រដ្ឋាភិបាលនឹងចូលជួយកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាពេញទំហឹងនៅឆ្នាំក្រោយ
newsare.net
ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៨ ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបើកហើយ នៅព្រឹកថ្ងៃទី ១៣ ររដ្ឋាភិបាលនឹងចូលជួយកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាពេញទំហឹងនៅឆ្នាំក្រោយ
ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៨ ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបើកហើយ នៅព្រឹកថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ធ្នូ ឆ្នាំ២០១៩នេះ នៅឯបរិវេណបណ្តាល័យជាតិ ស្ថិតនៅខាងលិចរមណីយដ្ឋានវត្តភ្នំ។ ពិធីបើកនេះ មានការចូលរួមពីរដ្ឋមន្ត្រីចំនួនពីរក្រសួង គឺក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញ៉ារិទ្ធ ព្រមទាំងលោកស្រី នេត្រ ភូម៉ារី តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក ខៀវ កាញ៉ារិទ្ធ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងចូលជួយកម្មវិធីពិព័រណ៍សៀវភៅកម្ពុជានេះឲ្យបានពេញទំហឹងនៅឆ្នាំក្រោយ តាមរយៈការរកទីតាំងរៀបចំពិព័រណ៍នេះឲ្យបានធំទូលាយជាងនេះ។ ជាក់ស្តែងនៅឆ្នាំ២០១៩នេះ ស្តង់ពិព័រណ៍សៀវភៅបានហ៊ាចេញទៅក្រៅរបង និងលើផ្លូវផង បន្ទាប់ពីស្តង់លក់សៀវភៅបានកើនពី១១៥ស្តង់កាលពីឆ្នាំ ២០១៨ ដល់១៤០ស្តង់នៅឆ្នាំ២០១៩នេះ។ ទន្ទឹមគ្នានេះ គេរំពឹងថា ពិព័រណ៍សៀវភៅឆ្នាំនេះ នឹងមានអ្នកចូលរួមកើនឡើងពី៣០ទៅ៤០% បើធៀបនឹងឆ្នាំទៅដែលមានចំនួនជាង១៣ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ។ Read more