Human Right Watch ថា លោកកឹម សុខា នឹងក្លាយជាជនរងគ្រោះនៃការជំនុំជម្រះក្តី ក្លែងបន្លំទាំងស្រុង
newsare.net
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានលើកឡើងថាប្រធានគណបក្សសង្រ្គោះជាតិ លោHuman Right Watch ថា លោកកឹម សុខា នឹងក្លាយជាជនរងគ្រោះនៃការជំនុំជម្រះក្តី ក្លែងបន្លំទាំងស្រុង
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានលើកឡើងថាប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងក្លាយជាជនរងគ្រោះនៃការជំនុំជម្រះក្តីក្បត់ជាតិ ដែលជាសំណុំរឿងក្លែងបន្លំទាំងស្រុង។ ក្នុងសេចក្តីថ្លែងការណ៍របស់របស់ខ្លួនកាលពីថ្ងៃម្សិលមិញ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទទួលបន្ទុកតំបន់អាស៊ី លោក Phil Robertson អះអាងថា ការចាប់ផ្តើមសវនាការសំណុំរឿងលោក កឹម សុខា ពីថ្ងៃម្សិលមិញ នឹងធ្វើឱ្យប្រធានគណបក្សសង្រ្គោះជាតិរូបនេះ ក្លាយជាជនរងគ្រោះនៃការជំនុំជម្រះក្តីលើបទក្បត់ជាតិក្លែងបន្លំទាំងស្រុង ពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន។ លោកបន្តថា រដ្ឋាភិបាលគួរតែទម្លាក់ចោលការចោទប្រកាន់ប្រឆាំងប្រធានគណបក្សប្រឆាំងរូបនេះ ដើម្បីបញ្ចៀសការខាតបង់ ឬ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយពីសហគមន៍អន្តរជាតិ។ លោក Phil Robertson មើលឃើញថា ការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារនឹងការឃុំខ្លួន នៅក្នុងផ្ទះ ជាង២ឆ្នាំមកនេះ ហើយទើបតែយកសំណុំរឿងនេះមកជំនុំជម្រះពេលនេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ដោយឡែកសវនាការនេះ ជាសាធារណៈ ប៉ុន្តែបែរជាកម្រិតចំនួនមនុស្សចូលរួមត្រឹម៣០នាក់ ក្រោមហេតុផលដោយសារបន្ទប់តូចចង្អៀតពីសំណាក់មន្ត្រីតុលាការនោះ Human Rights Watch បញ្ជាក់ថាវាជារឿងគួរឱ្យអស់សំណើច។ ជាមួយគ្នានេះ អង្គការសង្គមស៊ីវិល សារព័ត៌មាន សហគមន៍ជាតិនិងអន្តរជាតិជិត១រយនៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទទូចឱ្យសាលាដំបូងរាជធានីភ្នំពេញបើកទូលាយសម្រាប់ការចូលរួមសវនាការសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិ ដែលជាសំណុំរឿងដ៏ធំ និងជាសំណុំរឿងដែលសហគមន៍ជាតិអន្តរជាតិ ទន្ទឹងរង់ចាំយូរណាស់មកហើយ។ សេចក្តីថ្លែងការណ៍ដដែល សម្តែងការខកចិត្តចំពោះការបដិសេធការមិនឱ្យសាធារណជន អង្គការសង្គមស៊ីវិល ពិសេសការបដិសេធមិនឱ្យអ្នកសារព័ត៌មានឯករាជ្យពីររូបបន្តចូលរួមសវនាការនៅរសៀលនេះ ក្រោយពីពួកគេបានអនុញ្ញាតឱ្យចូលរួមពេលព្រឹកដោយថានេះជាចេតនារារាំងមិនឱ្យពួកគេបានតាមដានសំណុំរឿងនេះតែម្តង។ នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ម៉ៃ […] The post Human Right Watch ថា លោកកឹម សុខា នឹងក្លាយជាជនរងគ្រោះនៃការជំនុំជម្រះក្តី ក្លែងបន្លំទាំងស្រុង appeared first on The Cambodia Daily Khmer. Read more