លោកអាប់ឌែលម៉ាឌីដ ធេប៊ូនក្លាយជាប្រធានាធិបតីថ្មីអាល់ហ្សេរី តែនៅមិនទាន់អាចរំងាប់ការបះបោររបស់ប្រជាជន
newsare.net
នៅក្នុងប្រទេសអាល់ហ្សរី គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានប្រកាសឲ្យដឹងនាថ្ងៃលោកអាប់ឌែលម៉ាឌីដ ធេប៊ូនក្លាយជាប្រធានាធិបតីថ្មីអាល់ហ្សេរី តែនៅមិនទាន់អាចរំងាប់ការបះបោររបស់ប្រជាជន
នៅក្នុងប្រទេសអាល់ហ្សរី គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានប្រកាសឲ្យដឹងនាថ្ងៃសុក្រ ទី១៣ ធ្នូថា លោកអាប់ឌែលម៉ាឌីដ ធេប៊ូនបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូដោយទទួលបានសម្លេងគាំទ្រ ៥៨,១៥%។ តែអ្វីជាការកត់សម្គាល់ អត្រាអ្នកចូលរួមបោះឆ្នោតមានមិនដល់ ៤០% ផង។ យ៉ាងណាក៏ដោយ ពលរដ្ឋអាល់ហ្សេរីភាគច្រើន ពិសេសក្រុមប្រឆាំងក្នុងចលនាហ៊ីរ៉ាក់ដែលបានចាប់កំណើតក្នុងខែកុម្ភៈមិនបានទទួលស្គាល់លទ្ធផលបោះឆ្នោត និងបានអំពាវនាវឲ្យបន្តការតវ៉ាជាបន្តទៀត។ ក្នុងថ្ងៃសុក្រ ទី១៣ ធ្នូដែរ ក្រុមបាតុករបានចុះផ្លូវបន្តបាតុកម្មដូចដែលពួកគេបានធ្វើនៅរៀងរាល់ថ្ងៃសុក្រដើម្បីទាមទារឲ្យមានការប្តូរប្រព័ន្ធដឹកនាំចាស់ និងផ្លាស់ឥស្សរជននយោបាយក្នុងប្រព័ន្ធចាស់ទាំងអស់។ Read more