លោកម៉ាក ប្រាឌី៖គេមិនអាចរង់ចាំដល់ឆ្នាំ ២០៥០ បានទេ ព្រោះផ្ទះរបស់យើងកំពុងឆេះ
newsare.net
នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សហភាពអឺរ៉ុបរកលោកម៉ាក ប្រាឌី៖គេមិនអាចរង់ចាំដល់ឆ្នាំ ២០៥០ បានទេ ព្រោះផ្ទះរបស់យើងកំពុងឆេះ
នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សហភាពអឺរ៉ុបរកបានកិច្ចព្រមព្រៀងមួយស្តីពីការកាត់បន្ថយឧស្ម័នកាបូនិកឲ្យអស់ពីពេលនេះដល់ឆ្នាំ ២០៥០។ ទំរាំសម្រេចបានកិច្ចព្រមព្រៀងមួយនេះ សមាជិកអឺរ៉ុបបានប្រើពេលយូរដើម្បីជជែកតថ្លៃគ្នា ពិសេសជំនះសមាជិកមួយចំនួនដែលកំពុងពឹងពាក់ខ្លាំងលើថាមពលបានមកពីការប្រើធ្យូងថ្ម។ តែប្រទេសប៉ូឡូញដែលថាមពលបានពឹងផ្អែកលើធ្យូងថ្មដល់ទៅ ៨០% បានបដិសេធលើការកំណត់ត្រឹមឆ្នាំ ២០៥០ និងសុំពេលបន្ថែមទៀត។ ទោះជាយ៉ាងនេះក្តី និងដើម្បីស្រោចស្រង់ភពផែនដី ក្រុមសកម្មជនបរិស្ថាន Greenpeace បានចងបដាមានផ្ទៃជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅនៅលើជញ្ជាំងសភាអឺរ៉ុប រួចនាំគ្នាឈរកាន់ដំបងឈើបង្ហុយខ្សែផ្សែងយ៉ាងហុយទ្រលោម។ នេះជានិមិត្តរូបមួយដែលពួកគេចង់បង្ហាញពីឆេះផែនដីដោយការឡើងកំដៅនៅក្នុងបរិយាកាស។ លោកម៉ាក ប្រាឌី អ្នកនាំពាក្យ Greenpeace អឺរ៉ុបបានបញ្ជាក់ថា ឆ្នាំ ២០៥០ គឺនៅយូរណាស់ ព្រោះផ្ទះរបស់យើងកំពុងឆេះ។ Read more