រដ្ឋាភិបាលថ្មីសូដង់រឹបអូសទ្រព្យសម្បតិ្តអតីតបក្សកាន់ជនផ្ដាច់ការសូដង់ក្រោមច្បាប់ថ្មីប្រឆាំង មនុស្សជាតិ
newsare.net
ពិតជាកំណត់ត្រា ប្រវត្តិសាស្ត្រមែន ក្រោយពីអស់អំណាច កុំថាឡើយ បុគ្គលម្នាក់ឯងត្រូវមានទោស ជរដ្ឋាភិបាលថ្មីសូដង់រឹបអូសទ្រព្យសម្បតិ្តអតីតបក្សកាន់ជនផ្ដាច់ការសូដង់ក្រោមច្បាប់ថ្មីប្រឆាំង មនុស្សជាតិ
ពិតជាកំណត់ត្រា ប្រវត្តិសាស្ត្រមែន ក្រោយពីអស់អំណាច កុំថាឡើយ បុគ្គលម្នាក់ឯងត្រូវមានទោស ជាប់ខ្លួន គឺសូម្បីតែទ្រព្យគណបក្ស ទ្រព្យ មិត្តភ័ក្ត គ្រួសារ ប្រពន្ធកូន ក៏ត្រូវបានរឹបអូសដែរ គឺក្រោម ច្បាប់ថ្មី របស់អ្នកកាន់អំណាចជំនាន់ក្រោយ គឺដូច ពាក្សស្លោកមួយ ពោលថា « ទឹកឡើង ត្រីស៊ី ស្រមោច ទឹកស្រក់ស្រមោចស៊ីត្រី »។ នៅប្រទេសសូដង់នៃទ្វិបអាហ្រ្វិកខាងជើង គឺពិតជាកំពុងដើរតាម ពាក្យព្រានប្រដៅនេះមែន។ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន ចុះផ្សាយ ថា ក្រោយពីក្រុម អតីតគណៈរដ្ឋមន្ត្រី និងមន្ត្រី ជាង១០០នាក់នៃជនផ្ដាច់ការ Omar Hassan al-Bashir ដែលធ្លាប់ធ្វើបាបអ្នកទន់ខ្សោយ ឥឡូវនេះ ក្រុមនេះ កំពុងរងការឃុំខ្លួន ពីបទពុករលួយ និងពីបទឧក្រិដ្ឋសឹងតែរាប់មិនអស់ ហើយបន្ថែមលើនេះទៀត ទ្រព្យសម្បត្តិ របស់គណបក្ស សមាជជាតិ NCP និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គលទាំងនេះ រាប់រយលានដុល្លារត្រូវបានរឹបអូស មកធ្វើជាទ្រពសម្បតិ្តរបស់ជាតិវិញ។ តាម Reuters ទ្រព្យសម្បត្តិរបស់ អតីតបក្សកាន់អំណាច នៃជនផ្ដាច់ការរូបនេះ ត្រូវបានរឹបអូស កាលពីថ្ងៃទី១០ មករា គឺក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី ជនផ្ដាច់ការម្នាក់នេះត្រូវបានតុលាការកាត់ទោស ដំណាក់កាលដំបូង ពីបទពុករលួយ ហើយ បក្សរបស់គាត់ក៏ត្រូវបានរំលាយផងដែរ។ លោក al-Bashir បានកាន់អំណាច ៣០ឆ្នាំ។ លោកត្រូវបាន […] The post រដ្ឋាភិបាលថ្មីសូដង់រឹបអូសទ្រព្យសម្បតិ្តអតីតបក្សកាន់ជនផ្ដាច់ការសូដង់ក្រោមច្បាប់ថ្មីប្រឆាំង មនុស្សជាតិ appeared first on The Cambodia Daily Khmer. Read more