កម្ពុជាថាការដាក់ទណ្ឌកម្មលោក ទ្រី ភាព និងលោក គន់ គីម ជាការបំពានគោលការណ៍អន្តរជាតិ ខណៈអាមេរិកថាជាវិធានការឈានទៅប្រយុទ្ធប្រឆាំងអំពើពុករលួយ
newsare.net
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះវិធកម្ពុជាថាការដាក់ទណ្ឌកម្មលោក ទ្រី ភាព និងលោក គន់ គីម ជាការបំពានគោលការណ៍អន្តរជាតិ ខណៈអាមេរិកថាជាវិធានការឈានទៅប្រយុទ្ធប្រឆាំងអំពើពុករលួយ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបញ្ចប់ទិដ្ឋការ ឬវីសារមិនឱ្យឧកញ៉ា ទ្រី ភាព និង លោក គន់ គីម ព្រមទាំងសមាជិកគ្រួសាររបស់មន្ត្រីជនខ្ពស់រូបនេះចំនួន៣នាក់ទៀត មិនឲ្យជាន់ទឹកដីសហរដ្ឋអាមេរិក។ ការសម្រេចដាក់ទណ្ឌកម្មបុគ្គលមានអំណាចនៅកម្ពុជាទាំងនេះ ឡើងក្រោមការអនុវត្តច្បាប់ Global Magnitsky Act ដោយអាមេរិករកឃើញថាមនុស្សដែលស្និតនឹងលោកហ៊ុន សែនទាំងពីរនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការប្រព្រឹត្តអំពើពុករលួយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងរំលោភសិទ្ធិមនុស្សផងដែរ។ យ៉ាងនេះក្តី ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១០ ខែធ្នូនេះ បានចាត់ទុកសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើមនុស្សស្និតនឹងលោកហ៊ុន សែននេះ ថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍អន្តរជាតិស្តីពីគោលការណ៍ស្មើភាព នៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ក្រសួងការបរទេសកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបំពាន ជនជាតិកម្ពុជាដែលបម្រើការងាររដ្ឋ និងផ្នែកឯកជន ក្រោមច្បាប់សាកលម៉ានីតស្គី (Global Magnitsky Act) របស់អាមេរិក។ បន្ថែមពីនេះ វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពទាល់តែសោះចំពោះភាពឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់ប្រទេសមួយ។ ក្រសួងមួយនេះបានចាត់ទុក ការសម្រេចនេះ ថា ជាការវាយប្រហារប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមេដឹកនាំទាំងពីរបានប្តេជ្ញាស្តារ នូវទំនាក់ទំនងប្រទេសទាំងពីរឡើងវិញកាលពីពេលថ្មីៗនេះដោយឈរលើការគោរពគ្នាទៅវិញទៅមក។ ក្រៅពីនេះ ក្រសួងការបរទេស ក៏បានថ្លែងការពារឥស្សរៈជននយោបាយរបស់ខ្លួនទាំងពីររូបនេះទៀតផង ដោយថាលោក […] The post កម្ពុជាថាការដាក់ទណ្ឌកម្មលោក ទ្រី ភាព និងលោក គន់ គីម ជាការបំពានគោលការណ៍អន្តរជាតិ ខណៈអាមេរិកថាជាវិធានការឈានទៅប្រយុទ្ធប្រឆាំងអំពើពុករលួយ appeared first on The Cambodia Daily Khmer. Read more