ចារកម្មរុស្ស៊ី ៖ អាមេរិក នឹងរុញឱ្យមានរដ្ឋន្ត្រីច្រើនដងនៅវេណេហ្សូអេឡាដើម្បីទម្លាក់លោកម៉ាឌូរ៉ូ
newsare.net
រដ្ឋមន្ត្រីការបរទេស រុស្ស៊ី Sergey Lavrov បានចោទសហរដ្ឋអាមេរិកថានៅក្នុងឆ្នាំ២០២០នេះ គឺរដ្ឋាភិបាចារកម្មរុស្ស៊ី ៖ អាមេរិក នឹងរុញឱ្យមានរដ្ឋន្ត្រីច្រើនដងនៅវេណេហ្សូអេឡាដើម្បីទម្លាក់លោកម៉ាឌូរ៉ូ
រដ្ឋមន្ត្រីការបរទេស រុស្ស៊ី Sergey Lavrov បានចោទសហរដ្ឋអាមេរិកថានៅក្នុងឆ្នាំ២០២០នេះ គឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងរុញអោយមានការធ្វើរដ្ឋប្រហារថែមទៀតនៅប្រទេសវេណហ្សូអេឡាដើម្បីផ្ដួលរំលំលោកប្រធានាធិបតី នីគូឡាស់ម៉ាឌូរ៉ូ ពីអំណាច។ តាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានចុះផ្សាយថា លោកSergey Lavrov បានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅក្រុងម៉ូស្គូនៅថ្ងៃទី១៧មករានេះ ដោយស្រង់របាយការណ៍ចារកម្មរបស់រុស្ស៊ី។ លោកបញ្ជាក់ទៀតថា ពិតជាការលំបាក ក្នុងការព្យាករណ៍ទុកមុន អំពីអនាគតនៃរដ្ឋាភិបាល វេណេហ្សូអេឡា ដែលដឹកនាំដោយលោកម៉ាឌូរ៉ូ។លោកបន្តថា ទីក្រុងវ៉ាស៊ីនបានធ្វើអោយមានស្ថានភាព តវ៉ានៅក្រុងហុងកុង រួចទៅហើយដែលថា នេះជាការលំបាកទុកចិត្តសហរដ្ឋអាមេរិក។តាមលោកSergey Lavrov សម្រាប់ឆ្នាំ២០២០នេះ គឺវេណេហ្សូអេឡា នឹងនៅតែប្រឈមនឹងការគាបសង្កត់អោយមានការផ្លាស់ប្ដូរការដឹកនាំរបស់លោក ម៉ាឌូរ៉ូ។ ប្រទេសវេណេហ្សូអេឡា ដែលស្ថិតនៅក្រោមការដឹកនាំរបស់ ជនផ្ដាច់ការម៉ាឌូរ៉ូ គឺប្រទេសផលិតប្រេងដ៏ធំនេះបានរងការធ្វើរដ្ឋប្រហារជាច្រើនលើកមកហើយ ។ ការធ្វើរដ្ឋប្រហារដ៏ធំនៅថ្ងៃទី២៣មករាឆ្នាំ២០១៩ គឺសឹងទាញទំលាក់ លោកម៉ាឌូរ៉ូពីអំណាច។ មកដល់ពេលនេះ វេណេហ្សូអេឡា នៅតែស្ថិតក្នុងវិបត្តិនយោបាយ នឹងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។រដ្ឋសភានៃប្រទេស នេះកំពុងតែមានវិបត្តិ ដោយមិនអាចកោះប្រជុំបានដោយសារសមាជិកសភាមកពី បក្សប្រឆាំងដឹកនាំដោយលោកវ័ន្តកៃដូ មិនព្រមចូលរួមប្រជុំ ក្រោមប្រធានរដ្ឋសភាមួយរូប ដែលលោកម៉ាឌូរ៉ូលើកបន្តប់គឺលោកLuis Parra ។ ចំណែកលោកវ័ន្តកៃដូនៅតែ ជាប្រធានរដ្ឋសភា ដែលសហរដ្ឋអាមេរិក និងជាង៥០ប្រទេសទៀតនៅតែគាំទ្រទោះជា សមាជិកសភា មកពីបក្សកាន់អំណាច មិនគាំទ្រលោកក៏ដោយ។ ឥឡូវនេះ រដ្ឋសភានៃប្រទេសវេណេហ្សូអេឡា មានប្រធានដល់ទៅពីររូប។ កាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះ តុលាការកំពូល មិនអាចធ្វើការកាត់សេចក្ដីបានអំពីភាពស្របច្បាប់នៃ ប្រធានរដ្ឋសភា ដែលមាន២រូប […] The post ចារកម្មរុស្ស៊ី ៖ អាមេរិក នឹងរុញឱ្យមានរដ្ឋន្ត្រីច្រើនដងនៅវេណេហ្សូអេឡាដើម្បីទម្លាក់លោកម៉ាឌូរ៉ូ appeared first on The Cambodia Daily Khmer. Read more