ប្រទេសកម្ពុជាមិនសូវខ្វល់ពីការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBAទេ តែថៃ ភ័យខ្លាចតែរបូត GSP ខណៈវៀតណាមសប្បាយចិត្តបាន FTA
newsare.net
ប្រទេសទាំងដប់នៅក្នុងសមាគមអាស៊ាន មានចរឹកនយោបាយខុសៗគ្នា។ ប្រទេសខ្លះ មានឧត្តមគតិខ្លាំង ដើម្បប្រទេសកម្ពុជាមិនសូវខ្វល់ពីការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBAទេ តែថៃ ភ័យខ្លាចតែរបូត GSP ខណៈវៀតណាមសប្បាយចិត្តបាន FTA
ប្រទេសទាំងដប់នៅក្នុងសមាគមអាស៊ាន មានចរឹកនយោបាយខុសៗគ្នា។ ប្រទេសខ្លះ មានឧត្តមគតិខ្លាំង ដើម្បីជាតិ ជាពិសេសបញ្ហាសេដ្ឋកិច្ច។ សូម្បីប្រទេសសិង្ហបុរីដែលមានសេដ្ឋកិច្ច រឹងមាំជាងគេ ក៏នៅត្រូវ ការ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីហៅកាត់ថា FTA ជាមួយដៃគូរបស់ខ្លួន ជាពិសេសសហភាពអឺរ៉ុប និងអាមេរិកយ៉ាងខ្លាំង។ ចំណែក ប្រទេសវៀតណាម ជារដ្ឋកុម្មុយនិស្តពិតមែន តែប្រទេសនេះ ប្រកាន់របបសេដ្ឋកិច្ចសេរី ក្រោយពីពិភពលោកបញ្ចប់សង្រ្គាមត្រជាក់ ប្រទេសនេះ ចង់បានណាស់នូវប្រព័ន្ធអនុគ្រោះពន្ធពីដៃគូរបស់ខ្លួន។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលកម្ពុជា ចាប់ផ្ដើមរបូតបាត់ប្រព័ន្ធអនុគ្រោះពន្ធពិសេស ជាងគេគឺ EBA ពេលនោះមហាមិត្តម៉ឺនឆ្នាំរបស់កម្ពុជា ឬបងធំនៃគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនោះ បែជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយសហភាពអឺរ៉ុបទៅវិញ ដែលនាំអោយរដ្ឋាភិបាល និងប្រជាជននៃប្រទេសនេះ សាទរជាខ្លាំង ជាមួយនឹងក្ដីរំពឹងថាទៅអនាគត សេដ្ឋកិច្ចប្រទេសនេះ នឹងក្លាយជា សរសរស្ដមដ៏ពិតប្រាកដនៃសេដ្ឋកិច្ចតំបន់ មិនដូចប្រទេសខ្លះដែលប្រាថ្នាដែរ តែធ្វើអោយឱកាសនោះរបូតទៅវិញ។ ចំណែកប្រទេសថៃ វិញបានធ្វើអោយបាត់ FTA ជាមួយសហភាពអឺរ៉ុប ដោយសារតែពួកយោធា ធ្វើរដ្ឋប្រហារទំលាក់រដ្ឋាភិបាលប្រជាធិបតេយ្យកាលពីឆ្នាំ ២០១៤។ ឥឡូវនេះប្រទេសថៃកំពុងទាមទារត្រឡប់មកវិញ នូវប្រព័ន្ធ FTA ពីសហភាពអឺរ៉ុប […] The post ប្រទេសកម្ពុជាមិនសូវខ្វល់ពីការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBAទេ តែថៃ ភ័យខ្លាចតែរបូត GSP ខណៈវៀតណាមសប្បាយចិត្តបាន FTA appeared first on The Cambodia Daily Khmer. Read more