តុលាការលោកហ៊ុន សែន នឹងបើកសវនាការសំណុំរឿងលោក កឹម សុខា គៀកថ្ងៃប្រកាសព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប
newsare.net
តុលាការរបស់លោក ហ៊ុន សែន បានប្រកាសសម្រេចបើកសវនាការសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិលោក កឹមតុលាការលោកហ៊ុន សែន នឹងបើកសវនាការសំណុំរឿងលោក កឹម សុខា គៀកថ្ងៃប្រកាសព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប
តុលាការរបស់លោក ហ៊ុន សែន បានប្រកាសសម្រេចបើកសវនាការសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅដើមឆ្នាំក្រោយ។ ការសម្រេចនេះធ្វើឡើង ស្របពេលប្រធានតុលាការសាលាឧទ្ធរណ៍ប្រកាសច្រានចោលបណ្តឹងទាស់ការសម្រេចបញ្ជូនសំណុំរឿងលោកកឹម សុខា ទៅជំនុំជម្រះតាមការសើ្នសុំរបស់សហមេធាវីការពារក្តីលោក កឹម សុខា នៅរសៀលថ្ងៃទី៩ ធ្នូនេះ។ សាលាឧទ្ធរណ៍បានចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ចូនសំណុំរឿងអតីតមេដឹកនាំបក្សប្រឆាំង ទៅជំនុំជម្រះថា ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។ សេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ បានឱ្យដឹងថា សំណុំរឿងសន្និដ្ឋិភាពជាមួយបរទេសឬ បទក្បត់ជាតិ របស់លោក កឹម សុខា នឹងត្រូវបើកសវនាការជំនុំជម្រះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ យ៉ាងណាក៏ដោយចុះ ក្រោយពេលប្រធានក្រុមប្រឹក្សាក្នុងអង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានបដិសេធបណ្តឹងរបស់ក្រុមមេធាវីរបស់លោក កឹម សុខា រួចមក ក្រុមមេធាវីការពារក្តីរបស់មេបក្សប្រឆាំងរូបនេះ ថ្លែងប្រាប់អ្នកសារព័ត៌មានដោយចាត់ទុកការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍នេះថា មិនបានផ្ដល់យុត្តិធម៌ឱ្យកូនក្ដីរបស់ពួកគេឡើយ។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តល់សេរីភាពឱ្យ លោក កឹម សុខា បានច្រើនជាងមុន បន្ទាប់ពីឃុំខ្លួនក្នុងពន្ធនាគារ និងឃុំក្នុងផ្ទះយ៉ាងតឹងរ៉ឹងអស់រយៈពេលជាង២ឆ្នាំ។ ប៉ុន្តែមេបក្សប្រឆាំងរូបនេះនៅតែត្រូវបានតុលាការរបស់លោកហ៊ុន សែន […] The post តុលាការលោកហ៊ុន សែន នឹងបើកសវនាការសំណុំរឿងលោក កឹម សុខា គៀកថ្ងៃប្រកាសព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប appeared first on The Cambodia Daily Khmer. Read more