លោក ហេង សួរ៖ វេទិកាការងារផ្តល់អត្ថប្រយោជន៍ច្រើនដល់ក្រុមហ៊ុន និងអ្នកកំពុងស្វែងរកការងារធ្វើ
newsare.net
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅលោក ហេង សួរ៖ វេទិកាការងារផ្តល់អត្ថប្រយោជន៍ច្រើនដល់ក្រុមហ៊ុន និងអ្នកកំពុងស្វែងរកការងារធ្វើ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមករាស្អែកនេះនឹងរៀបចំវេទិកាការងារ ដែលផ្តល់ឳកាសការងារជាង៨០០កន្លែង។ នេះជាឆ្នាំទី៣ហើយដែលក្រសួងបានរៀបចំវេទិកានេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដែលកំពុងស្វែងរកការងារ។ ហើយដើម្បីទទួលការងារ សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ត្រូវត្រៀមយកប្រវត្តិរូបសង្ខេប (CV) ទៅចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុននៅនឹងកន្លែង។ ហើយលទ្ធផលនឹងត្រូវផ្តល់ជូនភ្លាមៗក្រោយចប់ការសម្ភាស។ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារបានកត់សម្គោល់ថា សកម្មភាពនេះត្បិតតែមិនទាន់ដោះស្រាយតម្រូវការរបស់វិស័យឯកជនក៏ដោយ តែវាពិតបានជួយសម្រួល និងផ្តល់អត្ថប្រយោជន៍ទាំងសងខាង ទាំងក្រុមហ៊ុន និង អ្នកកំពុងស្វែងរកការងារធ្វើ។ Read more