អនាគតសំណុំរឿង Brexit កំពុងស្ថិតក្នុងការសម្រេចចិត្តរបស់ប្រជាជនអង់គ្លេស?
newsare.net
នៅថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូ ប្រជាជនអង់គ្លេសបានចូលរួមបោះឆ្នោតសភាមុនកាលកំណត់ដើម្អនាគតសំណុំរឿង Brexit កំពុងស្ថិតក្នុងការសម្រេចចិត្តរបស់ប្រជាជនអង់គ្លេស?
នៅថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូ ប្រជាជនអង់គ្លេសបានចូលរួមបោះឆ្នោតសភាមុនកាលកំណត់ដើម្បីជ្រើសរើសអ្នកតំណាងរាស្រ្តថ្មីចំនួន ៦៥០រូប។ នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនជាអ្នកកោះឲ្យមានការរៀបចំបោះឆ្នោតពេលនេះ បន្ទាប់ពីគណបក្សអភិរក្សនិយមរបស់លោកបានបាត់បង់សម្លេងភាគច្រើននៅក្នុងសភា។ Brexit ត្រូវបានគេមើលឃើញថា ជាប្រធានបទស្នូលនៅក្នុងការបោះឆ្នោតពេលនេះ។ តាមលទ្ធផលស្ទង់មតិ មានគណបក្សធំចំនួនពីរកំពុងស្ថិតប្រកៀកគ្នា គឺគណបក្សអភិរក្សនិយមរបស់លោកបូរីស ចនសុនដែលគាំទ្រ Brexit និងគណបក្សប្រឆាំង គឺគណបក្សពលករលោកយេរេមី ករប៊ីនដែលប្រឆាំងនឹង Brexit។ Read more