ភ្នាក់ងារអង្គារសហប្រជាជាតិនឹងបា្ររព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ
newsare.net
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានឹងរៀបចំប្រារព្ធទិវាពិភពលោកសិទ្ធិមនុស្សលើកទី៧១ នៅថ្ងៃទភ្នាក់ងារអង្គារសហប្រជាជាតិនឹងបា្ររព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានឹងរៀបចំប្រារព្ធទិវាពិភពលោកសិទ្ធិមនុស្សលើកទី៧១ នៅថ្ងៃទី៧ ខែធ្នូ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានជូនដំណឹងថា ខ្លួនបានសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងតំណាងសហភាពអឺរ៉ុប ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិក្រោមប្រធានបទ «យុវជនក្រោកឡើងដើម្បីសិទ្ធិមនុស្ស» ក្នុងបុព្វហេតុបង្កើនការយល់ដឹងអំពីតួនាទីដឹកនាំរបស់យុវជនក្នុងកិច្ចការសង្គម។ ក្រុមសិទ្ធិមនុស្សក្នុងស្រុកបានសម្តែងការព្រួយបារម្ភថា យុវជនកម្ពុជាភាគច្រើនមិនសូវចាប់អារម្មណ៍អំពីបញ្ហាសិទ្ធិមនុស្សឡើយ ដោយសារមានការរារាំង ឬការគំរាមកំហែងខ្លាំងពីសំណាក់សមត្ថិច្ចរបស់រដ្ឋាភិបាល។ ព្រឹត្តិការណ៍អបអរទិវាសិទ្ធិមនុស្សនៅថ្ងៃស្អែកនេះក៏មានការផ្ដល់ពានរង្វាន់ផ្នែកសិទ្ធិមនុស្សដល់យុវជនឆ្នាំ ២០១៩ សំរាប់ក្រុមយុវជនឆ្នើមដែលបានចូលរួមក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងសហគមន៍របស់ពួកគេក្នុងប្រទេសកម្ពុជា ហើយក៏មានការសម្ដែងសិល្បៈ និងការប្រគំតន្ត្រីដោយក្រុមយុវជនផងដែរ។ ស្របពេលដែលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានឹងរៀបចំប្រារព្ធទិវាពិភពលោកសិទ្ធិមនុស្សលើកទី៧១ នៅថ្ងៃស្អែកនេះ ភាគីរដ្ឋាភិបាលកម្ពុជាក៏នឹងរៀបចំប្រារព្ធនៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះដែរ៕ © 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission. The post ភ្នាក់ងារអង្គារសហប្រជាជាតិនឹងបា្ររព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ appeared first on The Cambodia Daily Khmer. Read more