អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ជាថ្មីពីដី៤០ហិចតា គឺជាកម្មសិទ្ធិរបស់ឯកជន ដែលជាជនជាតិខ្មែរ
newsare.net
ជុំវិញភាពមន្ទិលទាក់ទងទៅនឹងដីទំហំ ៤០ហិចតា ដែលថាជាដីអនុប្រយោគ សម្រាប់ជួលឲអភិបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ជាថ្មីពីដី៤០ហិចតា គឺជាកម្មសិទ្ធិរបស់ឯកជន ដែលជាជនជាតិខ្មែរ
ជុំវិញភាពមន្ទិលទាក់ទងទៅនឹងដីទំហំ ៤០ហិចតា ដែលថាជាដីអនុប្រយោគ សម្រាប់ជួលឲ្យប្រជាជន ដែលធ្វើបំលាស់ទីពីក្នុងទឹកក្នុងខេត្តកំពង់ឆ្នាំងចំនួនជាង៤ពាន់គ្រួសារ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គឺជាដីរបស់ឯកជន ដែលជាពលរដ្ឋខ្មែរឈ្មោះ រស់ ចំរើន។ ការលើកឡើងរបស់លោកអភិបាលរងខេត្តរូបនេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ ដោយឡែកការជួលដីរបស់អ្នកដែលរស់នៅលើទឹកទាំងនោះ គឺជាការព្រមព្រៀងគ្នារវាងម្ចាស់ដី និងអ្នកជួល ដោយមិនកំណត់ឆ្នាំ។ លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ដែរថា ការជួលដី៤០ហិចតានេះ គឺមិនមែនជាការជួលបែបសម្បទាននោះទេ។ Read more