង នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញលិខិតមួយច្បាប់របស់ក្រសួងកក្រសួងការបរទេសមោឃភាពលិខិតឆ្លងដែនសកម្មជន២៧រូប ខណៈសកម្មជនចោទថាជាការបំបិទសិទ្ធិធ្វើដំណើររបស់ពួកគេ
សកម្មជនគណបក្សប្រឆាំង នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញលិខិតមួយច្បាប់របស់ក្រសួងការបរទេសកម្ពុជា ដែលមានរាយឈ្មោះមនុស្សចំនួន២៧នាក់ កំពុងស្ថិតនៅក្រៅប្រទេសថាពួកគេ ដែលជាថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានក្រសួងធ្វើមោឃភាពលិខិតឆ្លងដែន។ ហ្វេសប៊ុកសកម្មជនឈ្មោះ «សភា មយូរ៉ា» បានចាត់ទុកទង្វើរបស់ក្រសួងការបរទេសដូច្នេះថា ជាចេតនាបន្តរិតត្បិតសិទ្ធិមូលដ្ឋានក្នុងការធ្វើដំណើរ និងសេរីភាពឯកជនរបស់ពួកគេ។ ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា ការធ្វើមោឃភាពលិខិតឆ្លងដែរ ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ខែវិច្ឆិកាកន្លងទៅ គឺដោយសារតែ ក្រសួងមហាផ្ទៃបានផ្តល់ព័ត៌មានមកថាអ្នកទាំង២៧នាក់នេះ មានដីកាចាប់ខ្លួនពីតុលាការ។ Read more