បារាំង៖លោកអេឌ័រ ហ្វីលីពទុកទ្វារចំហសម្រាប់ការចរចាបន្ថែមលើគម្រោងកំណែទម្រង់ច្បាប់ចូលនិវត្តន៍
newsare.net
បច្ចុប្បន្នភាពក្នុងប្រទេសបារាំងកំពុងបន្តជាប់គាំងដោយសាររឿងគម្រោងកំណែទម្រង់លើបារាំង៖លោកអេឌ័រ ហ្វីលីពទុកទ្វារចំហសម្រាប់ការចរចាបន្ថែមលើគម្រោងកំណែទម្រង់ច្បាប់ចូលនិវត្តន៍
បច្ចុប្បន្នភាពក្នុងប្រទេសបារាំងកំពុងបន្តជាប់គាំងដោយសាររឿងគម្រោងកំណែទម្រង់លើច្បាប់ចូលនិវត្តន៍។ នៅថ្ងៃសៅរ៍ ទី៧ ធ្នូ ចរាចរណ៍រថភ្លើង រថយន្តក្រុង និងសេវាមួយចំនួនធំបន្តជាប់គាំង បន្ទាប់ពីមានមហាបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ធ្នូ។ បន្ថែមពីលើព្រឹត្តិការណ៍មួយនេះ ក្រុមអ្នកបើកឡានកាំមីញ៉ុងបាននាំគ្នាខ្ទប់ផ្លូវធំជាច្រើនជាមួយនឹងឡានរបស់ពួកគេដើម្បីតវ៉ាប្រឆាំងនឹងប្រេងម៉ាស៊ូតឡើងថ្លៃ។ បន្ទាប់មក និងក៏ដូចជារៀងរាល់ថ្ងៃសៅរ៍ ក្រុមបាតុករអាវកាក់លឿងបន្តធ្វើបាតុកម្មដូចដែលពួកគេបានធ្វើតាំងពីជាង ១ឆ្នាំកន្លងមក។ ដើម្បីឆ្លើយតបនឹងកំហឹងរបស់ពលរដ្ឋលើគម្រោងកំណែទម្រង់ច្បាប់ចូលនិវត្តន៍ នាយករដ្ឋមន្រ្តីលោកអេឌ័រ ហ្វីលីពបានចេញអន្តរាគមន៍ក្នុងសម្តីទន់ភ្លន់នាថ្ងៃសុក្រ ទី៦ ធ្នូ។ នៅក្នុងបទអន្តរាគមន៍នោះ លោកហ្វីលីពបានបញ្ជាក់ជាថ្មីពីការបន្តកំណែទម្រង់ និងថា លោកនឹងលាតត្រដាងលំអិតបន្ថែមលើគម្រោងកំណែទម្រង់នៅថ្ងៃពុធ ទី១១ ធ្នូសប្តាហ៍ក្រោយ។ តាមលោកហ្វីលីព លោកមិនជឿថាពលរដ្ឋបារាំងអាចបន្តទទួលយករបបចូលនិវត្តន៍ដែលមានលក្ខណៈខុសគ្នាទៀតឡើយ។ Read more