ក្រុមអ្នកឃ្លាំមើលជំរុញ ឲ្យមានការផ្សះផ្សារនិងការបង្រួបបង្រួមជាតិតាមគោលការណ៍ប្រជាធិបតេយ្យ
newsare.net
លិខិតជូនការីនិពន្ធ ដែលរៀបរៀងដោយ លោក ហឿន វឿក ប្រធាន អង្គការសម្លេងខ្មែរដើម្បីលទ្ធិប្រជាធិបតេក្រុមអ្នកឃ្លាំមើលជំរុញ ឲ្យមានការផ្សះផ្សារនិងការបង្រួបបង្រួមជាតិតាមគោលការណ៍ប្រជាធិបតេយ្យ
លិខិតជូនការីនិពន្ធ ដែលរៀបរៀងដោយ លោក ហឿន វឿក ប្រធាន អង្គការសម្លេងខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ (KVD) ក្នុងទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដែលជំរុញឲ្យមានការផ្សះផ្សារនិងការបង្រួបបង្រួមជាតិតាមគោលការណ៍ប្រជាធិបតេយ្យគឺជាជំរើសតែមួយគត់ដែលមានប្រយោជន៍សំរាប់ជាតិខ្មែរទាំងមូល។ ប្រវត្តិសាស្ត្រខ្មែរបានផ្តល់នូវបទពិសោធន៍គ្រប់គ្រាន់និងច្បាស់លាស់សំរាប់ជនជាតិខ្មែរ អំពីជំរើសនៃដំណោះស្រាយនយោបាយដើម្បីសន្តិភាព និងការកសាងជាតិពិតប្រាកដ។ មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ខ្មែរបានច្បាំងគ្នាឥតឈប់ឈរ បង្ករអសន្តិសុខ សេចក្តីឈឺចាប់ខ្លោចផ្សារ និងភាពក្រីក្រក្នុងសង្គម ហើយពេលខ្លះខ្មែរស្លាប់ស្ទើរដាច់ពូជ។ ដោយសារតែផលប្រយោជន៍គ្រួសារនិងបក្សពួក អ្នកនយោបាយខ្មែរសុខចិត្តដាក់ជាតិក្រោមការការគ្រប់គ្រង ឬការបញ្ជាររបស់បរទេសដើម្បីជាថ្នូរអោយគេជួយការពារអំណាចរបស់ខ្លួនដែលដឹកនាំប្រទេសដោយមធ្យោបាយ ផ្តាច់ការ។ ថ្វីបើការគ្រប់គ្រងបែបផ្តាច់ការនោះបានផ្តល់សន្តិភាពក្នុងសង្គមនាសមយ័កាលខ្លះមែន ប៉ុន្តែយើងតែងតែឃើញថា សន្តិភាពនិងការអភិវឌ្ឍន៍ជាតិនាពេលនោះ ពុំមានភាពឋិតថេរឡើយ ដោយសារតែប្រជាពលរដ្ឋមានការឈឺចាប់នឹងអំពើអយុត្តិធម៌សង្គម ហើយការឈឺចាប់នោះបានជំរុញអោយមានការតស៊ូដោយហឹង្សារដើម្បីផ្លាស់ប្តូររបប។ ការច្បាំងគ្នារវាងខ្មែរ និងខ្មែរបានបន្តរហូតដល់ដើមទសវត្សឆ្នាំ១៩៩០ ដែលបានផ្តល់ឧិកាសដល់ប្រទេសវៀតណាមគ្រប់គ្រងប្រទេសខ្មែរពេញទំហឹងតាមរយៈរដ្ឋាភិបាលលោក ហ៊ុន សែន អស់រយៈពេលមួយទសវត្ស។ សង្គ្រាមរវាងខ្មែរ និងខ្មែរចុងក្រោយនេះបានបង្ហាញនូវភាពមិនចាញ់មិនឈ្នះរវាងខ្មែរនិងខ្មែរ និងជាមេរៀនមួយដែលបង្ហាញថា ខ្មែរមិនអាចប្រើមធ្យោបាយហឹង្សាដើម្បីដោះស្រាយបញ្ហាជាតិបានឡើយ។ ហេតុដូច្នេះហើយទើបខ្មែរគ្រប់ភាគីយល់ព្រមចូលតុចចារបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីខែតុលា ឆ្នាំ១៩៩១ ដែលជាមូលដ្ឋានសំរាប់ខ្មែរបង្រួបបង្រួមនិងផ្សះផ្សារជាតិដោយឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្យ។ តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ប្រជាពលរដ្ឋខ្មែរទទួលបាននូវពន្លកប្រជាធិបតេយ្យបណ្តើៗដោយបានប្រើសិទ្ធិចូលរួមក្នុងគណបក្សនយោបាយ និងការបោះឆ្នោតជ្រើសរើសតំណាង ឬគណបក្សដែលខ្លួនពេញចិត្ត អ្នកនយោបាយខ្មែរខិតខំបង្ហាញទស្សនៈបំរើប្រជាពលរដ្ឋ ហើយសហគមន៍អន្តរជាតិបានផ្តល់ជំនួយអភិវឌ្ឍន៍គ្រប់វិសយ័ ដោយរួមទាំងប្រព័ន្ធអនុគ្រោះពន្ធដូចជា EBA និងGSP ជាដើម។ កត្តាទាំងអស់នេះជាមូលដ្ឋានជំរុញអោយប្រទេសកម្ពុជាមានកំនើនសេដ្ឋកិច្ចប្រមាណ៧ខ្ទង់ជារៀងរាល់ឆ្នាំ ប៉ុន្តែមូលដ្ឋានទាំងនេះត្រូវបានបំផ្លាញតាមរយៈការចាប់លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧កន្លងទៅ […] The post ក្រុមអ្នកឃ្លាំមើលជំរុញ ឲ្យមានការផ្សះផ្សារនិងការបង្រួបបង្រួមជាតិតាមគោលការណ៍ប្រជាធិបតេយ្យ appeared first on The Cambodia Daily Khmer. Read more